ស​ត្វក្ងោ​ក និង​ពូជ​រប​ស់​វា

សត្វ​ក្ងោក​ឈ្មោល មាន​សម្រស់​ដ៏​គួរ​ឲ្យទា​ក់​ទាញ ព្រោះ​រោម​វា​មាន​ភាព​ភ្លឺ​ផ្លេក ដែល​គេ​មើល​ឃើ​ញ​ខៀវ និង​ពណ៌​បៃត​ង​ឆ្លុះ​គ្នា​ចុះ​ឡើង​ៗ​ ហើយសំ​ណុំ​កន្ទុយ​ដ៏​ធំ​វែ​ងរ​ប​ស់វា​ មា​ន​ត្រា​នៅ​ចុង​រោម​កន្ទុ​យ​ទាំង​អស់ ដែល​មាន​រាងដូ​ច​ភ្នែក​ដែល​មាន​ពណ៌​មាស ក្រហម និង​ខៀ​វ​ជា​រង្វ​ង់​ជា​ច្រើន​ជាន់។ ពពួ​ក​ស​ត្វ​នេះ គឺ​ពិត​ជា​បក្សី​ដ៏​ស្រស់​ស្អាត តែ​ជើង​របស់​វា​បែរ​ជា​អាក្រក់​មើល​ទៅវិ​ញ។

តាម​ពិត មនុស្ស​យើង​ភាគ​ច្រើន មាន​រូប​កាយ​មិ​នគ្រ​ប់​គ្រាន់​ នៅត្រ​ង់ចំណុច​ណាមួ​យ។ កា​រ​ខ្វះ​ខាត​នោះ​អាច​ជា​អ្វី​ដែល​យើង​មាន​ពី​កំណើត ឬ​វា​ទើប​តែ​កើត​មាន​ចំពោះយើ​ង ក្នុ​ងពេ​ល​ថ្មី​ៗ​នេះ។

សាវ័ក​ប៉ុល​បាន​ហៅ​ការ​ខ្វះ​ខាត​របស់​ខ្លួន​ថា “បន្លា​នៅ​ក្នុង​សាច់” ដែល​បាន​ធ្វើ​ឲ្យគា​ត់​​ប្រកាន់​យក​នូវ​ការ​បន្ទាប​ខ្លួ​ន(១កូរិនថូស ១២:៧-៩)។ គាត់​បាន​ទូល​អង្វ​រ​ព្រះអម្ចាស់​បី​ដង ដើម្បី​សូម​ឲ្យ​ទ្រ​​ង់​​​​​ដកយក​បន្លា​នោះ​ចេញ ព្រោះ​គាត់​ប្រហែល​ជា​យល់​ថា ខ្លួន​អាច​បម្រើ​ទ្រង់បា​ន​កាន់​តែ​ប្រសើរ​​ឡើង ប្រសិន​បើ​គ្មាន​បន្លា​នោះ​នៅ​ក្នុង​សា​​ច់ទេ។ តែព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់ដល់គាត់ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”។ សាវ័ក​ប៉ុល​ក៏បា​នត​បថា​ “ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅ​នឹង​ខ្ញុំ”។

នៅ​ក្នុង​ជំនឿលើ​ព្រះ​ យើង​មិន​គួរ​មាន​ការ​យល់​ច្រឡំ​ឡើយ ព្រោះ​ជា​ញឹក​ញាប់ ទ្រង់​ជ្រើស​រើស​យើង ឲ្យ​បំពេញ​កិច្ច​ការ​ដ៏​សំខាន់​បំផុត​របស់​ទ្រង់ ទោះ​បី​ជា យើង​មាន​ភាព​មិន​គ្រប់​លក្ខណ៌​ក៏​ដោយ ពោល​គឺ​មិន​មែន​ដោយ​សារ​យើង មាន​សមត្ថ​ភាព​និយាយ មាន​រូប​សម្បត្តិ​ល្អ ឬមា​ន កា​យស​ម្បទា​រឹង​មាំ សម្រាប់​បំពេញ​កិច្ចកា​ររប​ស់ទ្រ​​ង់​នោះឡើ​យ។ លោកហាត់សិន ថេល័រ(Hudson Taylor) ដែល​ជា​បេសក​ជន បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​កំពុង​ស្វែង​រក​អ្នក ដែល​មាន​ភាព​កម្សោយ​ល្មម​នឹង​ឲ្យ​ទ្រ​ង់​ប្រើ ហើយ​ទ្រ​ង់​បាន​រក​ឃើញ​​អ្នក និង​ខ្ញុំ!” ពេល​យើង​រក​ឃើញ​កម្លាំ​ង​នៅ​ក្នុង​ទ្រង់ នោះទ្រ​ង់អា​ចប្រើ​យើង តាម​របៀប​ដែល​យើង​មិន​ដែល​នឹក​ស្មាន​ដល់​(ខ.៩)។-David Ropers

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles