ព្រះ​វរបិតា​នៃយើ​ង​ខ្ញុំដែលនៅស្ថានសួគ៌

ពេល​ព្រះ​យេស៊ូវ​បង្រៀន​យើង​អធិស្ឋាន ទ្រង់​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រះវ​របិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅស្ថា​ន​សួគ៌”(លូកា ១១:២)។ បទ​គម្ពីរ​នេះ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ហៅ​ព្រះ​ថា ព្រះ​វរ​បិតា​។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ និង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ពេល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ដឹង​អំពី បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ បញ្ជាក់​ថា ទ្រង់​ជា​ព្រះ​វរ​បិតា​របស់​យើង។

តើ​យើង​ដឹង​ថា ព្រះ​ដែល​ជា​ព្រះ​វរបិតា​នៃ​យើង ទ្រង់​មាន​បុគ្គ​លិក​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តាម​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​យេ​ស៊ូវ យើង​អាច​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាច់​ចំពោះយើ​ង ហើយ​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ដើម្បី​ជួយ​យើង។ ការនេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ទ្រង់​ជា​អ្នក​ផ្គត់​ផ្គង់​យើង។ ទ្រង់អត់​ទោស​បាប​ឲ្យ​យើង ហើយ​ការពារ​យើង ឲ្យ​រួ​ច​ពីកា​រ​អាក្រក់​ទាំង​ពួង(ខ.២-៤)។

នេះ​ជា​គំរូ​ដ៏​អស្ចារ្យ សម្រាប់​ឲ្យ​ឪពុ​ក​ដែល​នៅផែ​នដី យក​តម្រាប់​តាម! ជា​ការ​ពិត​ណាស់ នៅ​ក្នុង​សកលោក​នេះ មាន​តែ​ព្រះ​ទេ ដែល​ជា​ឪពុក​​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ហេ​តុ​នេះហើ​យ បា​ន​ជា​ទ្រង់​បាន​ធ្វើ​ជា​គំរូ ​សម្រាប់​អស់​អ្នក​ដែល​ជា​ឪពុ​ក​ដែល​មិ​ន​​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​បាន​រក​ឃើញ​ថា ពេល​ខ្ញុំ​ទើប​តែចា​ប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះ កូន​ៗ​របស់​ខ្ញុំ​មិន​បាន​ស្ងើច​សរសើរ ចំពោះសៀវ​ភៅដែ​ល​ខ្ញុំបា​ន​និពន្ធ និង​ចំណ​ងជើ​ង​ដែល​ខ្ញុំបា​នដាក់ ឬ​ចំពោះ​ទីក​ន្លែង​ដែល​ខ្ញុំបា​ន​លើក​មក​និយាយ​ឡើយ។ ព្រោះ​ពួក​គេ​ស្រេក​ឃ្លាន​ ចង់​ឲ្យ​ខ្ញុំចំណាយ​ពេល​វេលា​ជា​មួយ​ពួក​គេ ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ បំពេញ​សេច​ក្តី​ត្រូវ​កា​រ​មូល​ដ្ឋាន​រ​បស់ពួ​កគេ​ ផ្តល់​សេច​ក្តី​ស្រឡាញ់​ដោយ​ការ​អត់​ធ្ម​ត់ និង​ការ​អត់​ទោស ហើយ​ផ្ត​ល់​​ឲ្យ​ពួក​គេ​នូវ​ទី​កន្លែង​ដ៏មា​នសុ​វត្ថិ​ភាព សម្រាប់​ឲ្យ​​ពួក​គេ​រីក​លូត​លាស់ និង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ។ តួរ​នាទី​ទាំង​នេះហា​ក់​ដូច​ជា​មិន​ច្រើន​ទេ សម្រាប់​ឲ្យ​ឪពុក​ទាំង​ឡាយបំពេញ​ តែ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ណាស់។

ចុះ​ចំណែក​ឯ​អ្នក​ដែល​ឪពុក​របស់​ខ្លួ​ន មិន​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​លើ​នេះ​វិញ? ចូរ​មាន​សង្ឃឹម​ឡើង ដោយ​ដឹង​ថា តាម​ពិត បើ​សិ​ន​ជា​អ្នក​បាន​ទ​ទួល​ការ​ប្រោស​លោះ​ តាម​រយៈ​ព្រះ​យេស៊ូវ​ហើយ នោះ​អ្នក​មាន​ព្រះ​វរបិតាដ៏​ល្អឥ​ត​ខ្ចោះ នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ទ្រង់​ជា​ឪពុ​ក​ដែល​ល្អ​បំផុត។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles