ការប្តេជ្ញា​ថា នឹងយកចិត្តទុកដាក់

ក្នុង​អំឡុង​ពេល​ជា​ច្រើន​ខែ​ បន្ទា​ប់​ពី​ម្តាយ​ក្មេក​របស់​ខ្ញុំ​បាន​លាចាក​លោក យើង​បាន​ទទួល​កាត​ប៉ុស្តាល់ និង​សំបុត្រ​មួយ​ចំនួន ពី​ក្រុម​ការងារ​មើល​ថែរ​អ្នក​ជម្ងឺ ដែល​បាន​មើ​ល​ថែរ​គាត់ ដោយ​សេចក្តី​ស្រឡាញ់ និង​បាន​ដើរ​ជា​មួយ​គ្រួសារ​យើង ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បាត់​បង់។ ក្នុង​ចំណោម​សំបុត្រ​នោះ​ មាន​សំបុត្រ​មួ​យ​បាន​ចែក​ចាយ​អំពី​ដំណោះ​ស្រា​យ​ល្អ ក្នុង​ពេល​កាន់​ទុក្ខ។ ក្នុង​សំបុត្រ​មួយ​ទៀត គេ​បាន​សរសេ​រថា “ពេល​ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​ម្តា​យ​អ្នក​ឈាន​ជិត​មក​ដល់ យើងបា​ននឹ​ក​ចាំគា​ត់ ហើយ​យើង​បាន​អធិស្ឋាន និង​គិត​អំពី​អ្នក ​និង​គ្រួសារ​អ្នក”។ ក្រុម​អ្នក​មើល​ថែរ​ដ៏​ល្អ​ទាំង​​នេះ​​បាន​ដឹង​ថា ការ​កាន់​ទុក្ខ គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ចេះ​តែ​បន្ត​ទៅ​មុខ ដែល​តម្រូវ​ឲ្យ​មាន​ការ​បន្ត​ជួយ និង​គាំ​ទ្រ។ ពួក​គេ​បាន​បង្ហាញ​នូ​វ​ចិត្ត​ក្តួល​អាណិត​ដ៏​ជ្រាវ​ជ្រៅ តាម​រយៈ​ការ​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​យើង។

ពេលដែ​ល​សាវ័ក​ប៉ុល​ប្រាប់​យើង​ថា “ចូរ​​យ​ក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ”(កាឡាទី ៦:២) នោះ​គឺ​គាត់កំ​ពុង​តែប្រា​ប់​យើង​ អំពី​ចំណុច​សំខាន់​បំផុត​នៃ​ការ​រស់​នៅ​​ក្នុង​ព្រះ​វិញ្ញាណ។ ផ្ទុយ​ពី​ការ​ប្រព្រឹត្ត តាម​និស្ស័យ​សាច់​ឈាម ដែល​បង្ហិន​បង្ហោច និង​​អាត្មា​និយម​(កាឡាទី ៥:១៩-២១) ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​នៅ​ក្នុង និង​តាម​រយៈ​យើង មានដូចជា “​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(ខ.២២-២៣)។ សេរីភាព​ដ៏​អស្ចារ្យ ដែលយើ​ង​មាន​ក្នុង​ព្រះ​គ្រីស្ទ អនុញ្ញាត​ឲ្យ​យើង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រលាញ់​(ខ.១៣)។

ពាក្យ​លើក​ទឹក​ចិត្ត ដែល​យើង​និយាយ​ទៅ​កាន់​មិត្ត​ភ័ក្រ​ដែលកំ​ពុង​ឈឺ​ចាប់ គឺ​ប្រៀប​បាន​នឹង​ទឹក​ភ្លៀងដែ​ល​ធ្វើ​ឲ្យ​មា​ន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។ ពេល​យើង​បន្ត​យកចិត្ត​ទុក​ដាក់ ដោយកា​រ​ប្រព្រឹត្ត​របស់​យើង ការ​នោះ​នឹង​រីក​លូត​លាស់ ទៅ​ជា​ការ​ប្រោស​ឲ្យ​ជា និង​សេចក្តី​ស្រឡាញ់ ដែលទ្រ​ទ្រង់​ជីវិត។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles