សរសើរព្រះ ដែលបាន ដាក់ព្រំដែន

ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួ​យ​អ្នក​ដទៃ ខ្ញុំ​មិន​ដែល​បាន​ជួប​នរណា​ម្នាក់ ដែល​មាន​ជីវិត​ខ្ទេច​ខ្ទាំ ដោយ​សារ​ខ្លួនបាន​ធ្វើ​តា​ម​បញ្ញិត្តិ​របស់​ព្រះឡើ​យ។ ប៉ុន្តែ ជា​ញឹក​ញាប់ ពេល​ដែ​​ល​យើង​និយាយ​ប្រាប់​គេ ឲ្យ​រ​ស់នៅ​តាមផ្លូវ​របស់​ព្រះ នោះ​គេ​បែរ​ជា​យល់​ថា យើង​កំពុង​បំ​បិទ​សិទ្ធិ​សេរី​ភាព​របស់​គេ​ហើយ ព្រោះ​គេ​យល់​ថា សេរីភាព​របស់​មនុស្ស​ម្នា​ក់​ៗ គឺ​ជាសិ​ទ្ធិដែ​ល​គ្មាន​នរណា​អាច​ដក​ហូត​បាន​​ឡើយ។​ ហើយ​អ្នក​ណា​ដែល​និ​យាយ​ស្តី​ តាម​ព្រំដែ​ន​កំណត់​របស់​ព្រះ អ្នក​នោះមុខ​ជា​នឹង​ត្រូវគេ​ប​ន្តោស​ថា បាន​និយាយ​ស្តី​ហួស​ព្រំដែន​ហើយ។

ប៉ុន្តែ ពេល​ដែល​មនុ​ស្ស​យើង​ កំពុង​ការពា​រ​សេរី​ភាព​របស់​ខ្លួន តាម​របៀប​នេះ ពួក​គេ​ក៏​គួរ​តែក​ត់​សំគាល់​ថា សង្គម​របស់​យើង​សព្វ​ថ្ងៃ កំពុង​តែ​មាន​ពេញ​ទៅដោយ​ភាព​ឥតន័យ និង​ភាព​អស់​សង្ឃឹម​ដ៏​គួរ​ឲ្យ​ខ្លាច។ រាស្រ្ត​របស់​ព្រះ ​គួរតែ​មាន​ការ​យល់​ដឹង អំពី​ព្រំ​ដែន​នៃ​ការ​ប្រ​ព្រឹត្ត តាម​របៀប​ខុស​ពី​លោ​កិយ។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​ ដូច​អ្នក​និពន្ធ​ទំនុក​ដំកើង​ដែរ ដោយ​យល់​ថា ជីវិត​ដែល​មាន​ពរ ជា​ជីវិត​ដែល​អរ​សប្បាយ​នឹង​ក្រឹត្យ​វិន័យ​នៃ​ព្រះ​(១:២) គឺ​មិន​ត្រូវ​រ​ស់នៅ​ដូ​ច​អ្នក​ដែល “ដើ​រ​​តា​ម​​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប”ឡើយ(ខ.១)។ អ្នក​ជឿព្រះ​យេស៊ូវ​ត្រូវ​​ដឹង​ថា​ ព្រះ​បា​ន​ដាក់​ព្រំ​ដែន​កំណត់​ឲ្យ​យើង តែ​មិន​មែន​ដើម្បី​ដក​យក​សុភ​មង្គល ចេញ​ពី​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅវិ​ញ ព្រំ​ដែន​នោះ ជា​របង​ដ៏​បរិសុទ្ធ ​ដែលបា​ន​សង់​ព័ទ្ធ​ជុំវិ​ញ​យើង ដើម្បី​ជួយ​ឲ្យយើ​ងជៀ​សផុ​ត ពី​ការ​បោក​បញ្ឆោត និង​បញ្ហា​ដែលកើត​ឡើង​ពី​ការ​រស់​នៅ តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន។​

បើ​សិន​ជា​លើក​ក្រោយ អ្នក​បាន​ជួប​ការ​ល្បួង​​ឲ្យដើ​រ​ហួស​ព្រំ​ដែន​របស់​ព្រះ សូម​នឹក​ចាំ​អំពី​គោល​បំណង​ដែល​ទ្រង់​មាន នៅ​ក្នុង​ការ​ដាក់​រប​ងទាំ​ងនោះ​។ សូម​យើង​សម្រេច​ចិត្ត អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ដាក់​ព្រំដែន​ទាំង​នោះ ព្រម​ទាំង​​បាន​ប្រ​ទាន​ពរ​យើង តាម​រយៈ​រ​បង​ទាំង​នោះ។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles