ទៅតាមផ្លូវមួយណា?

ការ​សួរ​រក​ផ្លូវ មិន​មែន​ជា​អ្វីដែ​លខ្ញុំ​ចូ​លចិ​ត្ត​ធ្វើនោះ​ឡើយ ។ ពេល​ខ្ញុំ​វង្វេង​ផ្លូវ ខ្ញុំ​តែ​ង​តែ​គិត​ថា បើ​សិន​ជា​ខ្ញុំ​ខំបន្ត​រក​ផ្លូវដោ​យ​ខ្លួន​ឯង​ឲ្យ​យូរ​បន្តិច​ទៅ នោះ​ខ្ញុំ​នឹង​រក​ឃើញផ្លូវ​ជា​មិន​ខាន​ទេ។ ប៉ុន្តែ ភរិយា​របស់​ខ្ញុំ​គឺ ម៉ាតេ(Martie) តែង​តែ​ឆាប់​សួរ​រក​ផ្លូ​វ ហើយ​យល់ថា​ ខ្ញុំ​មិន​ព្រម​ទទួលស្គា​ល់ថា ខ្លួន​ឯង​មិន​អាច​​រកផ្លូវ​ធ្វើ​ដំណើរ​ឃើញ​នោះ​ឡើយ។ នៅ​ទី​បំផុត នាង​ជា​មនុស្ស​ដែល​ឆ្លាត​ជាង​ខ្ញុំ ព្រោះ​នាង​អាច​រក​ផ្លូវ​ទៅ​ធ្វើ​ដំណើរ​បាន​យ៉ាង​ឆាប់​រហ័ស ដោយគ្មានការព្រួយបារម្ភ​អ្វី​ឡើយ ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​តែ​មិន​អាច​រក​ផ្លូវ​ឃើញ​ដោយ​ខ្លួន​ឯង។​

ការ​គិត​ថា ខ្លួន​ឯ​ងជា​មនុ​ស្ស ដែល​ឆ្លា​តល្ម​មនឹ​ង​អាច​ត្រួសត្រាយ​ផ្លូវ​ដោយខ្លួន​ឯងបាន​ គឺ​ប្រាស​ចាក​នឹង​ការដាស់​តឿន​របស់​ព្រះគ​ម្ពីរ ដែល​បាន​ចែង​ថា “មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់”(សុភាសិត ១៦:២៥)។ ពេល​យើង​ទៅ​ដល់​ផ្លូវ​បំបែក ក្នុង​ដំណើរ​នៃ​ជីវិត យើង​ចាំបា​ច់ត្រូ​វ​ឈប់​សិន ដើម្បី​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​បង្ហាញ​ផ្លូវ​ដល់យើង “ដ្បិត​​អស់​ទាំង​ផ្លូវ​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់”(ហូសេ ១៤:៩)។

ជីវិត​មនុស្ស​គឺ​ជា​ការ​ធ្វើដំ​ណើរ ដែល​ត្រូវ​មាន​ទិ​សដៅ​។ ជា​ការ​ចាំ​បា​ច់​ខ្លាំង​ណាស់ ដែល​យើង​ត្រូវ​​អនុញ្ញាត​​ឲ្យ​​ព្រះ​​ដឹក​​នាំ​ជី​វិ​ត​​យើង ឆ្ពោះទៅ​រ​ក​​ទំនាក់​ទំ​នង​​ដ៏​​​មាន​ពរ និង​សុខ​សាន្ត ទៅ​រក​​កា​រសម្តែងចេ​ញនូ​វ​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើដ៏​មា​នន័​យ ទៅរក​កា​រពិ​សោធន៍​​ជា​មួ​យ​ព្រះ និង​ទៅរ​កគោ​លដៅ​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត។

ការ​សុំ​ឲ្យ​ព្រះបង្ហាញ​ទិស​ដៅដ​ល់យើ​ង គឺ​មិន​គ្រាន់​តែ​ជាគំ​និត​ល្អប៉ុ​ណ្ណោះទេ​ តែ​ថែម​ទាំង​មាន​សារៈ​សំខាន់​ណាស់។ “ចូរ​​ទី​​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles