December 2014

You are here:
ការក្បត់ខាងផ្លូវអារម្មណ៍

ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​បទ​គ​ម្ពី​រ​ម៉ាថាយ ជំពូក២៦ ជា​មួយ​មិត្ត​ភ័ក្រ​ម្នាក់ ដែល​បទ​គម្ពី​រ​នេះ​និយា​យអំ​ពី​ព្រះយេស៊ូវ ក្នុង​សួន​ច្បារ​គែត​សេម៉ា​នី។ ខណៈ​ពេល​យើង​កំពុង​អាន គាត់​ក៏​បាន​និ​យាយ​ប្រាប់​ខ្ញុំថា​ បើ​​គាត់​បាន​ទៅ​សួ​ន​ច្បារគៃត​សេម៉ានី​ជាមួ​យ​ព្រះយេ​ស៊ូវ នោះ​គាត់​ច្បា​ស់​ជា​​នៅ​​ចាំយាម​ជា​មួយ​ទ្រង់។​​ គាត់​នឹង​មិន​ដេ​កល​ក់​ជា​ដាច់​ខាត! គាត់ក៏​និយាយ​ទាំង​ឈឺ​ចិត្ត​ថា​ “ហេតុ​អ្វី​បាន​ជា​ពួ​ក​សាវ័ក​នៅ​តែ​ដេកល​ក់ បន្ទាប់​​ពី​​​បាន​ឮ​ព្រះ​យេស៊ូវ​​មាន​បន្ទូល​ថា ទ្រង់កំពុង​មានចិ​ត្តព្រួ​យជា​ព​ន់ពេក ស្ទើរ​តែនឹ​ង​ស្លាប់​ទៅ​ហើយនោះ? តាម​ពិត ពេល​នោះទ្រ​ង់​កំពុង​តែទ​ទូចដល់​​ពួក​គេហើ​យ”(ខ.៣៨)។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​លំបាក ដែល​ក្រុម​គ្រួសារ​របស់​យើង​ម្នាក់​ៗ​បាន​ជួប​ប្រទះ ពេល​ដែល​យើង​កំពុង​ជាប់​រវល់​នឹង​ការ​ងា​រ​ជា​ច្រើន​ម៉ោង បាន​ជា​ខ្ញុំ​​​សួរ​គាត់​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ​ ដែល​កូន​ៗរ​បស់​យើង បាន​ខំ​រក​មើលយើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស ពេល​សាលា​រៀន​មាន​ពិធី​​អ្វី​មួយ ដោយ​​សង្ឃឹ​​ម​​​ថា​​ នឹង​ឃើញ​យើង​នៅ​ទីនោះ​ដែ​រ? ​តើ​កូ​នៗ​រ​បស់​យើ​ង​ប្រ​ឈម​មុខ​នឹង​បញ្ហា​តែ​ម្នាក់​ឯង ដោយសារ​យើង​កំពុង​នៅ​ឆ្ងាយ ឬ​មាន​ការ​ជាប់​រវ​ល់​ឬ? ក្រុម​គ្រួសារ ​និង​មិត្ត​ភ័ក្រ​របស់​យើង​ កំ​ពុង​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដា​ក់​ពី​យើង​ដោយ​ផ្ទាល់។ សូម្បី​តែ​ព្រះ​យេស៊ូវ ទ្រង់​ក៏​បាន​ប្រាប់​ពួ​ក​សិស្សទ្រ​ង់ ​ឲ្យ​នៅ​ចាំ​យាម ហើយ​អធិស្ឋា​ន​​​ជា​មួយ​ទ្រ​ង់​ផ​ង​ដែរ”(មើល ខ.៤០-៤៥)។ ការ​ព្យាយា​ម​ថ្លឹង​ថ្លែង​សេចក្តី​ត្រូវ​ការ​ផ្ទាល់​ខ្លួ​ន ជាមួ​យ​នឹង​សេច​ក្តីត្រូ​វ​ការ​របស់​អ្នក​ដែល​យើង​ស្រឡាញ់​និង​បម្រើ គឺ​មិន​មែន​ជា​កា​រងា​យ​ទេ ប៉ុន្តែ បើ​យើង​មិ​ន​បាន​ថ្លឹ​ងថ្លែ​ង​ទេ​ នោះ​មាន​ន័យថា​ យើង​កំពុ​ងតែ​មា​ន​ការ​ក្បត់​ខា​ង​ផ្លូវអា​រម្ម​ណ៍ហើយ។ ពេលដែល​​យើង​គិ​ត​អំពី​ពួក​សាវ័​ក​ដែល​បានធ្វើ​ឲ្យ​​ព្រះ​យេស៊ូវ​ខក​ព្រះទ័​យ នៅ​ក្នុង​សួន​ច្បា សូមយើ​ង​ពិចារ​ណា​ផង​ដែរ អំ​ពី​របៀ​ប​ដែល​យើង​អាច​បង្ហា​ញ​ការ​យក​ចិត្ត​ទុ​កដា​ក់ ចំពោះ​អ្នក​ជា​ទី​ស្រលាញ់ និង​គិត​ពី​ប្រយោជន៍​រប​ស់​ពួក​​គេនៅថ្ងៃនេះ​។ ឱ​ព្រះអ​ម្ចា​ស់អើ​យ…

Read article
ទៅតាមផ្លូវមួយណា?

ការ​សួរ​រក​ផ្លូវ មិន​មែន​ជា​អ្វីដែ​លខ្ញុំ​ចូ​លចិ​ត្ត​ធ្វើនោះ​ឡើយ ។ ពេល​ខ្ញុំ​វង្វេង​ផ្លូវ ខ្ញុំ​តែ​ង​តែ​គិត​ថា បើ​សិន​ជា​ខ្ញុំ​ខំបន្ត​រក​ផ្លូវដោ​យ​ខ្លួន​ឯង​ឲ្យ​យូរ​បន្តិច​ទៅ នោះ​ខ្ញុំ​នឹង​រក​ឃើញផ្លូវ​ជា​មិន​ខាន​ទេ។ ប៉ុន្តែ ភរិយា​របស់​ខ្ញុំ​គឺ ម៉ាតេ(Martie) តែង​តែ​ឆាប់​សួរ​រក​ផ្លូ​វ ហើយ​យល់ថា​ ខ្ញុំ​មិន​ព្រម​ទទួលស្គា​ល់ថា ខ្លួន​ឯង​មិន​អាច​​រកផ្លូវ​ធ្វើ​ដំណើរ​ឃើញ​នោះ​ឡើយ។ នៅ​ទី​បំផុត នាង​ជា​មនុស្ស​ដែល​ឆ្លាត​ជាង​ខ្ញុំ ព្រោះ​នាង​អាច​រក​ផ្លូវ​ទៅ​ធ្វើ​ដំណើរ​បាន​យ៉ាង​ឆាប់​រហ័ស ដោយគ្មានការព្រួយបារម្ភ​អ្វី​ឡើយ ខណៈ​ពេល​ដែល​ខ្ញុំ​នៅ​តែ​មិន​អាច​រក​ផ្លូវ​ឃើញ​ដោយ​ខ្លួន​ឯង។​ ការ​គិត​ថា ខ្លួន​ឯ​ងជា​មនុ​ស្ស ដែល​ឆ្លា​តល្ម​មនឹ​ង​អាច​ត្រួសត្រាយ​ផ្លូវ​ដោយខ្លួន​ឯងបាន​ គឺ​ប្រាស​ចាក​នឹង​ការដាស់​តឿន​របស់​ព្រះគ​ម្ពីរ ដែល​បាន​ចែង​ថា “មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់”(សុភាសិត ១៦:២៥)។ ពេល​យើង​ទៅ​ដល់​ផ្លូវ​បំបែក ក្នុង​ដំណើរ​នៃ​ជីវិត យើង​ចាំបា​ច់ត្រូ​វ​ឈប់​សិន ដើម្បី​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​បង្ហាញ​ផ្លូវ​ដល់យើង “ដ្បិត​​អស់​ទាំង​ផ្លូវ​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់”(ហូសេ ១៤:៩)។ ជីវិត​មនុស្ស​គឺ​ជា​ការ​ធ្វើដំ​ណើរ ដែល​ត្រូវ​មាន​ទិ​សដៅ​។ ជា​ការ​ចាំ​បា​ច់​ខ្លាំង​ណាស់ ដែល​យើង​ត្រូវ​​អនុញ្ញាត​​ឲ្យ​​ព្រះ​​ដឹក​​នាំ​ជី​វិ​ត​​យើង ឆ្ពោះទៅ​រ​ក​​ទំនាក់​ទំ​នង​​ដ៏​​​មាន​ពរ និង​សុខ​សាន្ត ទៅ​រក​​កា​រសម្តែងចេ​ញនូ​វ​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើដ៏​មា​នន័​យ ទៅរក​កា​រពិ​សោធន៍​​ជា​មួ​យ​ព្រះ និង​ទៅរ​កគោ​លដៅ​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត។ ការ​សុំ​ឲ្យ​ព្រះបង្ហាញ​ទិស​ដៅដ​ល់យើ​ង គឺ​មិន​គ្រាន់​តែ​ជាគំ​និត​ល្អប៉ុ​ណ្ណោះទេ​ តែ​ថែម​ទាំង​មាន​សារៈ​សំខាន់​ណាស់។ “ចូរ​​ទី​​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។—Joe Stowell

Read article
ដោយសារសេចក្តីស្រឡាញ់

ឆ្នាំ​មុន ខ្ញុំ​បាន​ទទួល​​អំណោយ​ថ្ងៃ​បុណ្យ​ណូអែល​ដ៏​ស្រស់ស្អាត ដែល​មាន​ដូច​ជា ខោជើ​ង​វែង​សម្រាប់​ជិះ​ស្គី ខ្សែ​ដៃ និង​ឧបករណ៍​​​អានសៀវ​ភៅអេ​ឡិច​ត្រូនិ​ច។ តែ​អំ​ណោយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​នអំ​ណរ​បំផុត គឺ​អំណោយ​នៃ​ពេល​វេលា ដែល​បាន​ចំណាយ ក្នុង​សកម្ម​ភាព​ដែល​មាន​ដូចជា ការ​លេង​​ជា​មួយចៅៗ​រ​បស់​ប​ង​ប្អូន​ខ្ញុំ ដែល​មក​ពី​រដ្ឋ​ផ្សេង ការនាំ​ក្មួ​យស្រី និង​ប្តីរ​បស់​នាង ព្រម​ទាំង​កូន​ស្រីដែលមា​នអា​យុ១៨​ឆ្នាំរបស់​ពួក​គេ ទៅចូ​ល​រួម​កម្ម​វិធី​បុណ្យណូ​អែល​នៅ​ព្រះវិហារ​ ​ការ​ទៅ​សួរសុ​ខ​ទុក្ខ​អ្នក​ធ្លា​ប់​ធ្វើកា​រ​ជា​មួយ​គ្នា ដែល​បាន​ចូល​និវត្តន៍ និង​ភរិយា​របស់​គាត់ ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព ហើយការ​​អ​ប​អរ​រដូវ​កាល​នៃ​បុណ្យ​ណូអែល ជា​មួ​យ​មិត្ត​ភ័ក្រដែល​បាន​រាប់​អាន​គ្នា តាំង​ពី​យូរ ព្រមទាំង​ការអានរឿង​បុណ្យ​ណូ​អែល ជា​មួយ​មនុស្ស​ជា​ទី​ស្រ​ឡាញ់។ ទាំង​នេះសុ​ទ្ធ​តែ​ជា​អំណោយដ៏​ពិ​សេស​ៗ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​មា​ន​ចំពោះ​គ្នា​ទៅវិ​ញ​ទៅ​មក។ ​ព្រះ​វ​រ​បិតាទ្រង់​​បាន​​ប្រ​ទាន​អំណោយមួ​យ ​ដ​ល់​លោកិយ​នេះ កាល​ពី​ជាង​ពី​ពាន់​ឆ្នាំ​មុន ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រ​ង់។ អំណោយ​នោះ​ជា​អង្គ​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ប្រសូត្រ រួ​ចរុំ​​​នឹង​សំពត់​ផ្តេក​​ក្នុង​​ស្នូក(លូកា ២:៧)។ អ្នក​គង្វាលក៏​​បាន​ដឹង​ថា ទ្រង់​ជា​អំណោយ​ដ៏​អស្ចារ្យ ដោយ​សារ​ពួ​កទេ​វតា​បាន​ប្រកាស​​ប្រា​ប់ពួ​កគេ​ អំពី​ការ​ប្រសូត្រ​របស់​ទ្រង់ ​ពេលដែលពួកគេ​កំពុង​នៅក្នុង​ទី​វាល នៅ​ពេល​​​​កណ្តាល​​អាធ្រាត(ខ.៨-១៤)។ ពួក​គេ​បាន​ប្រញាប់​ទៅ​មើលទ្រង់ ហើយ​ក៏​ទៅ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ដទៃ​ទៀ​ត ឲ្យ​បាន​ដឹង​អំពី​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយ​មក មាន​មនុស្ស​ជា​ច្រើន​បា​ន​បដិសេធ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​សុគត​លើ​ឈើឆ្កា​ង ដើម្បី​លោះ​បាប​យើង រួច​ត្រូ​វគេ​ប​ញ្ចុះក្នុ​ងផ្នូ​រ។ តែបីថ្ងៃ​​ក្រោយ​មក ទ្រ​ង់បា​ន​មាន​ព្រះជន្មឡើងវិញ ទ្រង់យាង​​បាន​ចេញ​ពីផ្នូ​រ ហើយ​បាន​ប្រទានសេចក្តី​សង្រ្គោះដ​ល់​អស់​អ្នក​ដែល​ទទួល​ទ្រង់​។ ទូល​បង្គំសូម​អ​រព្រះ​គុ​ណ​ទ្រង់…

Read article
ទៅ! ទៅ!

ពេលខ្ញុំ​កំពុង​ឈប់​នៅ​ត្រង់​ចំណុច​ភ្លើង​ស្តុប ខ្ញុំ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​ឈប់​នៅ​ម្ខាងផ្លូវ​ទៀត កំពុង​​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​បើក​ទៅ​មុខ ខណៈ​ពេល​​ដែល​ភ្លឿងស​ញ្ញា​ចរា​ចរណ៍ បាន​ប្តូរ​ទៅ​ជា​ពណ៌​បៃ​តង​ហើយ​នោះ។ បន្ទាប់​មក ស្រាប់​តែ​មាន​សម្លេង​ស្រែក​គំហក​ដាក់​គាត់​ថា “ទៅ! ទៅ! ឆាប់​ឡើង ម៉េច មិន​ទៅ!”។ អ្នក​បើក​បររូប​នោះ ហាក់​ដូច​ជា​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​សម្លេង​គំហក​ទាំង​កំហឹង​នោះ ហើយ​គាត់​ហាក់​ដូច​ជា​មាន​ការ​ភ័ន្ត​ភំាំង​បន្តិច ដោយ​មិន​ដឹង​ថា សម្លេង​នោះ​បាន​ចេញ​ម​ក​ពី​ណាទេ​។ ក្រោយម​ក ខ្ញុំ​ក៏​បាន​ឃើញ​ឡាន​មួយ ដែល​ឈប់​នៅពី​ក្រោយ​គាត់ មាន​មេ​ក្រូ​មួយ ដែល​​​សម្រាប់ស្រែក​គំហក​ដាក់​អ្នក​បើក​បរ​ដទៃ​ទៀត! ទី​បំផុត អ្នក​បើក​បរ​ដែល​មាន​ការ​ស្ទាក់​ស្ទើរ​នោះ ក៏​បាន​តាំងអា​រម្មណ៍ ហើយ​បើក​ឡាន​ទៅ​មុខ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេ​ល​ឃើញ​អ្នក​បើក​បរ​ដែល​មាន​កំហឹង​នោះ មាន​ការ​ទ្រ​គោះបោះ​បោ​ក ដោយ​គ្មាន​ការ​អត់​ធ្មត់​យ៉ាង​ដូច​នោះ។ ជួន​កាល មាន​អ្នក​ខ្លះយ​ល់ថា​ ព្រះក៏​មាន​លក្ខណៈ​ដូច​នេះផ​ង​ដែរ គឺ​មាន​ព្រះ​ទ័យ​ក្តៅក្រហាយ មិន​ចេះអ​ត់ធ្ម​ត់ ហើយ​បាន​ត្រៀម​ខ្លួន​ស្រែក​គំហក​ដាក់​ពួក​គេ​ តាម​រយៈ​ម​ហាស​ម្លេង​នៃ​ស្ថាន​ដ៏​ខ្ពស់។ ពួក​គេខ្លា​ចព្រះ​តា​មចា​ប់កំ​ហុស​របស់​ពួក​គេ ហើយ​ដាក់​ទោស​ពួក​គេ ឲ្យ​តែ​ពួក​គេ​បាន​ធ្វើ​អ្វី​មួយ​ខុស។ តាម​ពិត ទោះ​បី​ជាយើ​ងបា​ន​ដើរ​ផ្លូវ​ខុស​យ៉ាង​ណាក៏​ដោយ​ ក៏​ព្រះទ្រង់​នៅ​តែប្រ​ព្រឹត្ត​ចំពោះយើង​រាល់​គ្នា ដែល​ជា​កូន​របស់​ទ្រង់ ដោ​យ​ព្រះទ័​យ​អត់​ធ្មត់ និង​សេចក្តី​ស្រឡាញ់​ជា​និច្ច។ ត្រង់​​ចំណុច​នេះ សាវ័ក​ប៉ុល​ក៏​ចង់​ឲ្យ​ពួក​ជំនុំនៅ​ក្រុង​ថែស្សាឡូ​និច មាន​ការ​យល់​ដឹង​ដូច​នេះ ​ ហើយ​អធិ​ស្ឋាន​ដល់​ព្រះ បានជាគាត់ប្រាប់ពួក​គេ​ថា “សូម​ឲ្យ​ព្រះអម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា…

Read article
គ្រាន់តែជាក្មេង

បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ នៅឯ​វិ​ទ្យាល័យ លោក​ដារែល ប្លីហ្សាត(Darrell Blizzard) បាន​ចាក​ចេញ​ពីម​ណ្ឌល​កុមា​រ​កំព្រា ដែល​ជា​កន្លែ​ងដែល​ខ្លួន​បាន​ធំ​ធាត់​ ដើម្បី​ទៅ​ចូល​បម្រើ ក្នុង​ជួរ​ទ័ព​អាកាសរ​បស់​សហ​រដ្ឋ​អា​មេរិក​នៅ​សម័យ​សង្គ្រាម​។ ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២ឈាន​ចូល​ដល់​ដំណាក់​កាលធ្ង​ន់​ធ្ងរ មិ​នយូ​រ​ប៉ុន្មាន គេ​ក៏​បាន​ឲ្យគាត់​ទទួ​លប​ន្ទុក ដែល​តាម​ធម្មតា ជា​ភា​រៈកិច្ច​របស់​មនុស្ស​ ដែល​មាន​វ័យចំ​ណាស់​ជាង​គាត់ និង​មាន​បទ​ពិសោធន៍​ច្រើន​ជាង​។ នៅឆ្នាំ​ប​ន្ទាប់ គាត់​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​យក​ពត៌មា​ន​ថា​ ការ​ភ្ជួរ​ដី​ដោយ​ប្រើសត្វ​លា​ម្តង​បួន ឲ្យ​​អូសនង្គ័​ល គឺ​ជា​ការ​ភ្ជួរ​ដី​ដ៏​ពិបាក​បំផុត​ដែល​ខ្ញុំមិ​ន​ធ្លាប់​ជួប​ពី​មុន តែ​ការ​បើក​បរ​យន្ត​ហោះ B-17 មាន​ការ​ពិបា​កជា​ង​នោះ​ទៅ​ទៀត ព្រោះ “យើង​រា​ល់គ្នា​ គ្រាន់តែ​ជា​​ក្មេង ដែល​បើក​យន្ត​ហោះ​នោះ​ប៉ុណ្ណោះ”។ យ៉ាង​ណាមិ​ញ ព្រះ​គម្ពី​របា​ន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ដើរ​តាម​ព្រះ​ ដោយ​ចិត្ត​ក្លាហាន ក្នុង​កាល​ដែល​ខ្លួននៅ​មាន​វ័យ​ក្មេ​ងនៅ​ឡើ​យ។ ពេល​ដែល​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណកំពុង​មាន​បញ្ហាពុ​ក​រលួយ “​សាំយូអែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូតទេស ដើម្បី​សំរេច​ការងារ​នៅ​ចំពោះ​ព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែក​ឯដា​វី​ឌវិ​ញ គាត់​បាន​ទៅ​តតាំង​នឹង​កូលីយ៉ាត ទោះ​បី​ជា​ស្តេចសូ​ល​មាន​បន្ទូល​ថា “ឯង​នឹង​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់”(១៧:៣៣) ម្យ៉ាង​វិញ​ទៀ​ត នាង​ម៉ារា ដែល​ជាមាតា​នៃ​ព្រះ​យេស៊ូវ នា​ង​ក៏មា​ន​វ័យ​ក្មេង​ដែរ ពេល​ដែល​ទេវតា​​មក​ប្រាប់​ថា នាង​នឹង​ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ នាង​បាន​ឆ្លើយ​តប​ទៅកា​រប្រ​កាស រ​បស់​ទេវតា ដោយ​ពាក្យ​ថា ​“សូម​​ឲ្យ​​បា​ន​សម្រេច​​ដូច​ពាក្យ​លោក​ចុះ”(លូកា ១:៣៨)។…

Read article
ការលើកទឹកចិត្ត ដែលគេ​មិននឹកស្មានដល់

តើ​អ្នក​កំពុង​ស្វែង​រក ការ​លើក​ទឹក​ចិត្ត​ឬ? តើ​អ្នក​ត្រូវ​ការ​កម្លាំង​ជា​បន្ថែម នៅ​ថ្ងៃ​នេះ​​ទេ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អាក្រក់​ហើយ​នោះ? បទ​ទំនុក​ដំកើង ដែល​ស្តេច​ដាវីឌ​ទ្រង់​បាន​និពន្ធ អាច​លើក​វិញ្ញាណ​រ​បស់​អ្នក​ឡើង តាម​របៀប​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ តាម​រយៈ​ពាក្យ​ពេចន៍ ដែល​យើង​ច្រើន​តែ​គិត​ថា​ ជា​ពាក្យ​អវិជ្ជ​មាន​នោះ។ ពេល​យើង​អាន​បទគម្ពីរ​​ទំនុក​ដំកើង ជំពូក១៩ យើង​សង្កេត​ឃើញ​ថា ព្រះ​អម្ចាស់​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​“ក្បួន​ច្បាប់​” ឬ​ខ្នាត​គំរូ​សម្រា​ប់កា​រ​រស់​នៅ ដែលអា​ច​នាំ​មក​នូវ​លទ្ធ​ផល​ជាវិ​ជ្ជ​មាន។ អ្នក​ខ្លះមិ​ន​បាន​យល់​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឡើ​យ ព្រោះពួ​ក​គេ​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះ​ប្រទាន មាន​ភាព​តឹង​រឹង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​ក​គេ​បា​​ត់ប​ង់​សុភ​មង្គល​។ នៅ​ក្នុង​ការ​បក​ស្រាយ​អំពី​ខ្នាតគំ​រូ​រប​ស់ព្រះ​ អ្នក​និពន្ធ​ទំនុក​ដំកើ​ង​បាន​ប្រើ​ពាក្យ​ដូ​ច​ជា “​ក្រឹត្យ​វិន័យ​​រ​បស់​​ព្រះយេហូវ៉ា”(ខ.៧)​“សេចក្តី​​បន្ទាល់​”(ខ.៧) “សេចក្តី​​បញ្ញត្ត​”(ខ.៨)​ “ក្រឹត្យក្រម”(ខ.៨) “សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា”(ខ.៩) “​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​”(ខ.៩)។ មាន​មនុស្ស​ជា​​ច្រើនមា​នកា​រភ័​យ​ខ្លាច ពេល​បាន​ឮ​ពាក្យ​ទាំង​អស់​នេះ បាន​ជា​ពួក​គេខំ​ជៀ​សវា​ង ឬ​បដិសេធ​ខ្នាត​គំរូ​របស់​ព្រះ។ ប៉ុន្តែ សូម​កត់​សំគា​ល់ថា ​ចំពោះ​អ្នក​ណា​ដែល​មា​នចិ​ត្តជឿ​ និង​ស្តាប់​បង្គាប់​ព្រះ ខ្នាត​គំរូ​ទាំង​អស់​នេះ​ នឹង​នាំ​ឲ្យអ្ន​កនោះ​ទ​ទួល​បាន​​នូវ​ការ​ផ្លាស់​ប្រែនៃ​វិ​ញ្ញាណ ប្រាជ្ញា សេចក្តី​អំណរ​ក្នុង​ចិត្ត ភាពប​រិសុទ្ធ​នៃ​ជីវិត ភ្នែក​ដែល​ភ្លឺច្បា​ស់ ការ​អត់​ធ្មត់ សេចក្តីពិ​ត និង​សេចក្តី​សុច​រិត​(ខ.៧-៩)។ ទាំង​នេះ​សុទ្ធតែ​ជាកា​រលើ​កទឹ​​កចិ​ត្ត​ដ៏​អស្ចារ្យ​ដល់​យើង​រាល់​គ្នា។ ហេតុ​នេះហើ​យ​បាន​ជា​ស្តេច​ដាវី​ឌ បាន​មាន​បន្ទូល​ថា ក្រឹត្យ​វិន័យ​ដែល​ព្រះប្រ​ទាន “គួរ​​ច​ង់​បាន​​លើស​​ជា​ង​មាស អើ…

Read article
ជញ្ជាំង និងព្រះពរ

តើព្រះ​យេស៊ូវ​បាន​ទត​ឃើញ​អ្វី ពេល​ទ្រង់​ទត​មើល​ទៅ​ស្ត្រី​ដែ​ល​នៅមា​ត់អ​ណ្តូង ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក៤? កាល​នោះ ​ទ្រង់​បាន​ឃើញ​មនុ​ស្ស​ម្នាក់ ដែល​ចង់​បាន​ការ​​ទទួល​ស្គាល់​ពី​អ្នក​ដទៃ និង​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ទទួល​សេច​ក្តីស្រឡាញ់​ពី​អ្នក​ដទៃ។ ជាង​នេះ​ទៅទៀ​ត ទ្រង់​បាន​ទត​ឃើ​ញ​មនុស្ស​ម្នាក់ ដែលកំពុង​ត្រូវ​ការរបស់​ម្យ៉ាង ដែល​មាន​តែ​ទ្រង់​ទេ​ ដែល​អាចបំពេញ​ឲ្យបា​ន គឺការ​​ត្រូវការ​ចិត្ត​ថ្មី។ ពេ​ល​នោះពួ​ក​សិស្ស​របស់​ទ្រង់ បាន​ទៅ​ទិញ​អាហារ នៅ​ឯ​ក្រុង​ទាំង​អស់​គ្នា តែ​នោះមិ​នមែ​ន​ជា​រឿង​ចៃដន្យ​ទេ។ បើ​ពួក​គេបា​ន​នៅ​ទីនោះ​ជា​មួយ​ទ្រង់​ដែរ ពួក​គេ​មុខ​ជា​ព្យា​យាម​ទូលសូម​​ព្រះយេ​ស៊ូវ មិ​ន​ឲ្យ​ទៅ​មាន​បន្ទូល​ជា​មួយ​នឹង​មនុស្ស​ម្នា​ក់​នោះ ដែល​ជា​ស្រ្តី​សាសន៍​សាម៉ារី ហើយ​ជា​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះ​​អាក្រក់។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​មិន​មែ​ន​ជា​អ្នក​ធ្វើតាម​ទំនៀ​ម​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រើ​ពេល​នោះ​ជា​ឱ​កាស ដើម្បី​ប្រទានព​រ​​ឲ្យ​នា​ង​មាន​​“ទឹ​ក​ដ៏រ​ស់”​(យ៉ូហាន ៤:១០)។ ក្នុង​ការ​​សន្ទ​​នា​មួយលើ​កនោះ​ ទ្រង់បា​ន​​ផ្តួល​រំលំ​ជញ្ជាំង​នៃ​ជម្លោះ​ដែល​មា​នតាំ​ង​​ពីរ​ដើ​ម ជញ្ជាំង​នៃ​ភាព​លម្អៀង​នៃ​សិទ្ធិ​បុរ​ស​ស្រ្តី និង​ជញ្ជាំង​នៃ​​ការរើសអើង​ពូជ​សាសន៍។ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​បាន​ក្លាយ​ជា​ជន​ជាតិ​សាម៉ារី​ទី​មួយ ក្នុង​ចំណោម​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​ទៀត ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូ​វ​ជាព្រះ​មែ​ស៊ី(ខ.៣៩-៤២)។ ពេល​នាង​ទៅ​ប្រាប់​អ្នក​ដទៃ​ទៀ​តថា នាង​បាន​ជួប​បុរស​ម្នាក់ ដែល​បាន​ដឹង​អំពី “ការ​គ្រប់​យ៉ាង​ដែល​នាង​បានប្រ​ព្រឹត្ត” នោះ​នាង​ក៏​កំពុ​ងតែអ​នុវត្ត​តាម​គោល​ការណ៍​នៃ “ការ​សាប​ព្រោះ និង​ការ​ទទួល​ផល” ដែ​ល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ផង​ដែរ​(យ៉ូហាន​ ៤:៣៥-៣៨)។ ថ្ងៃ​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​ទទួល​ជឿទ្រ​ង់ ហើយ​ក្រោយ​មកទៀត​ សាវ័ក​ភីលីព ពេត្រុស យ៉ូហាន និង​អ្នកដ​ទៃទៀ​ត ក៏​​​បានទៅ​ផ្សាយ​ដំណឹង​ល្អ នៅស្រុក​សាម៉ារី…

Read article
ការលាដៃជួយអ្នកដទៃ

មាន​បុរស​អនាថា​ម្នាក់ បាន​ចូល​មក​ចំណាយ​​ពេល នៅ​ក្នុង​បណ្ណា​ល័យ​ប្រចាំ​តំបន់​របស់​យើង។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​ទៅ​​អង្គុយ​និពន្ធ​សៀវភៅ ក្នុង​បណ្ណាល័​យនោះ​ដែ​រ។ ដ​ល់ពេ​លស​ម្រាក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​ក៏បា​ន​យក​នំប៉័​ងសាំ​ងវិ​ច ដាក់​សាច់​មាន់​ទ័រ​គី លាង​នឹង​​ប្រូម៉ា​ស្វីស​មក​ញាំ។ បន្ទាប់ពី​ញាំ​អ​ស់​កំណាត់​ទី​មួយ​ហើយ ខ្ញុំក៏បាន​ស្រម៉ៃ​ឃើញ​ទឹក​មុខ​​រប​ស់​​បុរ​សកំសត់​នោះ​។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​យក​ចំណែក​មួយ​កំណាត់​ទៀត នៃ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​ពាល់ ទៅ​ចែក​ឲ្យ​គាត់។ គាត់​ក៏​បាន​ទទួល​យក ដោយ​អំណរ​។ ការ​ជួប​គ្នា​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំដឹ​ង​​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើកិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​អ្នក​ដែល​មាន​ការ​លំបាក​ជាងយើង ដោយ​​ប្រើ​​អ្វី​​​ៗ​ដែល​ព្រះទ្រង់​​បាន​ប្រទាន​យើង។ ក្រោយ​មក ពេល​ខ្ញុំ​កំពុង​គិត​អំពី​កា​រ​នេះ​ ខ្ញុំ​ក៏​បាន​អា​ន​សេចក្តី​បង្រៀន​របស់​លោក​ម៉ូសេ អំពី​ការ​ជួ​យ​ផ្គត់​ផ្គ​ង់ដល់​​អ្នក​ក្រ។ គាត់​បាន​ប្រាប់​ពួក​អ៊ី​ស្រាអែល​ថា “​មិន​​ត្រូវ​​ឲ្យ​ឯ​ង​តាំង​​ចិត្ត​​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន”(ចោទិយកថា ១៥:៧-៨)។ ការ​លាដៃ​ ​ជា​និមិត្ត​រូប​តំណាងឲ្យ​ការ​ផ្គត់​ផ្គង់​ការ​ខ្វះខា​ត​រ​បស់​អ្ន​ក​ក្រ ដោយ​ស្ម័គ្រ​ពី​ចិត្ត និ​ង​ដោយ​ចិ​ត្ត​ជ្រះ​ថ្លា តាម​បំណង​ព្រះទ័យ​ព្រះ។ ត្រង់​ចំណុច​នេះ យើង​​មិន​​ត្រូវ​​យក​​លេស ឬ​មាន​ការ​ស្ទាក់​ស្ទើរ​​ឡើយ(ខ.៩)។ ព្រះ​ទ្រ​​ង់​បា​ន​ប្រទា​នដ​ល់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បុ​រស ​ល្មម​នឹង​អាចផ្គត់​ផ្គង់​ឲ្យ “ល្មម” ដល់​គ្រា​ទាល់​ក្រ(ខ.៨)។ ពេល​យើង​លាដៃជួ​យ​អ្នក​ក្រ ព្រះទ្រ​ង់នឹ​ង​ប្រទាន​ពរ​យើង សម្រាប់​សេចក្តី​សប្បុរស​របស់​យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរ​យើង​ពិចារ​ណាអំ​ពី​របៀប​ដែល​យើង​គួរ “ចម្អែត​​ចិត្ត​​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា”(អេសាយ ៥៨:១០)…

Read article
ព្រលឹងនៃសម័យនេះ

ក្នុង​សម័យកាល​នីមួយ​ៗ មាន​ទស្សន​វិជ្ជា គោល​គំនិត​និង​គោល​តម្លៃ​របស់​ខ្លួន ដែល​​ជះ​ឥទ្ធិ​ពល​មក​លើ​វប្ប​ធម៌ ​ដែល​ជា​ “ព្រលឹង​នៃ​សម័យ​កាល​នោះ”។ ទន្ទឹម​នឹង​នោះ ​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើ​ង​ៗ ទទួល​យក​នូវ​ទ​ស្សន​វិជ្ជា គោល​គំនិត និង​គោល​តម្លៃ​នៃ​សម័​យ​កាល​​​នោះ ហើយ​វា​ក៏​បាន​បំពេរ​ឲ្យ​យើង​លង់​លក់ ជា​មួយ​ពួក​គេ តាម​ផ្លូវ​សីល​ធម៌ ជា​ហេតុ​​បណ្តាល​​ឲ្យ​យើង​ទទួ​លយ​ក​​​គោល​តម្លៃ​រ​បស់​សង្គមនោះ បន្តិ​ច​ម្ត​ង​ៗ​។ សាវ័ក​ប៉ុល​បាន​ហៅ​បរិយាកាស​សង្គម​ដែល​ពុក​រលួយនេះ​ថា “របៀប​របស់​​លោកិយ”។ ក្នុង​ការ​បក​ស្រាយ​អំ​ពី​ជីវិត ​ដែលគ្រី​ស្ទ​បរិស័ទ​នៅ​ក្រុងអេ​ភេសូរ​មាន មុន​ពេល​ពួក​គេ​ទទួល​ជឿព្រះ​គ្រី​ស្ទ សាវ័ក​ប៉ុល​សរសេរ​ថា ពី​​ដើម ពួក​គេ​ “ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ” ជា​ការ​ដែល​ពួកគេ “​បាន​ប្រព្រឹត្ត តាម​របៀប​លោកិយ​នេះ”(អេភេសូរ ២:១-២)។ ការ​ប្រព្រឹត្ត​តាម​របៀប​លោកិយ ជាការ​ប្រព្រឹត្ត​តាម​ការ​លួង​លោម ឬ​តាម​គំនាប​របស់​លោកិយ ដែល​ជា​ប្រព័ន្ធ​នៃគោល​តម្លៃ និង​គោល​គំនិត ដែល​អារ​ក្ស​សាតាំ​ង​បាន​បណ្តា​ចិត្ត ដើម្បី​កុំឲ្យ​មនុ​ស្ស​​រស់​នៅ ដោយ​​ពឹ​ងផ្អែ​ក​ទៅ​លើ​ព្រះ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រស់​នៅ​ក្នុង​លោ​កិយ(យ៉ូហាន ១៧:១៥) ដូច​នេះ យើង​ស្ទើរតែ​មិ​ន​អាច​គេច​ចេញ​ពី​ឥទ្ធិ​ពល​របស់​លោ​កិយ​បា​នឡើ​យ។ តែ​ទ្រង់​បា​ន​ប្រទាន​នូវ​ព្រះ​បន្ទូល​ទ្រង់ ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ជ្រួត​ជ្រា​ប​ចូល​ ក្នុង​ផ្នត់​គំនិ​តរបស់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ត្រាប់​តាម​លោកិយ​ឡើយ​(រ៉ូម ១២:១-២)។ ផ្ទុយ​ទៅវិ​ញ ព្រះទ្រ​ង់​ជួយ​ឲ្យ​យើ​ង​ដើរ​ក្នុង​ពន្លឺ​ទ្រង់​(អេភេសូរ ៥:៨)​ ក្នុង​ព្រះ​វិញ្ញាណ​(កាឡាទី ៥:២៥) ក្នុង​សេចក្តី​ស្រឡាញ់​(អេភេសូរ ៥:២)…

Read article
យើងត្រូវការសេចក្តីសង្ឃឹម

កាល​ពី​​ដើម​ឡើយ អ័ដាំម និង​នាងអេវ៉ា មិន​ត្រូវ​ការ​សេចក្តី​សង្ឃឹម​ទេ ព្រោះពួ​ក​គេ​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​ទាំង​អស់។​ ហើយ​ពួក​គេ​មាន​ហេតុ​នឹ​ងគិ​ត​ថា ជីវិត​នឹង​បន្ត​ទៅមុ​ខទៀ​ត យ៉ាង​មាន​សុភ​មង្គល ដូច​​ពេល​​កាល​ពី​ដើម​ដោយ​សា​រ​​ព្រះ​​ទ្រង់​​ប្រទាន​នូ​វ​របស់​ល្អ​គ្រ​ប់​យ៉ាង សម្រាប់​ឲ្យ​ពួក​គេអ​រស​ប្បាយ។ ប៉ុន្តែ ក្រោយ​មក សត្វ​ពស់​ក៏​បាន​មក​ប្រាប់​ពួក​គេថា​ មាន​រប​ស់​មួយ​ដែ​ល​ព្រះបា​ន​បង្ខាំង​ទុកមិន​ឲ្យ​ពួក​គេ​មាន​​គឺ ​“ការ​ដឹង​ខុស​ត្រូវ”។ ពេល​នោះ​ពួក​គេ​ក៏​ហ៊ាន​ប្រថុយ​នឹង​កា​រ​បាត់​​បង់​អ្វី​ៗ​គ្រ​ប់យ៉ាង ដើម្បី​ឲ្យ​បា​ន​​ដឹង​​​​​ខុស​​​​ត្រូវ​(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូច​នេះ គ្រាន់​តែ​បាន​ស្តាប់​ឮ​សត្វ​ពស់​និយាយ​ដូច​នេះ នាង​អេវ៉ា​ក៏​មាន​ចិត្ត​ចង់​បាន​ញាំ​ផ្លែ​ដឹង​ខុស​​ត្រូ​វ​នោះ​ភ្លាម ហើយ​អ័ដាំម​ក៏​ឆាប់​ធ្វើ​​តាម​នាង​ដែរ(៣:៦)។ ពួក​គេ​ក៏​បា​នទ​ទួ​​លបា​ន​នូវ​ការ​ដឹងខុស​ត្រូវ ដូច​ចិត្ត​ប៉ង តែ​ពួក​គេ​បាន​បាត់​បង់​ភាព​ស្អាត​ស្អំដែល​ខ្លួន​មាន​ពី​មុន។ ដោយសា​រ​ពួ​កគេ​បា​ត់​បង់​ភា​ពស្អា​ត​ស្អំ នោះពួ​ក​គេត្រូ​វ​កា​រ​សេចក្តី​សង្ឃឹម ​គឺស​ង្ឃឹម​ថា ពួក​គេ​នឹង​អា​ចដ​កសេ​ចក្តី​កំហុស និង​ភាព​អាម៉ាស់​ចេញ ហើយ​ស្អាង​ខ្លួ​ន​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ឡើ​ង​វិញ។ រដូវ​កាល​នៃ​ពិធី​បុណ្យណូ​អែល​ ជារ​ដូវ​កា​លនៃ​សេ​ចក្តី​សង្ឃឹម។ វា​ជា​ពេល​ដែល​ក្មេ​ង​ៗ​សង្ឃឹម​ថា នឹង​ទទួល​បា​ននូ​វ​គ្រឿង​លេង ឬ​ល្បែង​កម្សាន្តដែ​ល​កំពុង​ពេញ​និយម​។ ក្រុម​គ្រួសារ​ទាំង​ឡាយ​សង្ឃឹម​ថា សមា​ជិក​ម្នាក់​ៗ​ក្នុង​គ្រួសារ​នឹង​មក​ជួប​ជុំ​គ្នាក្នុ​ង​ផ្ទះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នោះ។ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ​លើស​ពីអ្វី​ដែល​យើ​ងចង់​បាន នៅថ្ងៃ​​ឈ​ប់ស​ម្រាក​ទៅ​ទៀត។ ព្រះ​យេ​ស៊ូវ​ទ្រង់​ជា “ទីគាប់​ចិត្ត​របស់​ជាតិសា​សន៍​ទាំង​អស់”(ហាកាយ ២:៧) ហើយ​ទ្រង់​បាន​យាង​មក​ហើយ! ទ្រង់​បាន “រំដោះ​យើង ឲ្យ​រួច​ពី​អំណាច​នៃ​ភាព​ងងឹត” ទ្រង់​បាន​ស​ង​ថ្លៃ​លោះបា​បយើ​ង ហើយ​បាន​អត់​ទោស​បាប​ឲ្យ​យើង​(កូល៉ុស ១:១៣-១៤)។ ទ្រង់​ថែម​ទាំង​បា​ន​ធ្វើ​ឲ្យយើ​ងមា​នប្រា​ជ្ញាខា​ង​ឯសេ​ចក្តី​ល្អ​…

Read article