ការនិយាយបំភ្លើសអំពីព្រះ

វិចិត្រ​ករ​ដែល​ជំនា​ញខា​ង​គូ​រូ​បត្លុក បាន​ដំ​ឡើង​ជើង​ទ្រសម្រាប់​គូរូ​​ប នៅ​​​ទីសា​ធា​រណៈ ហើយ​គូរ​រូប​ភាព​របស់​អ្នក ដែល​ព្រម​បង់​ថ្លៃ​ដ៏​តិច​តួច សម្រា​ប់ឲ្យ​គាត់​គូ​​រូប​​​​របស់ពួ​កគេ ក្នុង​ផ្ទាំងគំ​នូរ​​ដែ​ល​មាន​លក្ខណៈ​​ត្លុក​នោះ។ គំនូរ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​សើច​សប្បាយ ព្រោះ​ពួក​គេ​គូរ​បន្ថែម​ពី​លើ​ផ្នែក​​ណា​មួយ ឬ​ផ្នែក​ជា​ច្រើន នៃ​រូប​ពិត​របស់​យើង តាម​របៀប​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែអា​ច​មើល​ដឹង​ថា នោះ​ជា​រូប​ភាព​យើង ​​ដែល​មាន​លក្ខណៈ​គួ​រ​ឲ្យ​ចង់​សើច។

យ៉ាង​ណាមិញ គេ​មិន​ត្រូវ​​គូ​រូប​បន្ថែម​ពី​លើ​រូប​ភាព​របស់​ព្រះ ដើម្បី​កម្សាន្ត​សប្បាយ​ឡើយ។ ការ​និយាយ​បំផ្លើស អំពី​លក្ខណៈ​សម្បត្តិ​ណាមួ​យរ​បស់​ទ្រង់ នាំ​ឲ្យ​អ្នក​ដទៃ​យល់ច្រ​ឡំអំ​ពី​ទ្រង់ ហើយ​គេ​ងាយ​នឹង​បដិសេធ​ការ​បំភ្លើស​នោះ។ ការ​និយាយ​បំផ្លើស​អំ​ពី​ព្រះ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ គឺ​មិន​ខុស​ពី​ការ​គូរ​រូប​ត្លុក​ឡើយ។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គ្រាន់​តែ​​ជា​ចៅ​ក្រម ដែល​កំពុ​ងមាន​សេ​ចក្តី​ក្រោធ និង​ការ​បង្គាប់​បញ្ជា អ្នក​នោះ​ងាយ​នឹង​ត្រូវ​បាន​គេ​នាំឲ្យ​ឈ​ប់​គិត​ដូច​នោះ ដោយនិយាយ​​សង្កត់​ធ្ងន់អំពី​សេចក្តី​មេត្តា​កុរណា​រ​បស់​ទ្រង់​វិញ​។ អ្នក​ដែល​យ​ល់ថា ព្រះ​ជា​ជីតា​ម្នាក់ ដែល​មាន​ចិត្ត​សប្បុរស នឹ​ងលែ​ង​យល់​ដូច​នោះ ពេល​ខ្លួន​ជួប​រឿង​អយុត្តិ​ ធម៌។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គឺ​ជា​គំនិ​ត​ដ៏​ឆ្លា​តវ័យ ជា​ជាង​យល់​ថា ទ្រ​ង់​ជា​ព្រះ​ដ៏​រស់ ដែល​មាន​សេច​ក្តី​ស្រឡាញ់ អ្នក​នោះ​នឹង​យល់​ថា មាន​ទស្សនៈ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​ទ្រង់ នៅ​ពេល​ណាមួ​យ​ជា​មិន​ខាន។ អ្នក​ណាដែ​លយ​ល់​ថា​​​ព្រះ​ជា​មិត្ត​ល្អ​បំផុត​ ជា​ញឹក​ញាប់ អ្នក​នោះនឹ​ង​ងាក​ចេញ​ពី​ទ្រង់ ពេល​ដែល​ខ្លួន​រក​បាន​មិត្តភ័​ក្រជា​ម​នុស្ស ដែល​​ខ្លួន​យល់​ថា ​គួ​រ​ឲ្យចូ​ល​ចិត្ត​ជាង។

ព្រះ​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​មាន​ព្រះទ័យ​មេត្តា​ករុណា និង​ប្រកប​ដោយ​ព្រះ​គុ​ណ តែ​ទ្រង់​ក៏​មាន​យុត្តិ​ធម៌ ក្នុង​ការ​ជំនុំ​ជម្រះ​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​ផង​ដែរ​(និក្ខមនំ ៣៤:៦-៧)។ ពេល​ដែល​យើង​ប្រើ​សេច​ក្តី​ជំនឿ​រប​ស់យើង ដោយ​ការ​ប្រព្រឹត្ត យើង​ចាំ​បាច់​ត្រូវ​ជៀស​វាង​ការគិត​ថា ព្រះ​ទ្រង់​មាន​តែល​ក្ខណៈ​សម្បត្តិ​ដែល​យើង​ចូល​ចិត្ត​នោះ​ឡើយ។ យើង​ត្រូវ​ថ្វាយ​បង្គំ​ព្រះទាំង​ស្រុង គឺ​មិន​មែន​ថ្វាយ​បង្គំ​តែ​លក្ខណៈ​សម្បត្តិ​របស់​ទ្រង់ ដែល​យើង​ចូល​ចិត្ត​នោះឡើ​យ។ -​ Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles