ទៅ! ទៅ!

ពេលខ្ញុំ​កំពុង​ឈប់​នៅ​ត្រង់​ចំណុច​ភ្លើង​ស្តុប ខ្ញុំ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​ឈប់​នៅ​ម្ខាងផ្លូវ​ទៀត កំពុង​​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​បើក​ទៅ​មុខ ខណៈ​ពេល​​ដែល​ភ្លឿងស​ញ្ញា​ចរា​ចរណ៍ បាន​ប្តូរ​ទៅ​ជា​ពណ៌​បៃ​តង​ហើយ​នោះ។ បន្ទាប់​មក ស្រាប់​តែ​មាន​សម្លេង​ស្រែក​គំហក​ដាក់​គាត់​ថា “ទៅ! ទៅ! ឆាប់​ឡើង ម៉េច មិន​ទៅ!”។ អ្នក​បើក​បររូប​នោះ ហាក់​ដូច​ជា​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​សម្លេង​គំហក​ទាំង​កំហឹង​នោះ ហើយ​គាត់​ហាក់​ដូច​ជា​មាន​ការ​ភ័ន្ត​ភំាំង​បន្តិច ដោយ​មិន​ដឹង​ថា សម្លេង​នោះ​បាន​ចេញ​ម​ក​ពី​ណាទេ​។ ក្រោយម​ក ខ្ញុំ​ក៏​បាន​ឃើញ​ឡាន​មួយ ដែល​ឈប់​នៅពី​ក្រោយ​គាត់ មាន​មេ​ក្រូ​មួយ ដែល​​​សម្រាប់ស្រែក​គំហក​ដាក់​អ្នក​បើក​បរ​ដទៃ​ទៀត!

ទី​បំផុត អ្នក​បើក​បរ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ​នោះ ក៏​បាន​តាំងអា​រម្មណ៍ ហើយ​បើក​ឡាន​ទៅ​មុខ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេ​ល​ឃើញ​អ្នក​បើក​បរ​ដែល​មាន​កំហឹង​នោះ មាន​ការ​ទ្រ​គោះបោះ​បោ​ក ដោយ​គ្មាន​ការ​អត់​ធ្មត់​យ៉ាង​ដូច​នោះ។

ជួន​កាល មាន​អ្នក​ខ្លះយ​ល់ថា​ ព្រះក៏​មាន​លក្ខណៈ​ដូច​នេះផ​ង​ដែរ គឺ​មាន​ព្រះ​ទ័យ​ក្តៅក្រហាយ មិន​ចេះអ​ត់ធ្ម​ត់ ហើយ​បាន​ត្រៀម​ខ្លួន​ស្រែក​គំហក​ដាក់​ពួក​គេ​ តាម​រយៈ​ម​ហាស​ម្លេង​នៃ​ស្ថាន​ដ៏​ខ្ពស់។ ពួក​គេខ្លា​ចព្រះ​តា​មចា​ប់កំ​ហុស​របស់​ពួក​គេ ហើយ​ដាក់​ទោស​ពួក​គេ ឲ្យ​តែ​ពួក​គេ​បាន​ធ្វើ​អ្វី​មួយ​ខុស។

តាម​ពិត ទោះ​បី​ជាយើ​ងបា​ន​ដើរ​ផ្លូវ​ខុស​យ៉ាង​ណាក៏​ដោយ​ ក៏​ព្រះទ្រង់​នៅ​តែប្រ​ព្រឹត្ត​ចំពោះយើង​រាល់​គ្នា ដែល​ជា​កូន​របស់​ទ្រង់ ដោ​យ​ព្រះទ័​យ​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់​ជា​និច្ច។ ត្រង់​​ចំណុច​នេះ សាវ័ក​ប៉ុល​ក៏​ចង់​ឲ្យ​ពួក​ជំនុំនៅ​ក្រុង​ថែស្សាឡូ​និច មាន​ការ​យល់​ដឹង​ដូច​នេះ ​ ហើយ​អធិ​ស្ឋាន​ដល់​ព្រះ បានជាគាត់ប្រាប់ពួក​គេ​ថា “សូម​ឲ្យ​ព្រះអម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ និង​សេចក្តី​ខ្ជាប់ខ្ជួន​របស់​ព្រះគ្រីស្ទ​ចុះ”(២ថែស្សាឡូនិច ៣:៥)។

ព្រះ​ទ្រ​ង់​ធ្វើ​ការ​ក្នុង​ជីវិ​តយើង ហើយ​បំណង​ព្រះទ័​យ​ទ្រង់​នឹង​បាន​សម្រេច។ នឹង​មាន​ពេល​ដែល​ព្រះទ្រ​ង់នឹ​ង​វាយផ្ចា​ល ហើយ​លត់​ដំ​កូន​របស់​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ តែ​ទ្រង់​នឹង​មិន​ដែលស្រែ​ក​គំហក​ដាក់​កូន​របស់​ទ្រង់​​​ឡើយ។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles