អ្នក​ជិត​ខាង​ល្អ

នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋ​ដាកូ​តាខា​ង​ជើង(North Dakota) ពួក​គេ​ក៏​បាន​ធ្វើ​នូវ​កិច្ច​កា​រមួយ ដែល​ហាក់​ដូច​ជា​គ្មាន​ការ​ស្ទាក់​ស្ទើរ គឺ​ពួក​គេ​បាន​ជួយ​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ។ មាន​ប្រជា​ជន​ជា​ច្រើន​ដែ​ល​រ​ស់​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​​ប្រហែល​មួយ​ម៉ោង បាន​ចេញ​មក​ ជួ​យ​អ្នក​​ទាំ​ងនោះ​ ទោះ​បី​ជាពួ​ក​គេ​មិន​បាន​សុំ​ឲ្យ​ជួយ​ក៏​ដោយ។ អ្នក​ខ្លះបា​ន​ឲ្យ​អ្នក​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ខ្ចី​តង់​សម្រាប់​បោះ​ជំរុំ ហើយ​អ្នក​ខ្លះ​ទៀត​បាន​អនុញ្ញាត​ឲ្យគេប្រើ​បន្ទប់​ដាក់​ឡាន​របស់​ខ្លួន សម្រាប់​ដាក់​សម្ភារៈ​ជា​ប​ណ្តោះ​ អា​សន្ន។ ប្រជា​ជ​ន​នៅ​រដ្ឋ​ដា​កូតាខា​ងជើង​កំពុ​ងប​ង្ហាញ​អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​​ល្អ។

ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ការ​ធ្វើជា​អ្ន​ក​ជិត​ខាង​ល្អ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ដ​ល់​អ្នក ដទៃ គួរ​តែ​ត្រូ​វធ្វើ​ឡើ​ង ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ផង​ដែរ​(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះ​បី​ជា​យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ចំពោះ​គ្រោះ​ធម្ម​ជាតិ​ក៏​ដោយ ក៏​យើង​នៅតែ​អា​ចស្វែ​ងរ​ក​វិធី​បង្ហាញ​សេចក្តី​​ស្រឡាញ់​អ្នក ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង​ជា​និច្ច។ ដើម្បី​ធ្វើ​​ជា​​អ្ន​ក​ជិត​ខាង​ល្អ យើង​អាច​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ​(លូកា ១០:២៩-៣៧) ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌​(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយ​ទៅ​កាន់​អ្នក​ដទៃ ដោយ​ពាក្យ​ពិត​(អេភេសូ ៤:២៥) ហើយ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ទាំង​ស្រុង​(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។

គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បាន​បង្ហូរ​ចេ​ញ​ពីអ្ន​ក​ជិត​ខាង​ដ៏​ប្រសើរ​បំផុត​របស់​យើង គឺអ​ង្គ​ព្រះ​យេស៊ូ​វ​គ្រីស្ទ ដែល​បាន​ស្រឡាញ់ និង​លះប​ង់​ព្រះជន្ម​ទ្រង់ ដើម្បីយើ​ង​រាល់​គ្នា។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles