ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ

បន្ទាប់​ពី​មាន​ទស្សនា​វដ្តី​ព​ត៌​មាន​ជាតិ​មួយ បាន​ផ្សាយ​អំពី​រឿង​តាម​ប្រព័ន្ទ​អ៊ីន​ធើណិត ដោយ​រាប់​បញ្ចូល​សហគមន៍​របស់​ខ្ញុំ នៅ​ក្នុង​ចំណោម​ទីក្រុ​ងទាំ​ង​១០​ដែល កំ​ពុង​ស្លាប់ នៅ​សហ​រដ្ឋ​អាមេរិក ប្រជា​ពល​រដ្ឋ​ប្រចាំ​តំបន់​មួយ​នេះ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ពួកគេ​ក៏​បា​ននាំ​គ្នា​ធ្វើញត្តិ​ប្រឆំា​ងនឹ​ង​ដំណឹង​ដ៏​អយុត្តិ​ធម៌​នេះ ដោយ​បង្ហាញ​នូ​វភស្តុ​តាង​ជា​ច្រើន ដែល​​ផ្ទុយ​​ពី​ដំណឹង​​នោះ។ មាន​ពល​រដ្ឋ​ម្នាក់​បាន​ធ្វើនូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដើម្បី​តបត​នឹង​ការ​កាត់​សេចក្តី​ដ៏ហួស​ហេតុ​នោះ។ គឺ​គាត់​បាន​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ដំ​បន់​នោះ ទៅ​ជួប​ជុំ​គ្នា​នៅ​ទីប្រ​ជុំជន​នៃ​ទីក្រុ​ងនោះ​ ហើយ​ថត​វីដេអូ ដើម្បី​បង្ហាញ​​អំពីភាព​ក្លៀវក្លា និង​រស់​រវើក​នៃ​សហ​គមន៍​​យើង។ វីដេអូនេះ​បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ជាអ​ន្តរ​ជាតិ ហើយ​ទស្សនា​វដ្ដី​ពត៌​មាន​នោះ ក៏​​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្សាយ​ពត៌​មាន​ខុស។ តែ​អង្គ​ការ​មួយ ដែល​បាន “ធ្វើ​ការ​ស្រាវ​ជ្រាវ”អំពី​ទីក្រុង​នេះ នៅ​តែ​បន្ត​ធ្វើកា​រ ស​ន្និដ្ឋា​​នដូ​ច​នោះ​ដដែល ទោះ​បីជា​ការ​សន្និ​ដ្ឋាន​នោះ ត្រូវបា​ន​ធ្វើឡើ​ង ដោយ​ផ្អែក​ទៅ​លើមូល​ដ្ឋាន​ដែល​មាន​ចំនួ​នកំ​ណត់​ក៏​ដោយ។

ការ​ការពារ​ខ្លួន​នេះ​​បាន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល ព្រោះកា​រស​ន្និដ្ឋាន​របស់​ពួក​គេ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ ហាក់​ដូច​ជាមិ​ន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ។ តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​គិត​ថា មនុស្ស​យើង​ពិត​ជា​ងាយ​នឹ​ងធ្វើ​កា​រវិនិច្ឆ័យ​ខុស ដោយ​ផ្អែក​ទៅ​លើពត៌​មាន​ដ៏​តិច​តួច​បំផុត។ ខ្ញុំ​សូម​​លើ​ក​​យកឧទាហរ​ណ៍​មួយ ​នៅក្នុ​ង​ព្រះគម្ពីរ ដែល​និយាយ​អំពី​មិត្ត​ភ័ក្រ​របស់​លោក​យ៉ូប។ ពួក​គេបា​ន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ថា លោក​យ៉ូប​បាន​ជួប​សោកនាដ​កម្ម​ជា​បន្ត​បន្ទាប់ ដោយ​សារ​គាត់​បាន​ធ្វើ​អំពើ​បាប។

នៅ​ទី​បំផុត ព្រះ​បាន​ការ​ពារ​ភាព​ស្អាត​ស្អំរ​បស់​លោក​យ៉ូប ហើយ​បាន​ប្រទាន​នូវ​ការ​សន្និ​ដ្ឋាន​មួយ ដែល​គួរ​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ទ្រង់​មិន​បាន​ស្តី​បន្ទោស​មិត្ត​ភ័ក្រ​របស់​គាត់ ដោយសារ​ពួក​គេ​បាន​វិនិច្ឆ័យ​លោក​យ៉ូប​ឡើយ តែ​ដោយ​សារ​ពួក​គេ​បាន​និយាយ​ខុស អំពី​ទ្រង់​(យ៉ូប ៤២:៧)។ នេះ​ជា​ការ​រំឭក​ដ៏​សំខាន់​មួយ​ថា ពេល​យើ​ងធ្វើ​ការ​វិនិច្ឆ័យ អំពី​អ្នក​ដទៃ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន គឺ​អាច​មាន​ន័យ​ថា យើង​កំពុង​ធ្វើ​បាប​ទាស់​នឹង​ព្រះ​ហើយ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles