ការ​មិន​បាន​ដឹង និង​ភាព​សុច​រិត

អ្នក​ខ្លះ​ខំ​ជៀស​វាង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ពួក​គេ មិ​នច​ង់​ឲ្យ​គេរ​កឃើ​ញថា​ ខ្លួន​កំពុង​មាន​បញ្ហា​សុខ​ភាព​អ្វី​ឡើយ​។ យ៉ាងណាមិ​ញ អ្នក​ខ្លះ​ក៏​ខំជៀ​ស​វាង​ការ​ទៅ​ព្រះវិហារ ក៏​ដោយ​សារ​ពួក​គេមិ​នចង់​ដឹង​ថា ខ្លួន​កំពុង​មាន​បញ្ហាអំ​ពើ​បាប​អ្វី​ដែរ។ ប៉ុន្តែ ការ​មិន​អើពើ​ចំ​ពោះជ​ម្ងឺ​ដែល​យើង​មាន មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ​បាន​ឡើយ ហើយកា​រ​មិន​អើ​ពើចំ​ពោះអំ​ពើបា​បដែល​យើង​មាន ក៏មិ​ន​អាច​ធ្វើឲ្យ​យើ​ង​ក្លាយ​ជាម​នុស្ស​ដែ​លគ្មា​ន​បាន​ដែរ។

តាម​ច្បាប់​របស់​ចក្រភ​ពរ៉ូ​ម អ្នក​ដែល​បាន​ល្មើស​ច្បាប់ មិន​អាច​យក​លេស​ថា ខ្លួន​មិន​ដែល​បាន​ដឹង​​អំពី​ច្បាប់​បាន​ឡើយ។ ទ្រឹស្តី​នៃ​ច្បាប់​នេះ បាន​ក្លាយ​ជា​ប្រភព​នៃច្បា​ប់​នៅ​សម័យ​ក្រោយ​ៗ​ទៀត ប៉ុន្តែ ទ្រឹស្តី​នេះ បាន​ចាប់​កំណើ​ត​តាំង​ពី​យូរ​ណាស់​​មក​ហើយ។ ពេល​ព្រះ​ប្រទាន​ក្រឹត្យវិ​ន័យ​ដល់​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ច្បាស់​ថា សូម្បី​តែ​អ្នក​ដែ​លបា​ន​ធ្វើ​អំពើ​បាប ដោយ​មិន​បាន​ដឹង​អំពី​ក្រឹត្យ​វិន័យ ក៏​ត្រូវ​ថ្វាយ​យញ្ញ​បូជា ដើម្បី​សូម​ការ​អត់​ទោស​ បា​បផង​ដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។

នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុ​ង​រ៉ូម គាត់​បាន​លើក​ឡើង​អំពី​បញ្ហា នៃ​ការ​មិន​បាន​ដឹង ឬ​ការ​ខ្វះកា​រ​យល់​ដឹង​អំពី​សេចក្តី​ពិត។ ពេល​មនុស្ស​មិន​បាន​ស្គាល់សេ​ចក្តី​សុចរិត​​របស់​ព្រះ ពួកគេ​ក៏​បា​នតាំ​ងសេ​ចក្តី​សុចរិត​របស់​ខ្លួ​ន​គេ(រ៉ូម ១០:៣)។ ពេល​យើង​រស់​នៅ តាម​ការ​យល់​ដឹង​របស់​យើង អំពី​ការ​ខុស និង​ការ​ត្រូវ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ល្អ ចំពោះខ្លួ​ន​ឯង ប៉ុន្តែ ការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អខា​ងវិ​ញ្ញាណឡើ​យ។ មាន​តែ​ការ​វាស់​ស្ទ​ង់ តាម​ខ្នាតគំ​រូ​នៃសេ​ចក្តីសុ​ចរិ​ត​របស់​ព្រះ​(ព្រះយេស៊ូវ)ទេ​ ដែល​ធ្វើ​ឲ្យ​យើងដឹ​ង អំពីស្ថា​នភា​ព​នៃខុ​ស​ភាព​ខាង​វិញ្ញាណរបស់​យើង​បា​ន។

គ្មាន​អ្នកណា​​អាច​ខំ​ធ្វើល្អ ដើម្បី​​ឲ្យបា​​នសេ​ចក្តី​សុ​ចរិ​ត​នៃ​ព្រះគ្រី​ស្ទឡើ​យ តែយើង​អរ​ព្រះ​គុណព្រះ ដែល​យើង​មិន​ចាំបា​ច់​ត្រូវ​ខំ​ស្វែង​រក ព្រោះ​ទ្រង់​បាន​ចែក​សេចក្តី​សុចរិ​តរ​បស់​ទ្រង់​ដល់​យើ​ង​ហើ​យ​(៥:២១)។ យើង​មាន​ដំណឹង​ល្អមួ​យគឺ : គ្រូ​ពេទ្យ​ដ៏​អ​​ស្ចារ្យអាច​ដឹង​ថា យើង​មាន​អំពើ​បាប​អ្វី​ខ្លះ ហើយ​អាចធ្វើ​​ឲ្យ​យើងមា​ន​សុខ​ភាព​ល្អ​ខាង​វិញ្ញាណ។-Julie Ackerman

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles