របៀប​ចូល​នគរ​ស្ថានសួគ៌

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាគ្រូ​បង្រៀន​សិស្ស​ថ្នាក់​ទី​២ និង​ទី​៣ នៅ​ឯ​សាលា​ព្រះ​គម្ពី​រ​វិស្សម​កាល របស់​ពួក​ជំនុំ​យើ​ង ខ្ញុំបាន​សម្រេច​ចិត្ត​ឲ្យ​អំណោយ ដល់​សិស្ស​ទាំង​២៥​នាក់ ​នៅ​ថ្ងៃចុ​ង​ក្រោយ។ ប៉ុន្តែ ខ្ញុំ​បា​នប្រាប់​ពួក​គេ​ថា ដើម្បី​ទទួ​ល​បាន​នូវ​រង្វា​ន់នេះ​ ពួក​គេ​ម្នាក់​ៗ​ត្រូវ​ឆ្លើយ​សំណួរ​មួយ គឺ “តើ​ម​នុ​ស្ស​ម្នាក់​ៗ​អាច​ឡើង​នគរ​ស្ថាន​សួគ៌​បាន​​ដោយ​របៀប​ណា​?

វា​ពិត​ជា​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេ​ល​ដែល​បា​ន​ឮ​ក្មេង​អាយុ​៩ និង​១០​ឆ្នាំឆ្លើយ​សំ​ណួរ​មួយ​នេះ។ មាន​ពួក​គេ​ជា​ច្រើន​នាក់​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា មនុស្ស​អាច​ទទួល​ សេចក្តី​សង្គ្រោះ តាម​រ​យៈ​សេច​ក្តី​ជំនឿលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ប៉ុន្តែ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ មាន​អ្នក​ខ្លះ​មិន​ទាន់​យល់​អត្ថ​ន័យ​នៃ​ដំណឹង​ល្អ​នៅ​ឡើយ បាន​ជាមា​ន​ម្នាក់​ឆ្លើ​យថា​ “យើង​ត្រូវ​ធ្វើ​ជា​មនុ​ស្ស​ល្អ ហើយ​ទៅ​រៀន ក្នុង​ថ្នាក់​រៀន​ថ្ងៃ​អាទិត្យ”។ ហើយ​មាន​ម្នាក់​ទៀត​បាន​សួរ ទាំង​ស្ទាក់ស្ទើ​រ “តើ​យើង​ត្រូវ​អធិស្ឋាន​ទៅ​ព្រះ​មែន​ទេ?” ហើយ​នៅមា​ន​ម្នាក់​ទៀត​ឆ្លើយ​ថា “បើ​យើង​ប្រព្រឹត្ត​ល្អ ចំពោះមិ​ត្តភ័​ក្រ ហើយ​ស្តាប់​បង្គា​ប់ម៉ាក់​ប៉ាក នោះ​យើង​នឹង​បាន​សង្រ្គោះហើ​យ”។

ខ្ញុំ​ក៏​បាន​ព្យាយា​មព​ន្យល់​ក្មេង​ៗ​ទាំង​អស់​នោះ ដោយ​សុភាព អំពី​សេច​ក្តី​សង្រ្គោះ ដែល​យើង​ទទួល​បាន តាម​រយៈ​ជំនឿ​លើព្រះ​​គ្រី​ស្ទ ដែល​ទ្រង់​បាន​សុគត ដើ​ម្បី​លោះបា​ប​យើង ហើយ​បាន​រ​ស់​ពី​សុគត​ឡើង​វិញ​។ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​យ​ល់​ថា ក្មេង​ៗ​ទាំង​នេះ គឺ​ជា​ដំណាង​ឲ្យ​មនុស្ស​ជា​ច្រើន​សណ្ឋិក នៅ​ក្នុង​លោកិយ​នេះ ដែល​មិន​ទាន់​បាន​យល់​អត្ថ​ន័យ នៃ​ដំណឹង​ល្អ​នៅ​ឡើយ។ ចុះ​ចំណែក​អ្ន​កវិ​ញ? តើ​ការ​យល់​ដឹង​របស់​អ្នក អំពី​សេចក្តី​សង្គ្រោះ ផ្អែក​ទៅ​លើ​សេចក្តី​ពិត​ក្នុង​ព្រះ​​គម្ពីរ​ឬ? ចូរ​ពិចារណា​អំពី​សារៈ​សំខាន់​នៃ​កា​រអ្វី ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​អ្នក​ចុះ។ គឺ​ដូច​ដែល​មាន​សេច​ក្តី​ចែង​ថា “ចូរជឿដល់ព្រះ​អម្ចាស់​យេស៊ូវ​ទៅ”(កិច្ចការ ១៦:៣១)។ ក្មេង​ទាំង​នោះអាច​ទទួ​ល​អំណោយ​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់​តែ​ឆ្លើយ​សំណួរ​មួយ​ឲ្យ​ត្រូវ តែ​សេចក្តី​សង្គ្រោះ​គឺ​ជាអំ​ណោយ​ដ៏​សំខា​ន់​បំ​ផុត ដែល​យើង​​មិន​អាច​អត់​បាន។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles