គ្រាន់តែជាក្មេង

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ នៅឯ​វិ​ទ្យាល័យ លោក​ដារែល ប្លីហ្សាត(Darrell Blizzard) បាន​ចាក​ចេញ​ពីម​ណ្ឌល​កុមា​រ​កំព្រា ដែល​ជា​កន្លែ​ងដែល​ខ្លួន​បាន​ធំ​ធាត់​ ដើម្បី​ទៅ​ចូល​បម្រើ ក្នុង​ជួរ​ទ័ព​អាកាសរ​បស់​សហ​រដ្ឋ​អា​មេរិក​នៅ​សម័យ​សង្គ្រាម​។ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២ឈាន​ចូល​ដល់​ដំណាក់​កាលធ្ង​ន់​ធ្ងរ មិ​នយូ​រ​ប៉ុន្មាន គេ​ក៏​បាន​ឲ្យគាត់​ទទួ​លប​ន្ទុក ដែល​តាម​ធម្មតា ជា​ភា​រៈកិច្ច​របស់​មនុស្ស​ ដែល​មាន​វ័យចំ​ណាស់​ជាង​គាត់ និង​មាន​បទ​ពិសោធន៍​ច្រើន​ជាង​។ នៅឆ្នាំ​ប​ន្ទាប់ គាត់​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​យក​ពត៌មា​ន​ថា​ ការ​ភ្ជួរ​ដី​ដោយ​ប្រើសត្វ​លា​ម្តង​បួន ឲ្យ​​អូសនង្គ័​ល គឺ​ជា​ការ​ភ្ជួរ​ដី​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំមិ​ន​ធ្លាប់​ជួប​ពី​មុន តែ​ការ​បើក​បរ​យន្ត​ហោះ B-17 មាន​ការ​ពិបា​កជា​ង​នោះ​ទៅ​ទៀត ព្រោះ “យើង​រា​ល់គ្នា​ គ្រាន់តែ​ជា​​ក្មេង ដែល​បើក​យន្ត​ហោះ​នោះ​ប៉ុណ្ណោះ”។

យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​របា​ន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ដើរ​តាម​ព្រះ​ ដោយ​ចិត្ត​ក្លាហាន ក្នុង​កាល​ដែល​ខ្លួននៅ​មាន​វ័យ​ក្មេ​ងនៅ​ឡើ​យ។ ពេល​ដែល​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណកំពុង​មាន​បញ្ហាពុ​ក​រលួយ “​សាំយូអែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូតទេស ដើម្បី​សំរេច​ការងារ​នៅ​ចំពោះ​ព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែក​ឯដា​វី​ឌវិ​ញ គាត់​បាន​ទៅ​តតាំង​នឹង​កូលីយ៉ាត ទោះ​បី​ជា​ស្តេចសូ​ល​មាន​បន្ទូល​ថា “ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់”(១៧:៣៣) ម្យ៉ាង​វិញ​ទៀ​ត នាង​ម៉ារា ដែល​ជាមាតា​នៃ​ព្រះ​យេស៊ូវ នា​ង​ក៏មា​ន​វ័យ​ក្មេង​ដែរ ពេល​ដែល​ទេវតា​​មក​ប្រាប់​ថា នាង​នឹង​ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ នាង​បាន​ឆ្លើយ​តប​ទៅកា​រប្រ​កាស រ​បស់​ទេវតា ដោយ​ពាក្យ​ថា ​“សូម​​ឲ្យ​​បា​ន​សម្រេច​​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។ ជាងនេះ​ទៅ​ទៀត​ សាវ័ក​ប៉ុល​ក៏បា​ន​ប្រាប់​លោក​ធីម៉ូថេ ដែល​ជាគ្រូ​គង្វា​លវ័​យ​ក្មេង​ថា “កុំ​​ឲ្យ​​អ្ន​ក​​ណា​​មើល​ងា​យ​​អ្នក ដោ​យ​​ព្រោះ​​នៅ​​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ”(១ធីម៉ូថេ ៤:១២)។

ព្រះ​ទ្រង់​បាន​ឲ្យត​ម្លៃ​មនុ​ស្សម្នា​ក់ៗ​ នៅក្នុ​ង​មហាគ្រួ​សា​ររ​បស់​ទ្រង់។ មនុស្ស​វ័យ​ក្មេង​អាច​មាន​ចិត្ត​ក្លាហា​ន ដោយ​សេចក្តី​ជំ​នឿ​ និង​កម្លាំង​ដែល​ទ្រង់​ប្រទាន ខណៈ​ពេល​ដែល​អ្នក​ចាស់ទុំអា​ច​លើកទឹ​កចិ​ត្ត អ្នក​ដែល​“នៅ​ក្មេង”។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles