ត្រូវ​បាន​បង្កើត​មក តាម​របៀប​ដ៏អ​ស្ចារ្យ

កាល​នៅ​ពី​ក្មេង អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​យល់​ថា ពួក​គេ​អាច​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​មួយ ឲ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន ដោយ​សួរ​ខ្ញុំ​ឲ្យ​បាន​ញឹក​ញាប់​ថា “ហេតុ​អ្វី​បាន​ជាឯ​ង​ល្ងង់​យ៉ាង​នេះ?” ខ្ញុំ​ក៏បា​ន​ដឹង​ថា ពាក្យ​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​មក​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ចូល​ដល់​វ័យ​ជំទង់ ហើយ​ឮ​មនុស្ស​ម្នាក់​និយាយ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ថា “ល្ងង់​មែន!” គ្រាន់តែបា​ន​ឮ​ពាក្យ​នេះភ្លា​ម ខ្ញុំ​ក៏​ប្រញាប់​ងាក​មើល​ក្រោយ ដោយ​ស្មា​​នថា​ គេ​​កំពុង​​តែ​និយាយ​មក​កាន់​ខ្ញុំទេ។

ពេល​ខ្ញុំ​បាន​ទទួល​ព្រះយេ​ស៊ូវ ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្គ្រោះ ខ្ញុំក៏​បា​នដឹ​ង​ថា ដោយ​សារ​ព្រះ​បាន​​បង្កើត​ខ្ញុំ ឲ្យ​ចំ​ នឹ​ង​រូប​អង្គ​ទ្រ​ង់(លោកុប្បត្តិ ១:២៧) នោះ​ខ្ញុំ​មិន​មែន​ជា​ មនុ​ស្ស​ល្ងីល្ងើ​ទេ​ តែ “ខ្ញុំ​ត្រូវ​​បាន​ទ្រង់​បង្កើត​មក​ តាម​របៀប​ដ៏​ អស្ចារ្យ និង​គួ​រឲ្យ​ស្ងែ​ង​ខ្លាច”(ទំនុកតម្កើង ១៣៩:១៤)។

ស្តេច​ដាវីឌ​ទ្រង់​ជាអ្ន​ក​និពន្ធ​បទ​ទំនុក​តម្កើង ដែល​បាន​ពិពណ៌នា​អំពី​របៀប​ ដែល​ព្រះបា​ន​ស្គាល់​យើង​ម្នាក់​ៗ​យ៉ាង​ជាក់​ច្បាស់ គឺ​ក្នុងទំនុកបទដែលចែងថា “ឱ​​ព្រះ​យេហូវ៉ា​​អើយ ទ្រង់​​បាន​​ពិ​និត្យ​​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូលបង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ”(ខ.១-៣)។

យើង​មិន​គ្រាន់​តែ​ត្រូវ​បាន​ព្រះ​បង្កើត​មក ​តាម​របៀប​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​​អាច​ផ្សះ​ផ្សារ​ជា​មួយ​ព្រះ តាម​របៀប​ដ៏​អស្ចារ្យ​ផង​ដែរ ដើម្បី​​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា មួ​យទ្រ​ង់​ឡើង​វិញ តាម​​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើឈើ​ឆ្កា​ង។ “បាន​ជា​បើ​អ្នក​ណា​នៅ​​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ … គ្រប់​ទាំង​អស់​ក៏​មកពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រទាន​ការងារ​ផ្សះផ្សា​នោះ មក​យើង​ខ្ញុំ​ដែរ”(២កូរិនថូស ៥:១៧-១៨)។-Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles