ការមិនបានដឹង និងភាពសុចរិត
អ្នកខ្លះខំជៀសវាងការទៅពិនិត្យសុខភាព ព្រោះពួកគេ មិនចង់ឲ្យគេរកឃើញថា ខ្លួនកំពុងមានបញ្ហាសុខភាពអ្វីឡើយ។ យ៉ាងណាមិញ អ្នកខ្លះក៏ខំជៀសវាងការទៅព្រះវិហារ ក៏ដោយសារពួកគេមិនចង់ដឹងថា ខ្លួនកំពុងមានបញ្ហាអំពើបាបអ្វីដែរ។ ប៉ុន្តែ ការមិនអើពើចំពោះជម្ងឺដែលយើងមាន មិនអាចធ្វើឲ្យយើងមានសុខភាពល្អបានឡើយ ហើយការមិនអើពើចំពោះអំពើបាបដែលយើងមាន ក៏មិនអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលគ្មានបានដែរ។ តាមច្បាប់របស់ចក្រភពរ៉ូម អ្នកដែលបានល្មើសច្បាប់ មិនអាចយកលេសថា ខ្លួនមិនដែលបានដឹងអំពីច្បាប់បានឡើយ។ ទ្រឹស្តីនៃច្បាប់នេះ បានក្លាយជាប្រភពនៃច្បាប់នៅសម័យក្រោយៗទៀត ប៉ុន្តែ ទ្រឹស្តីនេះ បានចាប់កំណើតតាំងពីយូរណាស់មកហើយ។ ពេលព្រះប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលច្បាស់ថា សូម្បីតែអ្នកដែលបានធ្វើអំពើបាប ដោយមិនបានដឹងអំពីក្រឹត្យវិន័យ ក៏ត្រូវថ្វាយយញ្ញបូជា ដើម្បីសូមការអត់ទោស បាបផងដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងរ៉ូម គាត់បានលើកឡើងអំពីបញ្ហា នៃការមិនបានដឹង ឬការខ្វះការយល់ដឹងអំពីសេចក្តីពិត។ ពេលមនុស្សមិនបានស្គាល់សេចក្តីសុចរិតរបស់ព្រះ ពួកគេក៏បានតាំងសេចក្តីសុចរិតរបស់ខ្លួនគេ(រ៉ូម ១០:៣)។ ពេលយើងរស់នៅ តាមការយល់ដឹងរបស់យើង អំពីការខុស និងការត្រូវ យើងប្រហែលជាមានអារម្មណ៍ល្អ ចំពោះខ្លួនឯង ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងមានសុខភាពល្អខាងវិញ្ញាណឡើយ។ មានតែការវាស់ស្ទង់ តាមខ្នាតគំរូនៃសេចក្តីសុចរិតរបស់ព្រះ(ព្រះយេស៊ូវ)ទេ ដែលធ្វើឲ្យយើងដឹង អំពីស្ថានភាពនៃខុសភាពខាងវិញ្ញាណរបស់យើងបាន។ គ្មានអ្នកណាអាចខំធ្វើល្អ ដើម្បីឲ្យបានសេចក្តីសុចរិតនៃព្រះគ្រីស្ទឡើយ តែយើងអរព្រះគុណព្រះ ដែលយើងមិនចាំបាច់ត្រូវខំស្វែងរក ព្រោះទ្រង់បានចែកសេចក្តីសុចរិតរបស់ទ្រង់ដល់យើងហើយ(៥:២១)។…
Read article