ការកំណត់ចាំ

ពេល​ខ្ញុំ​ចាប់​កំណើត តា​ទួត​របស់​ខ្ញុំ គឺលោក​អាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើល​លែង​ឃើញ​ទៅ​ហើយ​។ គាត់​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​បាន​ចេះឆ្លាក់​រូប​ពី​ឈើយ៉ាង​ស្រស់ស្អា​ត ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡឹង និង​ដោយ​សារ​គាត់​អាច​ចាំ​បទ​គម្ពីរ​ជា​ច្រើន​ខ។ ជា​ញឹក​ញាប់​គាត់ និង​មិត្ត​ភ័ក្រ​របស់​គាត់ គឺ​លោក​អេលី(Eli) បាន​ចែកចា​យ​ខ​គម្ពី​រ​ឲ្យ​គ្នា ទៅ​វិញ​ទៅម​ក។ វិញ្ញាណ​ប្រកួត​ប្រជែង​គ្នាប​ន្តិច​បន្តួ​ចនេះ​ បាន​នាំឲ្យ​ពួ​ក​គាត់​ទទួល​ស្គាល់​ថា លោក ​អេលី​អាច​ដក​ស្រង់ ខ​គម្ពីរ​យោង​បាន​ច្រើន​ជាង ចំណែក​ឯ​ជីតា​របស់​ខ្ញុំ​វិញ គាត់​អាច សូត្រ ខ​គម្ពីរ​បាន​ច្រើន​ជាង។

សព្វ​ថ្ងៃ​នេះ គ្រួសារ​របស់​​ខ្ញុំ​ច្រើន​តែ​ចាំថា​ ជីតា​អាប់រ៉ាម គឺ​ជា “ជីតា​ពិការ​ភ្នែក”។ ពេល​ភ្នែក​របស់​គាត់​ពិការលែង​មើល​អ្វី​ឃើញ​ទៀត ខ​គម្ពី​រដែ​ល​គាត់​បាន​ទន្ទេញ​ចាំ​នោះ គឺ​ជា​ជំនួយ​ប្រចាំ​ជីវិត​របស់​គាត់។ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​យើ​ង​ចាំ​បាច់​ត្រូ​វទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ?

បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក១១៩ បាន​​បង្រៀនយើ​ងអំ​ពី​របៀប​ដើរ​តា​មព្រះ​ ដោយ​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​របស់​យើង។ ទីមួយ : ពេល​យើង​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រង់ យើង​អាច​ការពារ​ខ្លួន ពេល​យើងជួ​ប​ការ​ល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេល​យើង​ជញ្ជឹង​គិត​ព្រះ​បន្ទូ​ល​ទ្រង់ យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ឡើង។ ទីបី : ពេល​យើង​មាន​ព្រះ​បន្ទូល​ទ្រង់ ចារ​ទុក​នៅក្នុ​ង​គំនិត​របស់​យើង នោះ​យើង​កាន់​តែងា​យ​ស្តាប់​ឮ​ព្រះ​សូរ​សៀង​ទ្រង់​ ពេល​ទ្រង់​បង្រៀន និង​នាំផ្លូ​វ​យើង។ យើង​ប្រើ​ពាក្យ​ពេចន៍​នៃ​ព្រះគម្ពីរ​ទាំង​នោះ ពេល​យើង​សន្ទនា​ជា​មួយ​ទ្រ​ង់ ថ្វាយ​បង្គំ​ទ្រង់ និង​បង្រៀន ឬ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​ដទៃ(កូល៉ុស ៣:១៦)។

ព្រះ​បន្ទូល​ព្រះ គឺ​ជា “ព្រះ​បន្ទូល​ដ៏​រស់ និង​មាន​អំណាច”(ហេព្រើ ៤:១២)។ ចូរកំ​ណត់​ចាំ​ព្រះ​បន្ទូល​ដ៏​មាន​តម្លៃ នៅ​ក្នុង “ចិត្តរបស់អ្នក”(ទំនុកតម្កើង ១១៩:១១) ដើម្បី​ឲ្យ​ព្រះប​ន្ទូល​ទ្រង់ នៅ​ជាប់​ជាមួ​យនឹ​ង​អ្នក​ជា​និច្ច​(ទំនុកតម្កើង ១១៩:១១)។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles