ការឈ្នះ​ និងការចាញ់

ការ​ប្រកួត​​ជម្រើស​ជើងឯក​​ម៉ាស្ទ័រ ស្ថិត​​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​មាន​កិត្យានុភាព​បំផុត​​របស់​កីឡា​វាយ​កូន​ហ្គោល​ជា​លក្ខណៈ​អា​ជីព​។ នៅ​ឆ្នាំ ២០០៩ លោក​កេ​ន​នី ភ័ររី(Kenny Perry) បាន​ទទួល​​លំដាប់​ថ្នាក់​ទីពីរ ​បន្ទាប់​​បាន​នាំមុខ​គេ ​នៅ​​ក្នុង​ជុំ​​ចុង​​ក្រោយ​។ ​​ក្នុង​​ការសែត New York Time លោក​បីល ផិននីងតុន(Bill Pennington) បាន​ពណ៌នា​ថា លោកភ័ររី “បានខក​ចិត្ត ​តែ​មិនអស់សង្ឃឹម ឬបាក់​ទឹក​ចិត្ត​​ឡើយ” បន្ទាប់​ពី​បាន​​​ចាញ់​ការ​ប្រកួត​នោះ​។ លោក​ភ័ររី​​បាន​​និយា​យ​ថា “ខ្ញុំ​​នឹង​ក្រឡេច​មក​មើល​​រឿង​នេះឡើ​ង​វិញ ម្តង​ម្កាល ​ហើយ​សួរ​ខ្លួន​ឯង​ថា តើ​មាន​អ្វីខ្លះដែ​ល​ខ្ញុំ​អាច​ធ្វើ តាម​របៀប​​ផ្សេង ដើម្បី​ទទួល​ជោគ​ជ័យ នៅ​ពេល​ប្រកួត​លើក​​នោះ ​តែ​​ខ្ញុំ​នឹង​មិន​ឲ្យ​រឿងនោះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​រហូត​ឡើយ។ ប្រសិន​​បើ​​នេះ​​​ជា​​រឿង​ដ៏​​អាក្រក់​​​បំផុត​​ ​ដែល​​បាន​​កើត​​ឡើង ​​ក្នុ​ងជី​វិត​​ខ្ញុំ​ នោះ​វាជា​​​មេរៀ​ន​ដ៏​​ល្អគួ​​ស​ម​​មួយ​​សម្រាប់​​ខ្ញុំ​។ ខ្ញុំ​​នឹង​​មិ​ន​​ឱ្យបញ្ហានេះ​​តា​ម​រំខាន​ខ្ញុំឡើ​យ​។ ក្នុង​មួយ​ជីវិ​តនេះ​ មាន​​ការ​ជា​​ច្រើន​ទៀ​ត ដែល​សំខាន់​ជាង​បញ្ហា​មួយ​នេះ​…ដូច​នេះ ខ្ញុំ​នឹង​ត្រឡប់​​​ទៅ​​ផ្ទះ​​វិញ​​នៅ​យប់​នេះ​ ​ជាមួ​យ​​នឹង​​គ្រួសារ​​ខ្ញុំ​ ហើយយើង​​​នឹង​ធ្វើ​អ្វី​​ដែល​នាំឲ្យ​ស​ប្បាយ​ចិត្ត​​វិញ”។

ក្នុង​នាម​ជាអ្ន​ក​ដើរ​តាម​ព្រះ​គ្រីស្ទ យើង​ចាំ​បាច់​ត្រូវ​មាន​សមត្ថភា​ព​រៀន​សូត្រ​ពីកា​រ​ខក​ចិត្ត​។ ការ​ផ្ចង់​ចិត្ត​របស់​យើង គឺ​ជា​កក្តា​កំណត់​នៃ​របៀ​ប​ដែល​យើង​ប្រឈម​មុខ​​​នឹង​ជ័យ​ជម្នះ និង​បរាជ័យ​ក្នុង​ជី​វិត។ គឺ​ដូច​ដែលមា​នសេ​ចក្តី​ចែងម​ក​ថា “ដូច្នេះ បើ​​សិន​ជា​អ្នក​រាល់​គ្នា​បាន​រស់​ឡើង​វិញ ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​ចូរ​ស្វែង​រក​អស់​ទាំង​សេចក្តី ដែល​នៅ​ស្ថាន​លើ​វិញ ជា​ស្ថាន​ដែល​ព្រះគ្រីស្ទ​គង់​ខាង​ស្តាំ​នៃ​ព្រះ ចូរ​ផ្ចង់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំង​អស់​ដែល​នៅ​ខាង​លើ កុំ​ឲ្យ​ផ្ចង់​ទៅ​ឯ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​នៅ​ផែនដី​ឡើយ”(កូល៉ុស ៣:១-២)។ ដូចនេះ យើង​ត្រូវ​ផ្ចង់​ចិត្ត​ទៅ​លើ​ព្រះគ្រី​ស្ទ ជាជា​ងផ្ច​​​ង់​ចិត្តទៅ​លើជ័​យ​ជម្នះ​របស់​ខ្លួន ដើម្បីមើ​ល​ឲ្យ​ដឹង​ថា ខ្លួន​ឯង​មាន​តម្លៃ និង​ប្រយោជន៍​យ៉ាង​ណា​។ យើង​ស្វែង​រក​ទ្រង់ គឺ​មិន​មែន​ស្វែង​រក​ជ័យ​ជម្នះ​ទេ។

កាល​ណាយើ​ងខិ​ត​ខំ​ធ្វើ​កិច្ចការ​អ្វី​មួយ ​ឲ្យបា​ន​ល្អប្រសើ​រ ហើយ​បាន​ប្រឹង​ប្រែង​ ឲ្យ​អស់​ពី​សមត្ថ​ភាព នោះ​យើង​នឹង​មាន​ការ​ឈឺ​ចិត្ត ពេល​យើង​ទទួល​បរា​ជ័យ តែ​យើង​មិន​ចាំបា​ច់​ត្រូវ​​​របួស​ចិត្ត ដោយសារ​បរា​ជ័​យ​នោះ​ឡើយ។ គន្លឹះ​គឺ​ស្ថិត​នៅត្រ​ង់ ថា​តើយើ​ង​ផ្តោត​ចិត្ត និង​គំនិត​ទៅ​​លើ​អ្វី ឬ​ទៅ​លើ​នរណា?​-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles