ពេលដែលប្រកប ដោយព្រះគុណ

ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​កា​រផ្សាយ​បន្ត​ផ្ទាល់​ ជា​អន្តរ​ជាតិ​របស់វិ​ទ្យុ​ប៊ីប៊ីស៊ី(BBC) អំពី​កម្ម​វិធី​បុណ្យអូណែល​ នៅ​ពេ​លល្ងា​យ​ថ្ងៃ​បុណ្យ​ណូ​អែល ដែល​បាន​ប្រារព្ធ​ឡើង នៅក្នុ​ង​ព្រះវិ​ហារ​ឃីង ខូលីជ(King’s College Chapel) ក្នុង​ក្រុង​ខេម​ប្រ៊ីជ ប្រទេស​អង់គ្លេ​ស។ កម្ម​វិធី​បុណ្យ​នេះ​មាន​ការ​អាន​បទ​គម្ពីរ​៩ខ និង​ច្រៀងទំ​នុក​សរសើរ​ចំនួន​៩ប​ទ និង​បូក​រួម​ជាមួ​យនឹ​ង​ការអ​ធិស្ឋាន ​ភ្លេងបុណ្យ​​​ណូអែ​ល ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំប៉ះពា​ល់ចិត្ត។

មាន​ពេល​​មួយ ខ្ញុំ​មាន​ការ​​ភ្ញាក់​​ផ្អើល ពេល​បាន​ឮអ្ន​កប្រកាស់​កម្ម​វិធី​នេះ​អត្ថា​ធិប្បាយ​ អំពីដំ​ណើរ​របស់​ពួក​ជំនុំ ចាក​ចេញ​ពី​ព្រះ​វិហារ​ដ៏​ធំ​ស្កឹម​ស្កៃនោះ​ថា​ ពួក​គេបាន​ “​បោះ​ជំហាន​ចេញ​ពីពិ​ធីដែ​លប្រ​កប​ដោយ​ព្រះគុណ ហើយ​ចូល​ទៅ​ក្នុង​លោកិយ​ដ៏​ពិត”។

តើ​នេះ​មិន​មែន​ជា​អ្វីដែ​ល​បាន​កើត​ឡើង នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុ​តផ​ងដែ​រ​ទេ​ឬ? កាល​នោះ ពួក​អ្នក​គង្វាល​បាន​ឮ​ទេវតា​ប្រកាស អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ស​ង្គ្រោះ ​គឺព្រះ​គ្រីស្ទ​ជា​អម្ចាស់​(លូកា ២:១១) បន្ទាប់​មក “​មាន​​ពួក​ពល​​បរិវារ​​ក​កកុ​ញ​​ពី​​ស្ថានសួ​គ៌ មក​​​នៅ​ជា​មួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ”(ខ.១៣-១៤)។ បន្ទាប់​ពី​ពួក​គេបា​ន​រក​ឃើញ​នាង​ម៉ារា លោក​យ៉ូសែប និង​បុត្រ​តូច នៅ​ភូមិ​បេថ្លេ​ហិម ពួក​អ្នក​គង្វាល​ក៏​បាន​ចេញ​ទៅ​ប្រាប់​អ្នកដ​ទៃទៀ​ត ឲ្យ​ដឹង​អំពី​ការ​ប្រសូត្រ​នៃ​ព្រះ​ឱរ​ស ដោយ​មិន​បង្អង់​យូរ​ឡើយ(ខ.១៧)។ គឺ​ដូច​ដែល​មាន​សេ​ចក្តី​ចែង​ថា “ឯ​​ពួក​អ្នក​​គង្វាល ក៏​​វិ​ល​ត្រឡប់​ទៅ​វិញ ទាំង​សរសើរដំកើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ ដែល​គេ​បាន​ឮ ហើយ​ឃើញ​នោះ ដូច​ជា​ទេវតា​បាន​ប្រាប់​មក”(ខ.២០)។

ពួក​គេ​មាន​ការ​ផ្លាស់​ប្រែ ដោយ​សារ “បុ​ណ្យណូ​អែល​ប្រកប​ដោយ​ព្រះគុណ” ដែល​ពួក​គេបាន​អប​អរ​សាទរ​នោះ។ ពេលដែ​ល​ពួក​គេ​បោះជំហាន​ ចូ​ល​ក្នុ​ងពិ​ភព​លោក ពួក​គេ​ក៏​បាន​ពាំនាំ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដែល​ពួក​គេ​បា​នទ​ទួល​​ក្នុង​ចិត្ត ហើយ​បន្លឺ​សម្លេង​ឲ្យ​គេ​​បាន​ដឹងដែរ។​

សូម​យើង​នាំ​ព្រះ​គុណ​ព្រះ ចូល​ទៅ​ក្នុង​លោកិយ ក្នុង​ពិធី​បុណ្យ​ណូអែ​ល នៅ​ឆ្នាំ​នេះ ក៏​ដូ​ចជារៀ​ង​រាល់​ថ្ងៃ នៅ​ក្នុង​ឆ្នាំ​ថ្មី។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles