បន្ទុកដែលផុយស្រួយ

ខណៈ​ពេល​ដែល​ដូឡ័រ(Dolors) កំពុង​បើក​បរ​រថ​យន្ត នៅ​តាម​ផ្លូវ​ជន​បទមួយ នាង​ក៏​បាន​​កត់សំគាល់​ថា មាន​ឡាន​មួយ​គ្រឿង កំពុង​បើក​ពី​ខាង​ក្រោយ​ឡាន​នាង​យ៉ាង​គៀក។ នាង​ស្ទើរ​តែ​អាច​ដឹង​ថា អ្នក​បើក​បរ​​នោះកំពុង​ធុញ​ទ្រាន់​នឹង​ការ​បើក​បរ​របស់​នាង​ ស្រប​​ពេ​លដែលនា​ង​កំពុង​បើក​បរ​យ៉ាង​ប្រុង​ប្រ​យ័ត្ន និង​ខំ​ងាក​រក​មើល​ផ្លូវ មុន​នឹង​បត់​ឡាន​យឺត​ៗ តាម​ផ្លូវ​បត់ ដែល​មាន​បួន​ប្រាំ​កន្លែង។

ជាការ​ពិត​ណាស់ អ្នក​បើក​បរ​នោះមិ​ន​បាន​ដឹង​ទេ​ថា ដូឡ័រ​កំពុង​ដឹក​ដំឡូង​បារំា​ង​កិន​ប្រហែល​៤៥គីឡូ និង​ទឹក​សម្ល​សម្រាប់​ស្រូប​ពី​រ​​ឆ្នាំ ព្រម​ទាំង​អាហារ​ជាច្រើ​ន​មុខ​ទៀត សម្រាប់​កម្ម​វិ​ធី​បរិភោគ​អា​ហារ​ពេល​​យប់ នៅ​ព្រះវិ​ហារ ដែល​ល្មមនឹ​ងអា​ច​ឲ្យ​មនុ​ស្ស​២០​០នាក់​បរិភោគ​ជុំ​គ្នាបា​ន! ពេល​ដូឡ័រ​ដឹងថា អ្នក​បើក​បរ​នោះកំ​ពុ​ងមា​នអា​រម្មណ៍​នឿយ​ណាយ​ នាង​ក៏​គិត​ថា បើ​សិន​ជាគា​ត់គ្រា​ន់តែ​បា​នដឹ​ង​ថា ឡាន​របស់​ខ្ញុំកំ​ពុង​ដឹករបស់​ផុយ​ស្រួល នោះ​គាត់​នឹង​ដឹង​ពី មូ​លហេ​តុដែ​ល​ខ្ញុំ​បើកប​រយឺ​តៗ​ដូចនេះ​​។

រំពេច​នោះ មាន​គំនិ​តមួ​យ​ទៀត​បាន​លេច​ឡើង​នៅក្នុ​ងចិ​ត្ត​នាង​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​ខ្វះកា​រ​អត់​ធ្មត់ ចំពោះអ្ន​កដែ​ល​កំពុង​ទទួល​បន្ទុក​ដ៏​ផុយ​ស្រួយ ដោយ​មិន​បាន​ដឹង​អំពី​ការ​លំបាក​របស់​ពួក​គេ?”

តើ​យើង​ងាយ​នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​អ្នក​ដទៃ ដោយយល់​​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ពិត​គ្រប់​យ៉ាង ដែល​មាន​ក្នុង​ស្ថាន​ភាព​របស់​ពួក​គេ​​ឬ? ព្រះ​បន្ទូល​រប​ស់ព្រះ​ដឹក​នាំយើ​ង ឲ្យ​ទៅ​តាម​ទិស​ដៅ ដែល​មាន​ចិត្ត​សប្បុរស ដោយ​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន និង​ការ​អត់​ធ្មត់​(កូល៉ុស ៣:១២)។​ ពេល​ដែ​លយើ​ង​ទ្រាំ​ទ្រ​គ្នា និង​អត់​ទោស​ឲ្យគ្នា​​​ នោះ​យើង​កំពុ​ង​តែ​មាន​សេចក្តី​ស្រឡាញ់​កាន់​​តែ​​ខ្លាំង​​ចំពោះ​​គ្នា​(ខ.១៣)។

ចូរ​យើង​ប្រព្រឹត្តចំ​ពោះអ្នក​ដទៃ តាម​បែប​យ៉ាង​ណា ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង​វិញ​(លូកា ៦:៣១) ដោយ​ចាំ​ថា យើង​មិន​តែង​តែ​អាច​ដឹង​ថា ពួក​គេ​កំពុង​មាន​​បន្ទុ​ក​អ្វី​ខ្លះ​ឡើយ។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles