ផ្ទៃមេឃប្រកាស

ពេល​ដែ​ល​អ្នក​បាន​គយ​គន់​មើល​ផ្ទៃ​មេឃ​ពេល​រាត្រី​បាន​តែប​ន្តិច នោះ​អ្នក​​អាច​ស្ញើច​សរសើរ​ភាព​អស្ចារ្យនៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ។ កញ្ចំ​ផ្កាយ​កា​ឡាក់​ស៊ី​ដ៏​ច្រើន​សណ្ឋិត ដែល​លាត​សន្ធឹ​ងក្នុ​ង​ផ្ទៃ​មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ ​និង​រូប​ធាតុ​ពពក​នៃ​កញ្ចំ​ផ្កាយ​មីលគីវេ(Milky Way)​ របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំ​ពីព្រះ​រា​ជ​កិច្ច​​ ដែល​​ព្រះ​យេស៊ូវទ្រង់​បាន​ធ្វើ ដើម្បី​ទ្រទ្រង់​របស់​ទាំង​អស់​នោះ​​ ឲ្យ​​ស្ថិត​ស្ថេរ​នៅ​(កូល៉ុស ១:១៦-១៧)។ ពេល​យើង​គយ​គន់​ស្នា​ព្រះ​ហស្ថ​ទ្រង់ យើង​ហាក់​ដូច​ជា​ទស្ស​និក​ជន ដែល​កំពុង​អង្គុ​យ​នៅ​កៅ​អី​ជួរ​ខាងមុខ ក្នុង​រោង​មហោ​ស្រព​នៃ​អំណាច​ចេស្តា​ ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។

ប៉ុន្តែ ផ្ទាំង​ទស្ស​នីយ​ភាព​នៅ​ពេ​លយ​ប់ ដែល​យើង​បាន​ឃើញ មិន​អាច​ប្រៀបផ្ទឹ​ម​នឹង​សិរីល្អ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ ពេល​ដែល​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​ចុះ​មក​ស្ថាន​មនុ​ស្ស​លោកឡើ​យ។ ពេល​ដែល​ពួក​អ្នក​គង្វាល​ចៀម​ កំពុង​យាម​ហ្វូ​ង​ចៀម​រប​ស់​ខ្លួន​​ ផ្ទៃ​មេឃ​ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដោយ​សារ​មាន​ពួក​ទេវ​តា​លេច​មក​សរសើរ​ដំកើ​ងព្រះ​ ដោយ​ពាក្យថា​ “សួស្តី​​ដ​ល់​​​ព្រះ​​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(លូកា ២:១៤)។

សូម្បី​តែ​ពួក​ហោរា​ដែល​មក​ពី​បរទេស ក៏​បាន​មក​ ហើយ​ថ្វាយ​បង្គំ​ព្រះដ៏ជា​ម​​ហា​ក្សត្រ ពេល​ដែល​ព្រះទ្រ​ង់បាន​ដាក់​ផ្កាយ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ទិស​ខាង​កើត សម្រាប់​នាំ​ផ្លូវ​ពួ​ក​គេ​ឲ្យ​មក​ភូមិ​បេថ្លេ​ហិម។

“ផ្ទៃ​មេឃ​សម្តែង​ពី​សិរីល្អ​នៃ​ព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិន​ដែល​ធ្លាប់​បាន​សម្តែង​បាន​ច្បាស់ ដូច​ពេល​ដែល​មាន​សេចក្តី​ប្រកា​ស​ថា ព្រះ​អទិក​រ​នៃ​សក​លោក​នេះ​ទ្រង់​ស្រឡាញ់​យើងដ៏ម្ល៉េះ បាន​ជា​​ទ្រង់​យាង​ចុះម​ក​ក្នុង​ភព​ផែនដី​នេះ ដើម្បីជួយ​សង្គ្រោះយើ​ង​ឲ្យ​រួច​ពី​បា​​ប​​។ ថ្ងៃ​ក្រោយ ពេល​អ្នក​មាន​ការស្ងើ​ច​សរសើរ​ ចំពោះ​ហ្វូង​ផ្កាយ​លើ​មេឃ សូម​នឹក​ចាំ​ អំពី​ការ​នេះចុះ​!—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles