អំណាចនៃការគិត អំពីគ្រាចុងក្រោយ

ខណៈ​ពេល​ដែល​យើ​ងកំពុង​ទន្ទឹង​រង់​ចាំ​​​ទទួល​ស្វា​គមន៍ឆ្នាំ​ថ្មី ដោយ​ការ​រៀប​គម្រោង និង​ការ​ប្តេជ្ញា​ចិត្ត​​សម្រាប់​​ឆ្នាំ​​ថ្មី សម្លេង​នៃ​អ្នក​កោត​ខ្លា​ច​ព្រះ នៅ​សម័យ​មុន បាន​លើក​ទឹក​ចិត្ត​យើង​ ឲ្យ​គិត​អំពី​ការ​អ្វី​ដែល​យើង​មិន​ចង់គិត ​គឺ​សេចក្តី​ស្លាប់​របស់​យើ​ង។​

លោក​ថូម៉ាស អ័ កេមភីស(Thomas à Kempis, ឆ្នាំ១៣៧៩-១៤៧១) បាន​សរសេរ​ថា “ចិត្ត​រីក​រាយ​នឹង​កើត​មាន ចំពោះ​អ្នក​ដែល​បាន​សម្លឹង​មើល​ទៅ​សេចក្តី​ស្លាប់​របស់​ខ្លួន​ជា​មុន ហើយ​បាន​ត្រៀម​ខ្លួន​ជារៀ​ង​រាល់​ថ្ងៃ​សម្រាប់​សេច​ក្តី​ស្លាប់”។ ចំណែក​ឯ​លោក​ហ្រ្វង់​កូស ហ្វេនេឡុន(Fran​cois Fénelon, ឆ្នាំ១៦៥១-១៧១៥)វិញ បាន​សរសេរ​ថា “យើង​មិន​អាច​ស្តី​បន្ទោស​ឲ្យ​ច្រើន​ពេក ចំពោះ​ភាព​ងងឹត​ងងល់​របស់​មនុស្ស ដែល​មិន​ចង់​គិត​ពី​សេចក្តី​ស្លាប់ ហើយ​ខំ​គេច​ចេញ​ពី​ការ​អ្វី​ដែល​ខ្លួន​មិ​នអាច​គេ​ច​រួច ខណៈ​ដែល​យើង​អាច​មាន​ចិត្ត​សប្បាយ ពេល​យើងឧ​ស្សា​ហ៍​គិត​ អំពី​សេ​ចក្តី​ស្លាប់​នោះ។ មាន​តែ​មនុស្ស​ខាង​សាច់​ឈាម​ទេ ដែលមាន​ការ​ពិបា​ក​ចិត្ត ដោយ​សារ​សេច​ក្តីស្លា​ប់”។

បុរស​ទាំង​ពីរ​នាក់​នេះ មិន​មាន​បំណ​ងលើ​ក​ទឹក​ចិ​ត្តម​នុស្ស​ ឲ្យ​មាន​ការ​ពិបាក​ចិត្ត ដោយ​សារ​ការ​គិត​អំពី​សេចក្តី​ស្លាប់​ឡើយ ផ្ទុយ​ទៅវិ​ញ ពួក​គេ​ចង់​ឲ្យ​យើង​​រៀប​ចំ​ជីវិត​រស់​នៅ ឲ្យ​បាន​ត្រឹម​ត្រូវ។​ យើង​គួរ​តែ​អធិ​ស្ឋាន តាម​លំនាំ​ទំនុ​ក​ដំកើង​នៃ​ស្តេច​ដាវីឌ​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​​ទូល​បង្គំ​​ដឹង​ពី​​​ចុង​​បំផុត​​នៃ​​​ទូល​បង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ អម្បាលម៉ាន​ទៅ … មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុងសណ្ឋាន​ពេញ​វ័យនោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ”(ទំនុកដំកើង ៣៩:៤-៥)។ ស្តេច​ដាវីឌ​ក៏បាន​មាន​បន្ទូ​ល​ផង​ដែរ អំពី​អ្នក​ដែល​ខំធ្វើ​ការ​ជា​ឥត​ប្រយោ​ជន៍ ដោយ​ខំ​បង្គរ​​ទុក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដោយ​ឥត​​ដឹង​​ថាទ្រ​ព្យ​​សម្បត្តិ​​នោះ នឹង​ក្លាយ​ជា​របស់​អ្នក​ណា(ខ.៦)។ ទ្រង់​បាន​មានបន្ទូល​សន្និ​ដ្ឋាន​​ថា សេចក្តី​សង្ឃឹម​របស់​ទ្រង់ គឺ​​មាន​​ក្នុ​ង​ព្រះ ដែល​មាន​តែ​ព្រះទេ​​ ដែល​ជួយ​ឲ្យ​ទ្រង់​រួច​ពី​ជីវិត​ដែល​បះបោ​រ និង​មហន្ត​រាយ(ខ.៧-៨)។

កាល​ណាយើ​ងមា​ន​សេចក្តី​សង្ឃឹម​ដល់​ព្រះ​ហើយ នោះ​យើង​គួរ​ពិចារ​ណា​ ជា​រៀង​រាល់​ថ្ងៃ ​អំពី​រយៈ​ពេល​ដ៏​ខ្លី​នៃជីវិ​តរ​បស់​យើង នៅលើ​ផែន​ដី​នេះ។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles