អធិស្ឋានចំចំណុច

ថ្ងៃមួយ មុន​ពេល​ការ​វះ​កាត់​កម្រឹត​ធ្ងន់​ចាប់​ផ្តើម ខ្ញុំ​បានប្រាប់ អាននេ(Anne) ដែល​មិត្ត​ភ័​ក្រ​​របស់​ខ្ញុំ​ថា ខ្ញុំពិត​ជា​មាន​កា​រ​ភ័យ​ខ្លាច​ចំពោះ​ការ​វះ​កាត់​នេះ​ណាស់។ ពេល​នោះនាង​ក៏​បាន​សួ​រខ្ញុំ​ថា “តើ​អ្នក​ភ័យ​ខ្លា​ច ត្រ​ង់​ចំណុច​ណា?” ខ្ញុំ​ក៏​តប​ថា “ខ្ញុំពិត​ជាខ្លា​ច​លែង​ដឹង​ខ្លួន​ជា​​រៀង​រហូត បន្ទាប់​ពី​គេចា​ក់ថ្នាំ​ស​ន្លប់​ឲ្យ​ខ្ញុំ​ហើយ”។ ភ្លាម​នោះ​ នាង​ក៏​អធិស្ឋាន​ថា “ឱ​ព្រះវ​របិតា​អើយ ទ្រង់​ជ្រាប​អំពី​ការ​ភ័យ​ខ្លាចរបស់​ស៊ីន​ឌី។ សូម​ទ្រង់​កម្សាន្ត​ចិត្ត​នាង ហើយ​សូម​ឲ្យ​នាង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ​ឱ​ព្រះ​អម្ចាស់​អើយ សូម​ដាស់​នាង​ឲ្យភ្ញាក់​ឡើង បន្ទាប់​ពី​ការ​វះកា​ត់​ចប់”។

ខ្ញុំយល់​ថា​ ពេល​ដែល​យើង​និយាយ​ទៅ​កាន់​ព្រះ ទ្រង់​សព្វ​ព្រះទ័​យ​នឹង​ការ​អធិស្ឋាន​ ដែល​ច្បា​ស់​ៗ​ចំ​ចំណុចយ៉ាង​ដូចនេះ​​ឯង ។ ពេល​លោក​បារទីមេ ដែល​ជាអ្ន​ក​សុំទា​នដែ​លពិ​ការ​ភ្នែក បាន​ស្រែក​ដង្ហើយ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ ទ្រង់​ក៏​បាន​សួរ​គាត់​ថា “តើ​​ច​ង់​​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?” ហើយ​គាត់​ក៏​ទូល​ទ្រ​ង់ថា​ “លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង!” ព្រះ​យេស៊ូវ​ក៏​មាន​បន្ទូល​ថា “ទៅ​ចុះ​សេចក្តី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ”(ម៉ាកុស ១០:៥១-៥២)។

យើង​មិន​ត្រូវ​អធិស្ឋាន​ព្រាវ​ៗ មិន​ចំចំ​ណុច​នោះឡើ​យ។ មាន​ពេល​ខ្លះ​យើង​អាច​អធិស្ឋាន​រៀប​រាប់ តាម​របៀ​បកំ​ណាព្យ​ដូច​ស្តេចដាវីឌ តែ​ក៏មា​ន​ពេល​ដែល​យើង​ត្រូវ​អធិស្ឋាន​ត្រង់​ចំ​ចំណុច​​ៗ​តែ​ម្តង​។ ឧទាហរណ៍ យើង​អាច​អធិស្ឋាន​ថា “ឱ​ព្រះ​​អង្គ​អើយ សូម​អត់​ទោស​ទូល​បង្គំ ចំ​ពោះ​​ពាក្យ​អ្វី​ដែល​ទូល​បង្គំ​ទើប​តែនិ​យាយ” ឬ​គ្រាន់​តែនិយា​យ​ថា “ឱ​ព្រះយេ​ស៊ូវ​អើយ ទូល​បង្គំស្រឡាញ់​ទ្រង់ ព្រោះ…”។

ការ​អធិស្ឋាន​ចំ​ចំណុច ថែម​ទាំង​អា​ចជា​សញ្ញា​បញ្ជាក់ ​ពី​សេចក្តី​ជំនឿ​រ​បស់​យើង​ផង​ដែរ ព្រោះ​កាល​ណាយើ​ងអ​ធិស្ឋាន​យ៉ាង​ដូច​នេះ មាន​ន័យ​ថា យើង​កំពុង​ទទួល​ស្គាល់​ថា យើង​មិន​មែន​កំពុង​តែ​និយាយ​ទៅ​កាន់​អង្គ​បុគ្គល​ដែល​នៅ​ឆ្ងាយ​ហៅមិ​ន​ឮ​នោះឡើ​យ តែ​យើង​កំពុង​ទូល​ទៅព្រះ​ដែល​មា​ន​ពិត ដែល​បាន​ស្រឡាញ់​យើ​ងយ៉ា​ង​ខ្លាំង។ ព្រះ​ទ្រង់​មិន​ស្ងើច​សរសើរ​ពាក្យ​ដែល​គេអ​ធិស្ឋាន ​គ្រាន់​​តែឲ្យពិ​រោះស្តាប់​នោះឡើ​យ។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ស្តាប់​ពាក្យ​អ្វី​ដែល​ចិត្ត​​រប​ស់​​យើង​​ច​ង់​​ទូ​ល​​ទ្រង់។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles