November 2014

You are here:
ពេលមានការភ័យខ្លាច

កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់គ្រវែងខោអាវរបស់ខ្ញុំ ទៅលើកៅ​អី ហើយ​ពេល​ដែល​ខ្ញុំបិ​ទ​ភ្លើង​ក្នុង​បន្ទប់ ស្រម៉ោល​នៃ​ខោអា​វ​ទាំង​នោះ ក៏​មាន​រូប​រាង្គ​ដូច​សត្វ​នាគ ធ្វើ​ឲ្យ​ខ្ញុំមា​នកា​រភ័​យខ្លា​ច​យ៉ាង​ខ្លាំ​ង ហើយខ្ញុំ​មិ​នទា​ន់​ភ្លេច​រឿ​ង​នេះ​ឡើយ។ បទ​ពិសោធន៍​នៃកា​រភ័យ​ខ្លា​ច ដែល​ធ្វើ​ឲ្យខ្ញុំ​គេង​មិន​លក់ កាល​ពីក្មេ​ង បាន​ក្រើន​រំឭ​ក​ខ្ញុំ​ថា ពេល​ដែល​បញ្ហា​មក​ដល់មា​ត់​ទ្វារ​នៃជីវិ​តយើ​ង នោះសេ​ចក្តី​ភ័​យ​ខ្លាច​មិន​មែន​ជា​មិត្តស​ម្លាញ់រ​​បស់​យើង​ទេ​។ បើ​យើង​មិ​នស​ម្លឹ​ង ដោ​យ​ផ្តោ​ត​ទៅ​លើ​ព្រះ​យេស៊ូវ​ទេ នោះការ​ភ័យ​ខ្លា​ច​មុខ​ជានឹ​ង​ធ្វើ​ឲ្យ​យើង​មិន​អាច​ឈាន​ទៅ​មុខ​រួ​ច ហើយ​ធ្វើ​ឲ្យយើ​ង​រួញ​រា នៅ​ក្នុង​ការ​ធ្វើ​អ្វីដែ​ល​ត្រឹម​ត្រូវ។ នៅ​ពេល​ដែល​ពួក​សិស្ស​របស់ព្រះ​យេស៊ូវ កំពុងជួ​ប​នឹង​រ​លក​បោក​ខ្លាំង នៅ​ក្នុង​សមុទ្រ ដែល​អាច​ធ្វើឲ្យ​ពួ​កគេ​ធ្លា​ក់ពី​លើ​ទូក ​ពួ​ក​គេក៏​បា​នឃើ​ញទ្រង់ដើ​រនៅ​លើ​ទឹ​ក ហើយ​ទ្រង់​ក៏​បាន​បញ្ជាក់​ពួក​គេថា​ “ចូរ​​សង្ឃឹម​​ឡើង គឺ​​​ខ្ញុំ​​ទេ​​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ១៤:២៧)។ ក្រោយ​មក ពេលដែ​ល​ពួ​កសិស្ស​ជួប​ជុំ​គ្នា​ស្ងា​ត់ៗ នៅក្នុ​ងប​ន្ទប់​បិទ​ជិត ដោយ​សារ​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​​ពី​ព្រះយេ​ស៊ូវ​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ទ្រង់​ក៏​បាន​លេ​ចម​កឲ្យ​ពួ​កគេ​ឃើ​ញ ហើយសួរ​ពួ​កគេ​ថា​ “ហេតុ​អ្វី​បាន​ជា​វិលវល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ”(លូកា ២៤:៣៨)។ ​ព្រះ​យេស៊ូវ​ទ្រង់​បាន​ជ្រា​បច្បា​ស់​ថា ពួក​គេជៀ​សមិ​ន​ផុត​ពី​ទុក្ខ​លំ​បាក នៅ​ក្នុង​លោ​កិយ​នេះ​ឡើ​យ ហេតុ​នេះហើ​យ​ទ្រង់​​​មា​ន​បន្ទូល​ថា “នៅ​​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ”​(យ៉ូហាន ១៦:៣៣)។ ត្រង់ចំណុ​ច​នេះ ទ្រង់​បាន​បញ្ជា​ក់យ៉ា​ង​ច្បាស់​ថា ​ការទុ​ក​ចិត្ត​ទៅ​លើព្រះ​វ​ត្តមា​ន និងព្រះ​ចេស្តារ​បស់​ទ្រង់​ គឺ​ជា​ថ្នាំប​ន្សា​ប​សម្រាប់​ការ​​ភ័យ​ខ្លាច។ គឺដូ​ចដែ​ល​បទ​ទំនុក​បរិ​សុទ្ធ​ដ៏ល្បីមួ​យ បាន​បន្លឺ​ថា…

Read article
ក្លិនក្រអូប

ថ្ងៃមួយ លីនដា(Linda) បាន​អញ្ជើញ​ខេធី(Katie) ឲ្យចូលរួ​ម​ពិធី​ជប់លៀ​ង​ក្រុ​ម​យុវជន នៅ​ឯ​ព្រះ​វិហារ។ ពេល​ខេធី​មក​ដល់​ នាង​បា​ន​ដើរ​ចូ​ល​កន្លែ​ង​ធ្វើ​ក​ម្មវិ​ធី ទាំង​ចិត្ត​ថប់​បារម្ភ។​​ នាង​បាន​ខា​ន​ទៅ​ព្រះ​វិហារ តាំង​តែ​ពី​ពេលនាង​នៅតូ​ច ​ហើ​យនា​ង​មិន​ដឹ​ង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ​នៅឯពិ​ធីជ​ប់​លៀង​ពេ​លល្ងា​ច នៅ​ថ្ងៃ​បុណ្យ​នៃក្តី​ស្រ​ឡាញ់ ​ដែល​ភាគ​ច្រើ​ន​នៃអ្ន​កចូ​​ល​រួ​ម គឺ​ជា​អ្នក​ដែ​លនា​ង​មិន​ស្គាល់។​ ប៉ុន្តែ នាង​ក៏ចា​ប់​ផ្តើ​ម​មាន​ចិ​ត្តស្ង​ប់​វិញ ពេល​ដែ​លនា​ង​បាន​ឃើញ​កា​ត​ថ្ងៃ​បុណ្យ​ក្តីស្រ​ឡាញ់​ជា​ច្រើន នៅ​ក្នុ​ងចា​ន​របស់​នាង​ ដែល​គេរា​​ល់គ្នា​បា​ន​សរសេរ​ឲ្យ​នាង។ ពួក​គេក៏​បា​ន​សរសេរ​កាត​ជួន​គ្នាទៅ​វិ​ញទៅ​​មក​ផង​ដែរ ប៉ុន្តែ ខេធី​មាន​កា​រ​ប៉ះ​ពាល់​ចិត្ត ដោយសារ​ការ​ដែល​ពួ​ក​គេបា​ន​ធ្វើស​ម្រាប់​នាង​ដែល​គ្រាន់​តែ​ជា​ភ្ញៀវម្នាក់ នៅ​ក្នុង​ក្រុម​របស់​ពួក​គេ។ ខេធី​មាន​អារម្ម​ណ៍ក​ក់​ក្តៅណា​ស់ បាន​ជា​ក្រោយ​មក នាង​ក៏​បាន​ទៅ​ចូល​រួ​មក​ម្ម​វិធី​ថ្វា​យបង្គំ​ព្រះ​ នៅព្រះ​វិ​ហារ តា​ម​កា​រ​អញ្ចើញ​របស់​លីន​ដា។ ​នៅ​ទីនោះ នាង​ក៏ដឹ​ងថា​ ព្រះស្រ​ឡា​ញ់នា​ង ទោះ​បី​ជា​នាង​ជា​មនុ​ស្សមា​ន​បាប​ក៏​ដោ​យ ​ហើយ​នាង​ក៏​បានទ​ទួល​ការ​អ​ត់​ទោស​រ​បស់​ព្រះ​យេ​ស៊ូ​វ។ ក្រុម​យុវជន​បាន​ផ្ត​ល់ឲ្យ​នា​ង​ នូវ​ក្លិន​ដ៏​ក្រអូ​ប​នៃ​ក្តី​ស្រឡាញ់រ​បស់​ព្រះ ហើយ​ព្រះ​ក៏បា​​នបើក​ចំ​ហរ​ចិត្ត​នាង​ ឲ្យ​ទុ​ក​ចិ​ត្ត​លើ​ទ្រង់។ សាវ័ក​យ៉ូហា​នបា​ន​មាន​ប្រសា​សន៍​ថា ​“បើ​​​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ទាំង​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ”(១យ៉ូហាន ៤:១១)។ គាត់​និយាយ​សំដៅ​ទៅ​លើសេ​ចក្តី​ស្រ​ឡាញ់ ដែល​យើង​ត្រូវ​មាន​ចំពោះ​បង​ប្អូន​ក្នុង​ព្រះគ្រី​ស្ទ ក៏ដូ​ច​ជា​ចំពោះអ្ន​ក​ដែល​មិនទាន់​ស្គា​ល់ទ្រ​ង់ផង​ដែរ។ លោករេយ​ ស្តេដមែន(Ray Stedman)បាន​សរសេរ​ថា “ពេល​ដែល​ក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ចែង​ចាំ​ង មក​ក្នុ​ងចិ​ត្ត​រ​បស់​យើ​ង នោះ​យើង​បើក​ចំហរ​ចិត្ត​កាន់​តែ​ខ្លាំង សម្រាប់​អ្នក​ដទៃ ដោយ​អនុញ្ញាត​ឲ្យ​ក្លិន​នៃ​ក្តី​ស្រឡាញ់…

Read article
កេរដំណែល

ថ្ងៃ​មួយ ភរិយា​រប​ស់​ខ្ញុំបា​ន​ទូ​រស័​ព្ទម​ក ពេល​​ដែល​ខ្ញុំ​កំពុង​ធ្វើ​កា​រ​។ នាងប្រា​ប់​ខ្ញុំថា​ “អ្នក​ជិត​ខា​ងយើ​ង កំពុង​មាន​រឿង​អ្វី​ហើយ បាន​ជា​មា​នឡាន​ជាច្រើ​ន ចត​នៅមុ​​ខ​ផ្ទះ​គាត់ ​យ៉ាង​ដូច​នេះ”។ ពេល​នោះ ខ្ញុំគិ​តថា​ លោក​ត្រេវ៉ូ ស្លុត(Trevor Slot) ដែល​ជា​អ្នក​ជិត​ខា​ង​រប​ស់​យើង ប្រហែល​ជាមាន​គ្រោះថ្នា​ក់អ្វី​ហើ​យ ព្រោះគា​ត់​មាន​មុ​ខរបរ​ជាប៉ូ​លីស។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បា​ន​ដឹ​ង​ថា អ្នក​ជិត​ខា​ង​រូប​នេះ បាន​បាត់​បង់​ជីវិ​ត​នៅ​ក្នុង​កា​របំពេញ​តួ​នាទី ពេលដែ​ល​គា​ត់​ព្យា​យាម​រារាំង​ការ​រត់​គេច​របស់​ចោរ​ប្លន់​ធនាគា​២នាក់។ ពេល​នោះ​សហគម​ន៍​របស់​យើង​មាន​ការ​តក់​ស្ល​ត់​យ៉ាង​ខ្លាំ​ង។ លោក​ត្រេវ៉ូរ គ្មាន​ពេល​សម្រាប់​រៀប​ចំ​ខ្លួន សម្រាប់​ការ​ស្លាប់​នៅ​ពេល​នោះ​ឡើយ។ ​ប៉ុន្តែ គាត់​បាន​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ទៅ​នៅជា​មួ​យ​ព្រះ​។ គាត់​​​ជា​មនុស្ស​​ដែល​​មាន​ជំនឿ​រឹ​ង​មាំ​ ហើយ​គាត់​បាន​ប​ន្សល់​ទុក​នូ​វ​កេរ្តិ៍​ឈ្មោះដ៏​ល្អ។នៅ​ក្នុង​ពិធី​បុណ្យ​សព​រ​បស់​គាត់ មាន​ប៉ូលិស​ដែល​ជា​មិត្ត​រួម​ការងារ​រាប់​រយ​នា​ក់ បាន​មក​ចូល​រួម ហើយ​គូរ​កន​របស់​គាត់ ​គឺ​លោក​ប្រេនឌីន ហូហ្គេល(Brandyn Heugel) បាន​ឡើង​ថ្លែង​សន្ទរ​កថា​ថា “គាត់ជា​ម​ន្រ្តីប៉ូ​លិស​ម្នាក់​ ដែល​ប្តូរ​ប្តេជ្ញ​នឹង​ការ​ងារ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុតនោះ​គឺ ​គាត់​ជា​ស្វា​មីដែ​លពេ​ញ​ដោយ​សេចក្តី​ស្រឡាញ់ របស់​អ្នក​ស្រីគីម(Kim) ហើយ​ក៏ជា​ឪពុក​ជា​ទី​ស្រ​ឡាញ់ របស់​ខេត​លី​ន(Kaitlyn) និង​អាបេ(Abbie)”។ ជា​ការ​ពិ​ត​ណាស់ សន្ទរ​កថា នេះបា​នផ្តោ​តទៅ​លើ​បុ​គ្គលិក​ល​ក្ខណៈ​ដ៏ប្រ​សើរ​រ​បស់​លោ​កត្រេ​វ៉ូរ និង​ទៅ​លើក្តី​ស្រ​ឡាញ់ ​ក៏ដូ​ចជា​កា​រយ​​​កចិ​ត្ត​ទុក​ដា​ក់ ដែលគា​ត់​មាន​ចំពោះ​គ្រូសារ។ ដំណើរ​ជីវិ​តរ​បស់​លោក​ត្រេវ៉ូរ​គឺជា​គំ​រូដ៏​ល្អ ដែលស្រ​បតា​ម​បទ​គ​ម្ពីរ…

Read article
ចាប់ពីក្បាល ទៅដល់បេះដូង

កាល​នៅ​​ពី​ក្មេង គ្រូ​ព្យាណូ​ររបស់​ខ្ញុំ​មាន​ការ​​តឹង​រឹងខ្លាំង ផ្នែក​​ទន្ទេញ​មេរៀន​ឲ្យ​ចាំ​។ បើ​ខ្ញុំគ្រា​ន់​តែ​អាចដេញ​បទ​ច​ម្រៀង​ណាមួ​យ តាម​ក្រដាស​ភ្លេង មិន​ឲ្យ​មាន​ខុស នោះគា​ត់​មិ​នអា​ច​ទទួល​យក​បាន​ឡើយ។ ដូច​នេះ ​ខ្ញុំត្រូ​​វតែ​លេ​ង​បទ​ច​ម្រៀ​ង​ជា​ច្រើន​ ដោយ​រលូន តាម​ការ​ចង​ចាំរ​ប​ស់ខ្ញុំ​។ បាន​ជា​គាត់​ឲ្យ​ខ្ញុំ​ធ្វើ​ដូ​ចនេះ​ គឺ​ដោយ​សារ​ពេលដែលគា​ត់​ឲ្យសិស្សរបស់គា​ត់​លេ​ង​ព្យា​ណូ គាត់​មិន​ច​ង់​​ឮ​ពួក​គេនិ​យាយ​ថា “អ្នកគ្រូ ឲ្យខ្ញុំសុំទោ​ស ខ្ញុំមិ​នអា​ច​លេង​បទ​នោះ ដោយ​គ្មាន​ក្រដា​សច​ម្រៀង​បាន​ឡើយ”។ ពេល​ខ្ញុំ​នៅ​​ក្មេង ខ្ញុំ​ក៏​បាន​ទន្ទេញ​ខ​គម្ពី​រ​ឲ្យ​ចាំផ​ង​ដែរ ដូច​ជា​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩:១១ ជា​ដើម។ កាល​នោះ​ដោយសារ​ការ​យល់​ដឹង​រប​ស់​ខ្ញុំ​មាន​កំ​ណត់ នោះ​ខ្ញុំ​បាន​ជឿថា ការ​ចង​ចាំព្រះ​គម្ពី​រ​ដ៏សា​មញ្ញ​នេះ អាច​បញ្ជៀស​ខ្ញុំ​ឲ្យ​រួ​ច​ពី​បាប។ ខ្ញុំ​បាន​ខិត​ខំ​ទន្ទេញ​ខ​គម្ពី​រ​ឲ្យចាំ​ រហូត​ដល់​ពេល​ខ្ញុំ​បាន​ទទួល សៀវ​ភៅរឿ​ងព្រះ​គម្ពី​រមូ​ឌី ជារ​ង្វាន់​ទៀត​ផង។ ការ​ទន្ទេញ​ខ​​គម្ពី​រ​ជាទ​ម្លាប់​ដ៏​ល្អ ដែល​យើង​ត្រូវ​មាន ប៉ុន្តែ បើ​គ្រា​ន់តែ​ទ​ន្ទេញ​ខ​គម្ពី​រ​ឲ្យ​ចាំ នោះ​យើង​មិន​អាច​ជៀ​សផុ​ត​ពី​អំពើ​បា​ប​ឡើ​យ។ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​រង្វាន់​សម្រាប់​ការ​សូត្រ​ខគម្ពីរ​ចងចាំ​ហើយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ទន្ទេញ​ខ​គម្ពីរ​ឲ្យ​ចាំក្នុ​ង​ខួរ​ក្បាល​រប​ស់​ខ្ញុំ អាចកែ​ប្រែ​អាក​ប្ប​កិរិយ៉ា​របស់​ខ្ញុំ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ តាម​ពិត ការ​ទន្ទេញ​ខ​គម្ពី​រនាំ​ឲ្យមា​នចំ​ណេះដឹ​ង ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអា​រម្មណ៍​ថា ខ្លួ​ន​ខ្ញុំ​កំពុង​មាន​កំហុស ជា​ជាង​នាំ​ឲ្យ​ខ្ញុំឈ្នះបា​ប។ ទី​បំផុត ខ្ញុំ​ក៏បាន​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ឲ្យព្រះប​ន្ទូល​ព្រះ ជ្រួត​ជ្រៀប​ពេញ​ក្នុង​ជីវិត​របស់​ខ្ញុំ។ ពោលគឺ​ ខ្ញុំត្រូ​វតែយ​ល់អ​ត្ថន័យ​នៃ​ព្រះប​ន្ទូល ហើយ​កំណត់​ចាំ “ក្នុង​ចិត្ត​របស់ខ្ញុំ​” ដូច​ដែល​អ្នក​ភ្លេង​បាន​កំណត់​ចាំ​បទ​ភ្លេង​ណាមួ​យ…

Read article
រឿងប្រលោមលោក

ស្រ្តី​ម៉េមាយ នៅ​សម័យ​សញ្ញា​ចាស់ ច្រើន​តែ​រស់​នៅ​ក្នុងភាព​ក្រីក្រ។ ជាក់​ស្តែង នាង​រស់ និង​នាង​ណាអូមី ដែល​ជា​ម្តាយ​ក្មេ​ករ​បស់​នា​ង បាន​ធ្លាក់​ចូល​ក្នុងស្ថា​ន​ភាព​បែបនេះ​ឯ​ង បន្ទាប់​ពី​ពួក​គេ​សុទ្ធ​​តែ​ត្រូ​វប្តីស្លា​ប់​ចោល​ដូចគ្នា។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​ផែន​កា​រជួ​យ​លើក​ស្ទួយ​​ពួ​ក​គេ​ឡើ​ង ហើយទ​ន្ទឹម​នឹ​ង​នោះ​ ទ្រង់​បាន​ធ្វើ​ឲ្យនា​ង​រស់​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​ផែន​កា​រ​ដែល​ធំ​ជា​ងនេះ​ទៅ​ទៀ​ត។ លោក​បូអាស ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុកស្ត​ម្ភ ដែល​បាន​ដឹង​អំពី​ស្ថាន​ភាព​របស់​នាង​រស់ ហើយ​ក៏ចា​ប់​អារម្ម​ណ៍​ទៅ​លើនាង​(នាងរស់ ២:៥-១២) តែ​គាត់​មាន​កា​រ​ភ្ញា​ក់​ផ្អើល ​ពេ​ល​ដែ​ល​គា​ត់ភ្ញា​ក់​ប្រែ​ខ្លួន​មក នៅ​ពេ​ល​ក​ណ្តា​​ល​​អាធ្រាត ក៏ឃើញនាង​ដេក​នៅ​ចុ​ង​ជើង​របស់​គាត់(៣:៨)។ នាង​បាន​សូម​ឲ្យ​​គាត់​ “បណ្តោយឲ្យ​ផួយ​ដណ្តប់” មក​លើ​នាង ដើម្បី​បញ្ជាក់​ថា គាត់​ស្ម័គ្រ​ចិ​ត្ត​ធ្វើ​ជា​ “អ្នក​លោះ”នាង ក្នុង​នា​ម​ជា​ញាតិសា​ច់ជិ​ត​(ខ.៩)។ ត្រង់​ចំណុច​នេះ នាង​មិន​គ្រាន់​តែ​សុំការ​ការពា​រ​ពី​គា​ត់ប៉ុ​ណ្ណោះទេ​ តែថែម​​ទាំង​បាន​សុំ​ឲ្យ​គាត់​យក​នាង​ជាភ​រិយា​ផ​ង​ដែរ។ គាត់​ក៏​បាន​យ​ល់​ព្រ​ម​រៀប​ការ​ជា​មួយ​នាង(ខ.១១-១៣ ៤:១៣)។ រឿង​នេះ​ប្រហែល​ជា​រឿង​ប្រលោម​លោក ដែល​មិន​សូវ​រ៉ូមែន​ទិ​ក​សម្រាប់​អ្នក​ទេ។ ប៉ុន្តែ ការ​ដែល​នាង​រស់​​បាន​ស​ម្រេច​ចិ​ត្ត ធ្វើ​តា​មកា​រណែ​នាំរបស់នា​ង​ណាអូមី(៣:៣-៦) បាន​នាំ​ឲ្យ​មាន​ព្រឹត្តិកា​រណ៍​សំ​ខាន់​ៗកើ​តឡើ​ង​ប​ន្ត​គ្នា​ពី​មួយ​ទៅ​មួយ ធ្វើ​ឲ្យ​នាង​ក្លា​យ​ជា​ផ្នែ​ក​មួ​យដ៏​សំ​ខាន់ នៅ​ក្នុងផែន​ការ​ប្រោស​លោះរ​បស់​ព្រះ។ បន្ទាប់​ពីនា​ងរ​ស់​បាន​រៀប​ការ​ជា​មួយ​លោកបូ​អាស ពួក​គេ​ក៏​បង្កើត​បាន​កូន​ប្រុ​សម្នា​ក់​(ឈ្មោះ អូបេត) ដែល​ក្រោយ​មក ក៏​បាន​ក្លាយ​​ជា​ជីតា​រប​ស់​​ស្តេច​ដាវីឌ​(៤:១៧)។ ជា​ច្រើន​ជំនាន់​ក្រោយ​ម​ក លោក​យ៉ូសែប​ក៏​បាន​ចា​ប់កំ​ណើត​ក្នុង​ខ្សែលោហិត​នេះ ​ហើយក្លា​យ​ទៅជា​ “ឪពុក​ស្រប​ច្បាប់” នៃ​បុត្ររ​បស់​នាង​ម៉ា​​​រា(ម៉ាថាយ ១:១៦-១៧ លូកា…

Read article
លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌

ស្ថាន​ភាព​នៃ​ការងា​រ នៅ​ក្នុ​ងប្រ​ទេ​សអ​ង់​​គ្លេស ក្នុង​អំឡុង​សតវត្ស​ទី១​៩ ពិតជា​មា​នភាព​យ៉ា​ប់​យឺន​ហួស​ប្រមាណ។ នៅ​ពេល​ថ្ងៃ មា​ន​បុរស ស្រ្តី និងកុមារ​ជា​ច្រើនបា​ន​ទៅ​ធ្វើ​ការ ក្នុង​រោង​ចក្រ​ដែ​ល​មា​ន​គ្រោះ​ថ្នា​ក់​ជា​ច្រើន ហើយ​ពេល​យ​ប់ ពួកគេ​ត្រ​ឡប់​ទៅ​ផ្ទះ ក្នុង​សំណង់អាណា​ធិប​តេយ្យ​ដ៏ក​ខ្វក់​។ ថៅកែ​រោ​ងច​ក្រជា​ច្រើ​ន មិន​សូវ​យក​ចិត្ត​ទុ​ក​ដា​ក់ ចំពោះសុ​ខ​មាល​ភា​ពរ​ប​ស់​ក​ម្ម​ករ​ទេ។ ប៉ុន្តែ នៅស​ម័យ​នោះ​ ​ថៅ​កែ​ក្រុម​ហ៊ុ​ន​ស្ករ​សូ​កូឡា​ខាតបឺរី(Cadburys) មាន​មិន​មាន​ល​ក្ខណៈ​ដូ​ចចៅ​កែ​ទាំ​ង​នេះទេ។ ក្នុង​នា​ម​ជា​គ្រីស្ទ​ប​រិស័​ទ​និកា​យ​ក្វេកខឺរ(Quaker) និង​ក្នុងនា​ម​ជា​សហគ្រិន ដែលមាន​អំ​ណោយ​ទាន​ខា​ង​ជំនួញ ​ពួក​គេ​បា​នផ្តោ​ត​ទៅ​លើ​ ការ​ធ្វើ​ឲ្យស្ថា​នភាព​កា​រ​ងារ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ សម្រាប់​កម្ម​ក​រទាំ​ង​២​០០​នា​ក់​រប​ស់​ពួក​គេ។ ក្រុមហ៊ុ​ន​ខា​តបឺរី បាន​សាង​ស​ង់​រោង​ច​ក្រ​ដែ​ល​មាន​លក្ខណៈ​សិ​ល្បៈ ដែលបំ​ពាក់​ទៅ​ដោ​យ​បន្ទ​ប់​ស្លៀក​ពាក់​មាន​ភ្លើង​កំដៅ មានច​ង្រ្កា​នបា​យ និង​កន្លែង​ហាត់​ប្រាណ។ ហើយដើ​ម្បីបំ​ពេញ​សេចក្តី​ត្រូ​វ​កា​រ​ខា​ង​វិញ្ញាណ​របស់​កម្មករ ពួក​គេបា​ន​ឲ្យ​កម្មក​រ​ទាំង​នោះ​​ សិក្សាព្រះ​គ​ម្ពីរ​រួ​ម​គ្នា មុនពេល​ចាប់​ផ្តើ​ម​ធ្វើ​កា​រ នៅ​ថ្ងៃ​នី​មួយ​ៗ។ បទ​គម្ពី​រកូ​ល៉ុស ៤:១ បានប្រា​ប់យើ​ង​ថា “ពួ​ក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បម្រើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថានសួគ៌​ដែរ”។ ជា​ការ​ពិត​ណាស់ ក្រុម​ហ៊ុន​ខាតបឺរី បានព្យា​យាម​ផ្ត​ល់​ឲ្យនូ​វ​ភា​ព​យុត្តិ​ធម៌ និង​ត្រឹម​ត្រូវ ​ដល់និ​យោជិត​របស់​ខ្លួន​។ ប៉ុន្តែ ដោយសារ​ពួក​គេ​ចង់​ផ្គាប់​ចិត្ត​ព្រះ នោះពួ​ក​គេ​បាន​បោះ​ជំហាន​​លើ​ស​ពីនេះ​ទៅ​ទៀត ​ដោយបំ​ពេញ​សេ​ចក្តីត្រូ​វ​ការ ទាំង​ខាង​សា​ច់​ឈាម…

Read article
ទីបន្ទាល់បួនដប់ម៉ាត់

អស់រ​យៈ​ពេ​លជិ​ត២០ឆ្នាំហើ​យ ​ដែល​គេ​បា​ន​ដាក់​ឈ្មោះ និង​រូប​ថត​មួ​យកំ​ណាត់ខ្លួ​ន របស់​លោក​ដន ស្ម៊ីត​(Dan Smith) នៅ​ក្នុង​ខិ​ត​ប័ណ្ណ ដែល​គេ​បាន​​បិទ​ផ្សាយ​នៅតា​មប​ណ្តា​ហាង​កា​ហ្វេ កន្លែង​បោក​អ៊ុ​ត​ខោ​អាវ ​និងក​ន្លែង​ជំនួ​ញ​តូច​​ៗ​ជា​ច្រើ​ន​ នៅ​ទូ​ទាំង​ទីក្រុង​ញូវ​យ៉ក​។ ក្នុង​ខិត​ប័ណ្ណ​នី​មួ​យ​ៗ ​មាន​ពាក្យ​ស្លោ​ក​ថា​ “លោក​ដន ស្ម៊ីត នឹងប​ង្រៀន​អ្នក​ឲ្យចេះ​លេង​ហ្គីតា”។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ដន​ស្ម៊ីត​មាន​ការ​ជាប់​រវល់​យ៉ាង​ខ្លាំង នៅ​ក្នុង​​ការ​បង្រៀន​​​សិស្សរបស់គា​ត់ ឲ្យ​ចេះ​លេ​ង​ហ្គីតា​។ មាន​សិស្ស​ដែល​មាន​ចិត្ត​ក្លៀ​វ​​​ក្លា​ជា​​ច្រើ​ន បាន​ព្យួរ​ខិត​ប័ណ្ណ​រប​ស់​គាត់ នៅ​កន្លែង​ថ្មី​ៗ​ទៀ​ត។ ពួក​គេ​បាន​សរសេរ​ពាក្យ​ស្លោក​ថា ​“លោក​ដន ស្ម៊ីត​បាន​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​លេង​ហ្គីតា។ គាត់​ក៏​អាចប​ង្រៀន​ឲ្យ​អ្នក​ចេះ​ផ​ង​ដែរ”។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​បរិសុទ្ធ​មាន​ពេញ​ទៅ​ដោយ​ការ​កត់​ត្រា​អំពី​មនុស្ស ដែល​បាន​រៀប​រាប់​អំពី​​ការអ្វី​ដែ​​ល​ព្រះ​​ទ្រ​​ង់​​បាន​​ធ្វើ សម្រាប់​ពួក​គេ។ ជាក់​ស្តែង បទគម្ពីរ យ៉ូហាន ជំពូក៩ បាន​ចែង​យ៉ាង​ច្បាស់ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ជួប​បុរសម្នាក់ ដែលបានខ្វា​ក់ពី​កំណើត ហើយ​ទ្រង់​បា​នប្រោ​ស​គាត់​​ឲ្យ​ជា ដោយកា​រ​អស្ចារ្យ(ខ.១-៧​)។ បន្ទាប់​ពីពួ​ក​អ្នក​ដឹ​ក​នាំ​សា​ស​នាប្រ​ចាំតំប​ន់នោះ​ បានចោ​ទសួ​រ ដោយ​ការ​សង្ស័យ​ញឹក​ញាប់​ពេក ​បុរស​នោះគ្រា​ន់​តែ​និ​យាយ​ប្រា​ប់​ពួក​គេ​ថា​ “ខ្ញុំ​​ដឹង​​​តែ​​ប៉ុ​ណ្ណេះ​​ថា​ពី​ដើម​ខ្ញុំ​​​ខ្វាក់​ តែ​​ឥឡូវ​នេះ​ ខ្ញុំ​មើល​ឃើញ”(ខ​.២៥) ។ ប្រសិន​បើអ្ន​ក​មា​ន​ពា​ក្យតែ​បួ​ន​ដ​ប់ម៉ាត់ សម្រាប់​រៀប​រាប់​អំ​ពី​ការ​អ្វីដែល​ព្រះគ្រី​ស្ទ​បាន​ធ្វើ​សម្រាប់​អ្នក និង​​អា​ច​ធ្វើស​ម្រា​ប់​អ្នក​ដ​ទៃ តើអ្ន​ក​នឹង​និ​យាយ​ថា​ដូ​ច​ម្ត៉េច? ប្រហែល​ជា​អ្ន​ក​ចង់​និយាយ​ថា “ព្រះយេ​ស៊ូវ​នឹ​ង​អត់​ទោ​សបា​ប​ឲ្យ​អ្នក​”…

Read article
សេចក្តីពិតអំពីផែនទី

ការ​ប្រើ​ឧប​ករណ៍​កំណត់​ទីតាំង​ពិភព​​លោក ដែល​ហៅកា​ត់​ថា ជីភីអេ(GPS) គឺ​ជា​វិធី​សាស្រ្ត​ដ៏​ជឿន​លឿន​បំផុត សម្រាប់​ជួយ​ឲ្យអ្នក​ដំណើរ​អាច​រក​ឃើញ​ផ្លូ​វ​ល្អ​បំផុត ឆ្ពោះ​ទៅកា​ន់​គោល​ដៅរ​ប​ស់​ខ្លួន។ ប៉ុន្តែ ខ្ញុំ​និង​ស្វាមី​​របស់​​​ខ្ញុំ​ ​នៅ​តែ​ប្រើ​ផែនទី​ដើម្បី​រក​​ផ្លូវ តាម​វិធី​សាស្រ្ត​ចាស់​កំរិល​ដដែល។ ដោយ​សារ​តាម​ធ​ម្មតា បង​ចេយ(Jay) ​ជា​អ្ន​​ក​​​បើ​​​ក​បរ នោះ​ខ្ញុំ​មាន​តួនាទី​បើក​ផែន​ទី​រក​មើ​ល​ផ្លូវ។ ជា​ទូទៅ ​ខ្ញុំមិ​នពិ​បាក​រក​មើល​ទិស​ដៅ​ទេ ប៉ុន្តែ ពេល​ដែ​លឡា​ន​កំពុង​បើក​ទៅ​មុខ ការ​រក​ទិ​ស​ដៅ​ហាក់ដូ​ច​ជា​មិ​ន​ស្រួល​ប៉ុន្មា​ន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជាយើ​ង ត្រូវ​តែ​ឈប់​ឡាន​សិន ដើម្បី​ឲ្យ​ដឹង​ថា យើង​កំពុង​នៅ​កន្លែង​ណា ពុំ​នោះ​ទេ​ខ្ញុំ​មិន​អាច​រក​ឃើញ​ផ្លូវដែល​ងាយ​ស្រួល​បំផុត​បាន​ឡើយ ទោះបីខ្ញុំបានដឹង អំពី​គោល​ដៅនៃកា​រ​ធ្វើដំ​ណើរ​របស់​យើង​ក៏​ដោយ។ ដូច​នេះ មុន​នឹ​ងធ្វើដំ​ណើរបន្ត​ទៀត ខ្ញុំត្រូវ​ដឹ​ង​ថា យើង​បាន​មក​ដល់​ទីណាហើយ​។ កា​រ​នេះក៏​​អា​ច​កើត​មា​ន ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផង​ដែរ។ នៅ​ពេល​ដែល​យើង​កំពុង​ព្យា​យាម​ស្វែង​រក​ផ្លូវ ដែ​ល​ព្រះទ្រ​ង់​ចង់​ឲ្យ​យើង​ទៅ យើង​ចាំបា​ច់​ត្រូវ​តែ​ឈប់​​សិន ដើម្បី​ឲ្យ​​ដឹង​ថា ខ្លួន​ឯ​ងបា​ន​ធ្វើ​ដំ​ណើរខា​ងវិ​ញ្ញាណ​ម​កដ​ល់​ទី​ណាហើ​យ។ ពុំនោះទេ​ ​យើ​ងងា​យ​នឹង​វង្វេង ចូល​ទៅ​កន្លែង ឬស្ថា​នភា​ពដែ​ល​យើ​ង​មិ​នច​ង់​ចូ​ល ឬ​ក៏​ចូល​ក្នុ​ងទំនា​ក់ទំ​នង​ដែល​យើ​ង​មិនចង់​មាន។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹ​ង​បង្រៀន​ពួក​សិស្ស​ទ្រង់ ឲ្យរក​ឃើញទិ​ស​ដៅ​នៃជី​វិត ហើយ​រក​ឃើញ​ផ្លូវ​ដើរ ដោយ​ឆ្លង​កាត់​អន្ទាក់ និង​សេចក្តី​ល្បួង​​របស់​លោកិយ​នេះ ហេតុ​នេះ​ហើយ​ ជា​ញឹក​ញាប់ទ្រ​ង់​មាន​បន្ទូ​លថា​ “កុំ” ដែល​មាន​ន័យថា “ចូរឈប់” ដូច​ជា “ឈប់រអ៊ូ” “ឈប់​កាត់​សេចក្តី​តាម​រយៈ​សម្ប​កខា​ងក្រៅ​”…

Read article
ការត្រាសហៅឲ្យភ្ញាក់ខ្លួនឡើង

នា​ពេល​ព្រឹក​ព្រ​លឹម​ថ្ងៃ​មួយ ក្នុង​សរទ​រដូវ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុ​ង​បើក​ឡាន​ទៅ​ធ្វើ​ការ ទាំង​នៅ​ងងឹត​នៅ​ឡើយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​មាន​វត្ថុ​ពណ៌​ត្នោត​មក​នៅ​ខាង​មុខ​ឡា​ន ហើយ​ខ្ញុំ​ក៏ឮ​ស​ម្លេង​រប​ស់​អ្វី​ម្យ៉ាង​មក​ទង្គិច​នឹង​ឡាន​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ក៏បា​ន​ដឹង​​ថា ឡាន​របស់​ខ្ញុំ​បាន​បើក​ប៉ះ​សត្វ​ក្តាន់​មួយ​ក្បាល ក្នុង​​ល្បឿន១១២​គីឡូ​មែត​ក្នុង​១​ម៉ោង។ វា​គ្រាន់​តែ​ជា​ការ​បើក​កៀរ​សត្វ​ក្តាន់ តែ​ឡាន​ខ្ញុំ​មិ​ន​មាន​ការ​ខូច​ខាត​ឡើយ(ហើយ​ខ្ញុំ​យល់​ថា ​សត្វ​ក្តាន់​នោះ​ ក៏​មិន​មាន​គ្រោះថ្នា​ក់​អ្វី​ដែរ) ប៉ុន្តែ ហេតុ​ការណ៍​នេះ ពិត​ជា​បាន​ពញ្ញាក់​ស្មារ​តី​ខ្ញុំ​មែន។ ខ្ញុំ​មា​ន​ទម្លាប់​បើក​បរ​ទៅ​ធ្វើ​ការ តាម​ធម្ម​តា “ដោយ​មិន​សូវ​ខ្វល់​ពី​អ្វី​ច្រើន​ទេ” ប៉ុន្តែ ហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន។ ឥឡូ​វ​នេះ ខ្ញុំ​​​​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច​ក្នុង​ការ​បើក​បរ។ វា​បាន​ដាស់ស​តិរ​បស់​ខ្ញុំ​ ទោះខ្ញុំមិ​ន​ចង់​ឲ្យ​រឿង​នេះ​​កើត​ឡើង​ក៏​ដោយ។ លោក​សាវក​ពេត្រុស​បាន​ផ្តល់​ឲ្យ​យើង នូវ​ការ​ដាស់​ឲ្យ​ភ្ញាក់​ខ្លួន​ប្រភេទ​មួយ​ទៀត គឺ​ការ​ដាស់​តឿន ឲ្យ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត តែ​ការ​ដាស់​តឿន​នេះ​មាន​ភាព​ចាំបាច់​ចំ​ពោះ​យើងណាស់​។ លោកបា​ន​ក្រើ​ន​រំឭក​យើង ​ឲ្យ​មា​ន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​សង្រ្គាម​ខាង​វិញ្ញាណ ដែល​យើង​ត្រូវ​តតាំង​ជាមួយ​សត្រូវ​ដ៏​មាន​អំណាច បាន​ជា​គាត់​ដាស់​តឿន​យើង​​ថា “ចូរ​​ឲ្យ​​ដឹង​ខ្លួន ហើយ​ចាំ​​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែលទាំង​​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ នេះ​គឺ​ជាកា​រ​ត្រាស់​ហៅ ឲ្យ​ភ្ញាក់​ខ្លួន​ឡើង ហើយ​មើល​ឃើញ​គ្រោះ​ថ្នាក់​ដែល​នៅខា​ង​មុខ ព្រម​ទាំង​ប្រុង​ប្រៀប​ជា​ស្រេច​សម្រាប់​ការ​វាយ​ប្រហារ​របស់​វា។ ទា​ល់​តែ​យើង​បាន​ដឹ​ង​អំ​ពីគ្រោះ​​ថ្នាក់ ដែល​យើង​ត្រូវ​ប្រឈម​មុខ​ជារៀង​​រាល់​ថ្ងៃ ទើប​យើង​ដឹង​ថា ​ខ្លួន​ត្រូ​វ​ស្វែ​ងរ​ក​ជំ​នួយ​ពី​ព្រះ​។ ហើយ​លុះ​ត្រាតែ​យើ​ង​មាន​ការ​ប្រុង​ប្រយ័ត្ន ទើប​យើង​ពឹង​ផ្អែក​ទៅលើ​កម្លាំ​ង​​នៃ​ព្រះ​អម្ចាស់នៃ​យើង ដែលទ្រ​ង់​មាន​អំណាច​អស្ចារ្យ​ជា​ង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង។–Bill…

Read article
មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ​?

តើ​អ្នក​ដឹង​ទេ​ថា ក្នុង​ព្រះ​គម្ពី​រ​ទំនុក​ដំកើង តើ​ជំពូ​ក​មួយ​ណា ដែល​ត្រូវ​បាន​យ​ក​មក​ប្រើ​ញឹក​ញាប់​ជាង​គេ នៅ​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាថ្មី​? អ្នក​ប្រហែល​ជា​ស្មាន​ថា ជំពូក​២៣ ​ជាជំ​ពូក​ដែ​លបា​ន​ប្រើច្រើ​ន​ជាង​គេ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ហើយ ព្រោះគេបា​ន​ស្គាល់​ និង​ពេ​ញ​និ​យម​ជំពូ​ក​នេះ​ជា​ង​គេ ប៉ុន្តែ តាម​ពិ​ត​គឺ ជំពូក​២២​ទៅវិ​ញ​​ទេ។ ជំពូក​នេះ​បាន​​ផ្តើមដោ​យពា​ក្យ​ទំ​នួញ​ដ៏​សង្វែ​ករ​ប​ស់​ស្តេ​ចដា​វីឌ ហើយ​យេស៊ូវ​​ទ្រង់​បាន​យក​ពាក្យ​ទំនួញ​នេះ​មក​ប្រើ ពេល​​កំពុ​ង​ជាប់​​ឆ្កាង ដោយ​បន្ទូល​​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” (ម៉ាថាយ ​២៧:៤៦​ ម៉ាកុស១៥:៣៤)។ សូម​យើង​នឹក​ស្រ​ម័យ អំពី​ហេតុ​ការណ៍​ដែល ​ស្តេច​ដាវី​ឌបា​ន​ជួ​ប​ប្រទះ ដែល​បាន​បណ្តាល​ឲ្យ​ទ្រង់​ស្រែក​ដង្ហើយ​រក​ព្រះ យ៉ាង​កំសត់ដូ​ច​នេះ។ សូម​កត់​សំគាល់​ថា ស្តេច​ដាវីឌ​​មាន​អារម្មរ​ណ៍​ថា ព្រះ​បាន​បំ​ភ្លេច និង​បោះប​ង់​ចោល​ទ្រ​ង់ហើ​យ បាន​ជា​ទ្រ​ង់មា​ន​ប​ន្ទូល​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​លះចោ​ល​ទូល​ប​ង្គំ ហើយគ​ង់ឆ្ងា​យ​ឥត​ជួយ​ទូល​បង្គំ?”​(ទំនុកដំកើង ២២:១)។ ទ្រង់​ក៏មា​​ន​អារ​ម្ម​ណ៍​ថា ព្រះ​មិន​យកព្រះ​ទ័​យទុ​ក​ដា​ក់​ចំពោះ​ទ្រ​ង់ទេ​ បាន​ជាទ្រ​ង់​មា​នប​ន្ទូ​ល​ថា “ឱ​​ព្រះ​​នៃ​​ទូ​ល​ប​ង្គំ​​អើ​យ ទូលបង្គំ​អំពាវនាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​មក​សោះ”(ខ​.២)។ តើ​អ្នក​​​ធ្លា​​ប់​មា​នអារ​ម្មណ៍ដូ​ចនេះ​ទេ? តើអ្ន​ក​ធ្លាប់បា​ន​សម្លឹ​ង​មើ​លទៅ​មេ​ឃ ហើយ​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​ព្រះ​ហា​ក់បី​ដូច​ជា​​បោះប​ង់​អ្ន​ក​ចោល ឬ​មិន​អើ​ពើ​ចំ​ពោះអ្ន​ក​ឬ​ទេ​? បើ​អ្នក​មានអា​រម្មណ៍ដូ​ច​នេះ​មែន​ សូម​ស្វែង​យល់​អំ​ពី​ដំណើ​​រជី​វិ​ត​រប​ស់​ស្តេ​ចដា​វី​ឌ​ចុះ។ ជា​រៀង​រាល់​ពេ​ល​ដែល​​ស្តេ​ច​ដាវីឌ​មានប​​ន្ទូល អំពី​ទុក​សោ​ករ​ប​ស់​ទ្រង់ ទ្រង់​ក៏​បា​ន​មាន​ប​ន្ទូ​លផ​ង​​ដែរ អំពី​បុគ្គ​លិក​លក្ខណៈរ​បស់​ព្រះ ដែលបា​ន​ជួ​យ​ទ្រ​ង់​ឲ្យ​រួច​ពី​ទុ​ក្ខសោ​ក​នោះ​។ តាម​រយៈ​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​ស្តេច​ដាវី​ឌបា​​នឆ្លង​កាត់…

Read article