ខ្ញុំចូលចិត្តអានរឿងលោកយ៉ូណាស ព្រោះរឿងនេះមានខ្លឹមសារល្អៗ និងមេរៀនសំខាន់ៗសម្រាប់អប់រំជីវិត។ បន្ទាប់ពីលោកយ៉ូណាសមានចិត្តរឹងរូស មិនព្រមធ្វើតាមបំណងព្រះទ័យព្រះ នៅទីបំផុតលោកយ៉ូណាស់ក៏បានប្រ កាស់ព្រះបន្ទូល ឲ្យអ្នកក្រុងនីនីវេប្រែចិត្ត ហើយការនេះបានធ្វើឲ្យគាត់ក្លាយជាបេសកជន ដែលមានជោគជ័យបំផុត នៅសម័យនោះ។ ពេលប្រជាជននៅទីនោះបានប្រែចិត្ត ហើយងាកបែរចេញពីផ្លូវទុច្ចរិតរបស់ខ្លួន ហើយពេលដែលព្រះបន្ទន់ព្រះទ័យ លែងមានសេចក្តីក្រោធចំពោះពួកគេទៀត នោះអ្នកប្រហែលជារំពឹងថា លោកយ៉ូណាស់កំពុងមានចិត្ត រីករាយហើយ។ តែផ្ទុយទៅវិញ គាត់មានសេចក្តីកំហឹង ពេលដឹងថាព្រះមានសេចក្តីមេត្តា ចំពោះប្រជាជននៅក្រុងនោះ។ តើមកពីហេតុអ្វី? ទោះនៅទីបំផុត គាត់ព្រមស្តាប់បង្គាប់ព្រះ ដោយធ្វើការដ៏ត្រឹមត្រូវ នៅកន្លែងដ៏ត្រឹមត្រូវក៏ដោយ ក៏គាត់នៅមានភាពកម្សោយ នៅក្នុងជម្រៅចិត្តគាត់។
យើងក៏មិនខុសពីលោកយ៉ូណាស់ដែរ ព្រោះបើសិនជាយើងមិនប្រុងប្រយ័ត្នទេ លក្ខណៈខាងវិញ្ញាណរបស់យើង“ល្អ” តែសម្បកក្រៅប៉ុណ្ណោះ តែនៅ ក្នុងចិត្តយើងវិញ គឺមានភាពដាច់ ឆ្ងាយពីព្រះ។ ទ្រង់សព្វព្រះទ័យបំផុត ចំពោះលក្ខណៈពិត នៅក្នុងជម្រៅចិត្តរបស់យើង។ ព្រះបន្ទូលទ្រង់ “មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ”(ហេព្រើ ៤:១២)។ ទ្រង់ប្រើព្រះបន្ទូលទ្រង់ ដើម្បីធ្វើការវះកាត់ដ៏បរិសុទ្ធ ដើម្បីដកយកចេញនូវភាពលោភលន់ ភាពមិនស្មោះត្រង់ សេចក្តីសម្អប់ សេចក្តី អំណួត និងភាពអាត្មា និយម ដែលមាននៅក្នុងជម្រៅចិត្តយើង។
ដូចនេះ នៅពេលក្រោយៗ ពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្តអ្នក ហើយទ្រង់សួរអំពីកិរិយ៉ាអាក្រក់ដែលអ្នកមាន(មើលយ៉ូណាស ៤:៤) ចូរស្តាប់ទ្រង់មានបន្ទូល ដោយប្រុងប្រយ័ត្នចុះ។ ចូរចុះចូលចំពោះទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់កែប្រែជិវិតអ្នក ចាប់ពីខាងក្នុងចិត្ត រហូតដល់សម្បកក្រៅ។-Joe Stowell