កូនចៀម ដែលជាសត្វសិង្ហ

ក្នុង​បទ​គម្ពីរ វិវរណៈ ជំពូក ៥ សាវ័ក​យ៉ូហាន បាន​ពិពណ៌នា​ថា ព្រះ​យេស៊ូវ​ជា សត្វ​​សិង្ហ​​ដែល​​កើត​​​ពី​ពូជ​អំបូរ​យូដា(ខ.៥) និង​ជា​កូន​​ចៀម​មួយ​ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់ (ឬមានរបួស​, ខ.៦)។ យោង​តាម​ប​ទ​គម្ពីរ​នេះ លោក​ឆាល ស្ព័រជិន(Charles Spurgeon) ដែល​ជា​គ្រូ​អធិប្បាយ បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ​អម្ចាស់​ដែល​យើង​បាន​លើក​តម្កើង ទ្រង់​មាន​របួស នៅ​ក្នុង​សិរីល្អ​របស់​ទ្រង់?” ហើយ​គាត់​ក៏បា​ន​បក​ស្រាយ​សំណួរ​នេះ​ថា “ស្នាម​របួស​នៃ​ព្រះ​យេស៊ូវ គឺជា សិរីល្អ​របស់​ទ្រង់”។

នៅ​ក្នុង​ការ​ប្រៀប​ប្រដូច កូន​ចៀម​មិន​មែន​ជានិ​មិត្ត​​រូប តំណាង​ឲ្យ​អំណាច និង​ជ័យ​ជម្នះ​ឡើ​យ។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​និមិត្ត​រូប​នៃ​ភាព​ខ្លាំង ដែល​នាំ​ឲ្យ​គេ​កោត​សរសើរ​ខ្លួន។ តែ​ព្រះបា​ន​សម្រេច​ព្រះទ័​យ យា​ង​មក​យក​កំណើត​ជា​មនុស្ស ដោយ​ប្រសូត្រ​នៅ​ក្នុង​គ្រួសារ​ជាង​ឈើ​ដ៏​ក្រី​ក្រ​មួយ។ ទ្រង់​បា​ន​មាន​ព្រះ​ជន្ម​គ​ង់​នៅ ជា​គ្រូ​អធិប្បាយ ដែល​ត្រាច់​ចរ​ពី​កន្លែង​មួយ​ ទៅ​​កន្លែ​ង​មួយ​ទៀត ហើយ​បាន​សុគត ក្នុង​នាម​“ជា​កូន​ចៀម​ដែល​គេដឹ​ក​ទៅ​សម្លាប់”(អេសាយ ៥៣:៧) នៅ​​លើឈើ​ឆ្កា​ងរ​បស់​​ពួកសាសន៍​​រ៉ូម៉ាំង។ ពួក​សិស្ស​របស់​ទ្រង់ និង​អ្នក​ដទៃ​ទៀត​បាន​យល់​ថា ការ​ជាប់​ឆ្កាង​រ​បស់​ទ្រ​ង់ បាន​បញ្ជាក់​ពី​ចុង​បញ្ចប់​នៃ​អង្គ​បុគ្គល​មួយ ដែល​ហ៊ាន​ប្រឆាំង​នឹង​អំណាច​សាសនា​ដ៏​រឹង​​មាំ ​នៅ​សម័​យ​នោះ។ តែ​ការ​មាន​ព្រះ​ជន្មឡើង​វិញ​នៃ​ព្រះ​យេស៊ូវ គឺ​ជា​ការ​អស្ចារ្យ ដែល​បាន​បង្ហាញ​ប្រាប់​អំពី​អំណាច​ចេស្តា និង​សិ​រីល្អរ​បស់​ព្រះ ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​​បាន​។

ថ្ងៃ​ណា​មួយ ព្រះ​យេស៊ូវ​នឹង​យាង​មក​វិញ ដោយ​សិរីល្អ ដើម្បី​គ្រង​រាជ្យ​លើ​អ្វី ដែល​ជា​កម្ម​សិទ្ធិ​ដ៏​ត្រឹម​ត្រូវ​របស់​ទ្រង់។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់​រូប​នឹង​ក្រាប​បង្គំ​នៅ​ចំពោះ​ទ្រង់ ដោយ​បន្លឺ​សម្លេង​ថា “កូន​​ចៀម​​ដែល​​គេ​បាន​​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និង​ព្រះពរ” (វិវរណៈ ៥:១២)។ ព្រះ​យេស៊ូវ ដែល​ជា​កូន​ចៀម​នៃ​ព្រះ ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​សរសើរ​តម្កើង​!-C.P. Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles