ការ​ល្បូង​ពី​សម្បក​ក្រៅ ភាព​ពិស​ពុលនៅ​ ខា​ងក្នុង

មាន​ការ​សិក្សាមួយ​រ​បស់ប្រ​ទេស​អូស្រ្តាលី បាន​ធ្វើ​ការ​សន្និដ្ឋា​ន​ថា សម្បក​កញ្ច​ប់​បារី​ដែលកាន់តែ​មិន​សូវ​បាន​កា​រ​តុប​តែង​លម្អ អាច​​​​​ធ្វើ​ឲ្យក្មេងជំទង់​កាន់​តែ​លែង​ចង់​ជក់​បារី។ រដ្ឋា​ភិបាល​ក៏បា​នឆ្លើ​យ​តប​តាម​ការ​សិក្សា​នេះ ដោយ​បង្កើ​តច្បា​​​ប់​​ថ្មី​​​មួយ ដែល​តម្រូ​វ​ឲ្យ​ក្រុម​ហ៊ុន​ថ្នាំជ​ក់​ដក​ពណ៌ ឡូហ្គូ និង​អក្សរ​ផ្សាយ​ពាណិជ្ជ​កម្ម​ចេញ ពី​សម្ប​កញ្ចប់​បារី ហើយ​ត្រូវ​ដាក់​អក្ស​រ​ដាស់​តឿន​អំពី​គ្រោះ​ដល់​សុខភា​ព និង​ដាក់​រូប​ភា​ពជ​ម្ងឺសួ​ត ជា​ជំនួស​វិញ។ ដូច​នេះ ក្រុម​ហ៊ុន​បារី​ម៉ាល់បូរ៉ូ មែន(Marlboro Man) ក៏​លែង​ឈប់​គាំ​ទ្រ​ មច្ចុ​រាជ ដើម្បី​រួម​ចំណែក​នៅ​ក្នុ​ង​ការ​កាត់​បន្ថយ​ការ​ស្លាប់ ដោយ​សារ​ការ​ជក់​បារី។ ប៉ុន្តែ មិន​មែន​មាន​តែ​កញ្ចប់​បារី​ទេ ដែល​អាច​ល្បួង​មនុស្ស តាម​រយៈ​សម្ប​ក​ខាងក្រៅ​​ ហើយ​​ ផលិត​ផល​​នៅ​ខាង​ក្នុង​មាន​ជាតិ​ពល​នោះ។

ព្រះ​គម្ពីរ​សុភាសិ​ត ជា​កណ្ឌ​នៃ​ព្រះ​គម្ពី​រ​សញ្ញា​ចាស់ ដែល​បាន​ជំរុញ​យើង ឲ្យ​ពិចារណា​អំពី​លទ្ធ​ផល​ដែល​យើង​អាច​ទទួ​ល​នៅក្នុ​ង​​រយៈ​ពេល​វែង ដោយ​សារ​ការ​ជ្រើស​រើស​របស់​យើង។ ពាក្យ “ដល់​ចុង​បំផុត” គឺ​ជាពា​ក្យដែ​ល​ត្រូវ​បានប្រើ​ជា​ច្រើន​ដង​ក្នុង​ព្រះគ​ម្ពីរ (សុភាសិត​ ៥:៤ ២៥:៨ ២៩:២១) ដែល​បាន​ដាស់​តឿន​យើង ឲ្យ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ ហើយ​សួរ​ខ្លួន​ឯង​ថា ដល់​ចុង​បញ្ចប់ តើ​ការ​អ្វី​ដែល​យើង​ចង់​ធ្វើ​​​ឬ​ចង់​បាន​នោះ នឹង​នាំ​ឲ្យយើ​ង​ទទួល​បាន​សេចក្តី​អំណរ ឬ​ទុក្ខ​ព្រួយ កិត្តិយ​ស ឬ​ក្តី​អាម៉ាស ជីវិត​ ឬសេចក្តីស្លាប់។ “​ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់”(២:៦-៧)។

ការ​ឱប​ក្រសោប​យក​ប្រាជ្ញារបស់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​ដឹក​នាំក្នុ​ង​ដំណើរ​ជីវិត គឺ​ជា​គន្លឹះ ស​ម្រាប់​ជៀស​វាង​​ល​ទ្ធ​ផល​អាក្រក់ ដែល​ទ​ទួល​បាន​ពី​​ការ​ជ្រើស​រើស​ដ៏​ល្ងង់​ខ្លៅ។ “យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្តី​សុចរិត សេចក្តី​យុត្តិធម៌ និង​សេចក្តី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ”(ខ.៩)។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles