វង្វង់នៃមិត្តភ័ក្រ

មាន​សិស្ស​វិទ្យា​ល័យ​ជា​ច្រើន​នាក់ មាន​ភាព​វិកល​ផ្នែកទំ​នាក់​ទំនង ឬ​មាន​ជម្ងឺ​វិកល​ផ្នែក​សតិ​បញ្ញាពី​កំណើត ដែល​ធ្វើ​ឲ្យ​ពួក​គេ​មា​នអា​រម្ម​ណ៍ថា​ ខ្លួន​ត្រូវ​បាន​អ្នក​ដទៃ​បដិសេធ និង​មិន​អើពើរ។ ជា​ញឹក​ញាប់ ពួ​ក​គេ​អង្គុយ​ញាំអា​ហារ​តែ​ម្នាក់​ឯង នៅ​កន្លែង​លក់​អាហារ នៅ​ក្នុង​សាលា​រៀន ព្រោះ​សិស្ស​ដទៃ​ទៀត មិន​ដឹង​ពី​របៀប​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​តែ​ម្តង។ ដើម្បី​លើក​ឡើង​អំពី​បញ្ហា​ខ្វះខាត​នេះ អ្នក​ស្រី​បាបារ៉ា ផាលីលីស(Barbara Palilis) ដែល​ជា​អ្នក​ព្យាបា​ល​ជម្ងឺ​ផ្នែក​និយាយ​ស្តី បាន​បង្កើត​កម្ម​វិធី “វង្វង់​មិត្ត​ភ័ក្រ” ដែល​នៅ​ក្នុង​នោះ គេរៀ​បចំ​សិ​ស្ស​ដែល​មាន​ជម្ងឺ​ប្រភេទ​នេះ ឲ្យ​មាន​គូ​ជា​មួយ​សិស្ស​ដែល​មាន​សុខ​ភាព​ធម្មតា ដើម្បី​ឲ្យ​ពួក​គេ​ណាត់​ ​ជួ​ប​គ្នា​ញាំ​អាហារ​ថ្ងៃ​ត្រង់ និង​​ចូល​រួម​សកម្មភាព​សង្គម​ជា​មួយ​គ្នា។ តាម​រយៈ​កម្ម​វិធី​ព្យាបាល​នេះ សិស្ស​​ទាំ​​ង​នោះ​ដែល​មាន​ការ​ខ្វះខា​ត​ជា​ពិសេស និង​សិស្សដែល​មាន​សុខ​ភាព​ប្រ​ក្រតី ក៏​​បាន​រាប់​អាន​គ្នា​ជាមិ​ត្តភ័​ក្រ ហើយបន្ត​ធ្វើ​ឲ្យ​មាន​ភាព​ល្អប្រ​សើរ និង​មាន​ការ​កែ​ប្រែ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ការ​ផ្តល់​ឲ្យ​នូវកា​រទ​ទួល​ស្គាល់ មិត្ត​ភាព និង​ការ​យោគ​យល់​គ្នា។

ការ​រាប់​បញ្ចូល​មនុស្ស​ទៅក្នុ​ង​សហហគម​ន៍​អ្នក​ជឿ​ព្រះ គឺជាចំ​ណុច​សំខាន់​បំផុត​នៃ​ដំណឹង​ល្អ​រ​​បស់ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​មាន​សេច​ក្តី​ចែង​ថា “ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើស​លប់ … ក្នុង​កាល​ដែល​យើង​នៅ​ ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ”(អេភេសូ ២:៤-៥)។ តាម​រយៈ​សេច​ក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ នោះយើង “ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់”(ខ.១៣)។

ដោយសារ​យើង​បាន​ទទួល​អភ័យ​ឯក​សិទ្ធិ ធ្វើ​ជា​សមាជិក​នៃ​“មហា​​គ្រួសារ​​នៃ​​ព្រះ”​(ខ.១៩) នោះ​យើង​គួរ​តែ​មាន​ភ្នែក​ដែល​មើល​ឃើញ និង​មាន​ចិត្ត​ដែល​យក​ចិត្ត​ទុក​ដាក់​ ចំពោះមនុស្សនៅ​ជុំវិញ​ខ្លួន​យើង ដែល​កំពុង​មាន​ភាព​ឯក​កោ ដោយ​សារ​អ្នក​ដទៃ​មិន​អើពើរ។ នៅ​ថ្ងៃ​នេះ បើ​យើង​ម្នាក់​ៗ​ឈោង​ចាប់​មនុស្ស​ម្នាក់ ដោយ​មិត្ត​ភាព​ដែ​ល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា តើ​ការ​នេះ​នឹង​នាំ​មក​នូវ​ភាព​ខុស​ប្លែក​យ៉ាង​ណា​ចំពោះ​យើង​គ្រប់​គ្នា។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles