ព្រះរាជសារដែលព្រះបានផ្ញើ

នៅឆ្នាំ​១៩៧១ លោក​រេយ ធមលីនសិន(Ray Tom​lin​son) បា​នធ្វើកា​រ​ពិសោធ​ន៍​ អំពី​របៀប​ដែល​មនុស្ស​អាចទំ​នាក់​ទំន​ងគ្នា​ តាម​រយៈ​កុំព្យូ​ទ័​រ។ កាល​នោះ គាត់​បាន​សាកប​ញ្ជូន​សារ ចេញ​​ពី​កុំព្យូទ័រ​រប​ស់​គាត់​តាម​រយៈ​បណ្តាញ​​កុំព្យូ​​ទ័រ ទៅ​កាន់​អ្នក​ធ្វើ​កា​រ ក្នុង​ផ្នែក​ផ្សេង​ទៀត​ នៅ​ការិយាល័យ​របស់​គាត់ គឺ​នៅពេ​ល​នោះ​ហើយ​ ដែល​គាត់​បាន​បញ្ជូន​សារ​អេឡិច​ត្រូ​និច(ឬអ៊ីមែល)មុន​គេ។ ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក សព្វ​ថ្ងៃនេះ​ មាន​សារ​អេឡិច​ត្រូ​និច​ជាង​មួយ​ពាន់​លាន ដែល​គេបា​ន​ផ្ញើ​ឲ្យ​គ្នា ក្នុង​មួយ​ថ្ងៃ​ៗ។ ក្នុង​ចំណោម​នោះ មា​ន​សារ​ជា​ច្រើន​បា​នផ្ទុ​ក​ពត៌​មាន​សំខា​ន់​ៗ ដែល​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្រ​បាន​ផ្ញើ​មក ប៉ុន្តែ មាន​សារផ្សេង​ទៀត បាន​ពាំ​នាំកា​រ​ផ្សាយ​ពាណិជ្ជ​ក​ម្ម ​ដែល​ឥត​ប្រយោ​ជន៍ ឬ​មេ​រោគ​ចង្រៃ​សម្រាប់​កុំព្យូ​ទ័រ។ ហេតុ​នេះ​ហើយ​បាន​ជា ក្នុង​​ការ​ប្រើ​ប្រាស់​​អ៊ីមែល មាន​ក្បួន​ជា​មូល​ដ្ឋាន​មួយ​ចែង​ថា : “បើ​អ្នក​មិន​ទុក​ចិត្ត​អ្នក​ដែល​បាន​ផ្ញើសា​រ​មក​ទេ ចូរ​កុំ​បើក​មើល​សារ​នោះ​​ឡើយ”។

ព្រះ​ទ្រង់​បាន​ផ្ញើ​ព្រះ​រាជ​សារ​មួយ​ច្បាប់ មក​យើង​រាល់​គ្នា តាម​រ​យៈ​អ​ង្គ​ព្រះ​រាជ​បុត្រា​ទ្រង់ ហើយ​យើង​អាច​ទុក​ចិត្ត​ព្រះ​ដែល​ជា​អ្នក​ផ្ញើ​ព្រះ​រាជ​សារ​នេះ​មក។ ក្នុង​ព្រះ​គម្ពី​រសញ្ញា​ចា​ស់ ព្រះ​មាន​បន្ទូ​ល​មក​កាន់​​រាស្រ្ត​ទ្រង់​ តា​ម​រយៈ​ពួ​កហោ​រា និង​មាន​មនុ​ស្ស​ជាច្រើ​ន​បាន​បដិ​សេធ​ព្រះ​បន្ទូល​ព្រះ។

ប៉ុន្តែ បង្រួម​សេចក្តី​មក “​ឯ​​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ឰយុកោ ដោយ​ពួក​ហោរា ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​យើង​រាល់​គ្នា ដោយសារ​ព្រះរាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍ ដោយសារ​ព្រះរាជបុត្រា​នោះ​ដែរ”(ហេព្រើរ ១:១-២)។

យើង​ប្រហែល​ជា​មាន​កា​រភ្ញា​ក់​ផ្អើល​ ចំពោះកា​រ​អាថ៌​កំបាំ​ង ​នៃកា​រ​ដែល​ព្រះ​ដ៏មា​ន​គ្រប់ចេស្តា​ទ្រង់ យាង​ចុះម​កក្នុ​ង​លោកិយ​នេះ ដោយ​ប្រសូត្រ​ជា​ទារ​កតូ​ច ដើម្បី​ប្រទាន​ព្រះ​គ្រីស្ទ​ដល់​យើង​រាល់​គ្នា ហើយ​ដាក់​ជីវិត​យើង នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់។

បុណ្យ​ណូអែល​គឺ​ជាសារ​នៃ​សេចក្តី​ស្រឡាញ់​ ការ​ប្រោស​លោះ និង​សេចក្តី​សង្ឃឹម ដែល​ព្រះបាន​ផ្ញើម​ក ហើ​យ​យើង​មិន​អាចបំ​ភ្លេច​បាន​ឡើយ។ តើ​អ្នក​នឹង​ទុក​ចិត្ត​អ្នកដែល​បាន​ផ្ញើ​ព្រះរាជ​សារ​នោះម​ក ហើយ​បើក​មើល​ព្រះ​រាជ​សារ​ទ្រ​ង់​នៅថ្ងៃ​នេះ​ទេ?—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles