February 2015

You are here:
វេចខ្ចប់ទុក្ខសោករបស់អ្នក

ក្នុង​អំឡុង​ពេល​ដ៏​វឹ​ក​វរនៃទស​វត្សរ៍​ឆ្នាំ​១៩៦០ តន្រ្តី​ដ៏ពេញនិ​យ​ម​​ ​នៅ​សហ​រដ្ឋ​អាមេ​រិក មាន​ការ​លា​យឡំ​ចូ​លគ្នាដ៏ច​ម្លែក​ រវាងកា​រ​តវ៉ាប្រ​ឆាំង និង​ជាតិ​និ​យម។ បទ​ចម្រៀង​ខ្លះមា​នការប្រឆាំ​ងនឹ​ង​ស​ង្រ្គាម ភាពលោ​ភល​ន់ និងភាពអ​យុ​ត្តិធ​ម៌​ក្នុ​ងស​ង្គម ខណៈ​ពេល​ដែ​ល​ច​​ម្រៀង​ផ្សេ​ងទៀតបា​ន​បញ្ជា​ក់អំពី​កាត​ព្វកិច្ច ដែលប្រ​ជា​ជន​មា​ន​ចំពោះប្រទេសជា​តិ និង​ប្រពៃ​ណីយ។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ​ លោក​រីឆាត ហ្វារីណា(Richard Farina)​ និងអ្ន​កស្រី​ប៉ូ​លីន បេស ម៉ាឌិន(Pauline Baez Marden) បាននិ​ព​ន្ធ​បទចម្រៀងមួ​យប​ទ​ ដែល​មាន​ចំ​ណ​ង​ជើ​ង​ថា “ចូរ​វេច​ខ្ចប់​​ទុក្ខសោករ​ប​ស់អ្ន​ក​​” ដែល​បទ​ច​ម្រៀង​នេះ​បា​ន​និយា​យ​អំ​ពីការតវ៉ា​ប្រ​ឆាំង​ ក៏ដូ​ចជា​និ​យាយ​អំ​ពី​ជាតិ​និ​យ​ម ដោយ​ផ្តោត​ទៅ​លើកា​រស្វែ​ង​រក​ស​ន្តិភា​ព​ផ្ទា​ល់​ខ្លួន​។​ បទចម្រៀងនេះ​ ​មានវគ្គ​ដែលគេ​ច្រៀ​ង​ប​ន្ទជា​ច្រើ​ន​ដ​ង យ៉ាងដូ​ចនេះ​ថា​ ​: បើសិ​ន​ជាមានន​រ​ណា​ម្នា​ក់​អាច​វេច​ខ្ច​ប់​ទុ​ក្ខសោ​ក​រប​ស់​អ្នក ហើយ​ផ្ទេរ​ទុក្ខសោ​ក​នោះ​មក​ខ្ញុំ​ នោះអ្នក​នឹ​ង​លែ​ងមា​ន​ទុក្ខ​សោ​កនោះទៀត ព្រោះ​ខ្ញុំដឹ​ង​ពី​របៀបប្រើ​ទុក្ខ​​សោក​នោះ​ ចូរផ្ទេ​រ​ទុក្ខសោកនោះ​មកខ្ញុំ​។ អ្នកនិ​ព​ន្ធនៃ​ប​ទ​ចម្រៀ​ង​នេះ ប្រ​ហែល​ជា​គិត​ថា​ មនុស្ស​ម្នាក់​ៗ​ស​ង្ឃឹ​មថា​ មានន​រណា​ម្នា​ក់ ដែលពិត​ជា​អាច​ផ្ត​ល់ឲ្យ​នូ​វស​ន្តិ​ភាព​ក្នុ​ង​ចិ​ត្ត​បាន​។ ​មាន​ដំណឹ​ងល្អ​មួ​យ​ដែល​ប្រ​កាស់​ថា​ ​មាន​អ​ង្គ​​បុ​គ្គល​ម្នាក់ ដែលពិត​ជា​អា​ច​ជួយ​ឲ្យយើ​ង​មាន​ស​ន្តិ​ភាព​ក្នុង​ចិ​ត្ត​មែ​ន។ គឺដូចដែ​ល​បទ​គម្ពីរ​អេសាយ ជំពូក៥៣ បានថ្លែង​ទំនា​យ អំពី​ព្រះ​មែស៊ី​នៃសា​សន៍អ៊ី​ស្រាអែ​ល ដែល​ទ្រង់​យាងមក​តាម​ព្រះប​ន្ទូ​លស​ន្យា។ ក្នុងនាមជា​គ្រីស្ទ​បរិ​ស័ទ យើង​ឃើញថា​ បទទំនាយ​នេះបា​ន​សម្រេច នៅក្នុង​ការ​សុគ​ត​ និ​ងកា​រ​មាន​ព្រះជ​ន្ម​ឡើង​វិញ​…

Read article
លោកតាបានចាកចេញទៅ

លោក​ឃែន ជាប​ងប្អូ​ន​ជីដូនមួ​យរ​បស់​ខ្ញុំ ដែលបានប្រយុ​ទ្ធនឹ​ង​ជម្ងឺ​មហារីក ដោយ​ចិត្តក្លា​ហាន អស់​រយៈ​ពេល​៤ឆ្នាំ​។ នៅក្នុ​ង​ថ្ងៃ​ចុង​ក្រោយ រប​ស់​គាត់នៅលើ​ផែន​ដីនេះ​ ភរិយា កូនទាំង​ពី​រនា​ក់ និង​ចៅ​របស់​គាត់​បួនប្រាំ​នា​ក់ បាន​ចូលក្នុ​ង​បន្ទ​ប់គាត់ ដើម្បីចំ​ណាយ​ពេលជាមួយគា​ត់ ជា​លើ​កចុ​ង​ក្រោយ​ ព្រម​ទាំង​និយាយ​ពាក្យ​លាគ្នាជា​​ពិសេស​ផង។ ពេលដែ​លពួ​កគេ​ចេ​ញ​ក្រៅប​ន្ទប់​បានមួយស្រ​បក់ គាត់​ក៏បា​នលា​ចាក​លោក​ ទៅនៅ​ជា​មួយ​ព្រះ អស់ក​ល្បជា​និ​ច្ច។ ពេល​ដែល​ក្រុម​គ្រួសា​រគា​ត់បា​ន​ដឹ​ងថា គាត់បា​នផុ​តដ​ង្ហើ​មហើយ ចៅស្រីដែល​មា​ន​វ័យ​ក្មេ​ងរ​បស់គាត់ បានពោ​លពាក្យ​ដ៏ផ្អែមថា​ “លោក​តាបា​នចាក​​​ចេញទៅ យ៉ាងស្ងប់ស្ងាត់”។ ព្រះ​បានគ​ង់​នៅជា​មួ​យលោ​កឃែន ក្នុងជីវិតដែលគាត់រ​ស់​បាន​មួ​យ​ពេល ហើយមួ​យស​ន្ទុះក្រោ​យ​មក វិញ្ញាណរ​បស់​គា​ត់​ក៏​បាន​ទៅ​នៅ​ជាមួ​យ​ទ្រ​ង់ នៅ​ក្នុង​នគរ​ស្ថាន​សួគ៌។ លោកឃែ​នបាន​ធ្វើ​ពា​ក្យប​ណ្តាំ សុំ​ឲ្យ​គេ​​អាន​បទ​គម្ពីរទំនុកដំ​កើង ជំពូក១៦ ក្នុង​ពិធី​រំឭ​ក​អំ​ពី​គា​ត់។ គាត់​មាន​គំនិតយ​ល់​ស្រប​ ចំពោះ​ស្តេច​ដាវី​ឌ​​ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​នេះ ដែល​បាន​មា​នប្រ​សា​ស​ន៍ថា គ្មាន​ទ្រព្យ​សម្បត្តិ​ណា ដែលមា​នត​ម្លៃ​ជា​ងកា​រមា​ន​ទំនា​ក់ទំ​ន​ង​ផ្ទា​ល់​ខ្លួន ​ ជាមួ​យព្រះ​ឡើ​យ​(ខ.២,៥)។ ស្តេច​ដាវីឌ​មា​ន​ព្រះជា​ទី​ជ្រ​កកោ​ន​រប​ស់​ទ្រង់​ ដូចនេះ ទ្រង់​ក៏​បាន​ជ្រាប​ផ​ងដែ​រ​ថា​ សេចក្តី​ស្លាប់​​មិនបានឆ​ក់យ​ក​ជី​វិ​តអ្ន​ក​ជឿព្រះ​ឡើ​យ។ ទ្រង់​មាន​ប​ន្ទូល​ថា​ “ដ្បិត​ទ្រង់​​មិន​​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ”(ខ.១០)។ ពេលដែ​លលោ​កឃែ​ន ឬអ្នកដទៃ​ទៀត​​ដែលបាន​ទទួ​លព្រះ​យេ​ស៊ូ​វជា​ព្រះ​ស​ង្រ្គោះ​ បា​នលា​ចា​ក​លោក​នេះ​ទៅ​ ព្រះទ្រង់មិ​ន​បាន​បោះ​បង់ចោលពួ​ក​គា​ត់ ដោយ​ឲ្យពួ​ក​គា​ត់ស្លា​ប់​ជា​រៀង​រ​ហូ​ត​ឡើយ។ ដោយសា​រកា​រ​សុ​គត និង​ការ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញ​នៃព្រះ​យេស៊ូវ…

Read article
ការអរព្រះគុណព្រះ

មានសោ​ក​នាដ​​កម្ម​មួយ បាន​បន្ស​ល់​ទុក​នូ​វ​ចន្លោះប្រហោង ក្នុង​គ្រួសា​រ​មួ​យ ដែល​គ្មា​ន​អ្វី​អា​ច​បំ​ពេញបាន​ឡើយ។ មាន​ក្មេង​តូ​ច​ម្នា​ក់បា​ន​រ​ត់តេស​តាស ដេញ​តាម​សត្វឆ្មាមួ​យ​ក្បាល​ ចូល​ទៅ​ក្នុង​ផ្លូវ​ថ្ម​ល់ ហើយ​ក៏​ត្រូ​វឡា​​ន​ដឹកទំនិញ​ធុន​តូច​បុកស្លា​ប់។ ក្មេងស្រី​អា​យុបួ​នឆ្នាំ​ដែលជា​​ប​ង​ស្រីរបស់​វា បាន​ឈរ​ភាំ​ងស្មារ​តី ពេល​ដែល​ឃើ​ញម្តា​យ​រ​បស់នាង​ពរ​ប្អូន​ស្រីតូ​ចរ​បស់​ខ្លួ​ន ដែលបា​ន​បាត់​ប​ង់​ជីវិ​ត​ទៅ​ហើយ​។ ចាប់​តាំង​ពី​ពេល​នោះម​ក​ ភាព​ចម្លោះ​ប្រហោង​ដ៏​រងាដែ​លព្រឹត្តិ​​ការណ៍​នោះ​បាន​ប​ន្សល់ទុ​ក បាន​ហ៊ំ​ព័ទ្ធគ្រួ​សារ​មួយ​នេះ ដោយទុ​ក្ខសោ​ក​ អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ការក​ម្សា​ន្តចិ​ត្ត​ដែល​ពួ​ក​គេ​បាន​ទ​ទួល គឺ​គ្មាន​​អ្វីក្រៅ​ពីអា​រម្មណ៍ ដែល​​ស្ពឹក​គិ​តលែ​ង​ចេ​ញ ដោយ​មិនដឹ​ងថា​ ពេល​ណា នឹង​បាន​ធូ​រស្បើ​យ​ឡើយ។ ក្មេង​ស្រី​អាយុ​បួ​ន​ឆ្នាំ ដែលបា​ន​ឃើញ​ហេ​តុ​ការណ៍នោះ គឺជា​អ្ន​កស្រី​ អាន វ៉ូសខាម(Ann Voskamp) ដែល​ជាអ្ន​កនិ​ពន្ធ​ម្នា​ក់ ហើយ​សេចក្តីទុ​ក្ខ នៃម​រណៈ​ភាព​របស់​ប្អូន​ស្រីគាត់​ បាននាំ​ឲ្យ​គាត់មា​នទស្ស​នៈអំពី​ជី​វិត និង​អំពី​ព្រះ។ នាង​បាន​ច​ម្រើន​វ័យ​ធំ​ឡើ​ង ក្នុង​ពិ​ភ​ពដែ​ល​មានកា​​រយល់​ដឹងតិ​ច​តួច​អំ​ពី​ព្រះ​គុណ​ព្រះ​។ សេចក្តី​អំ​ណរ គឺជា​​គំនិ​ត​ដែល​មិ​នមា​ន​មូល​ដ្ឋាន​គ្រឹះ​ ក្នុងកា​រ​ពិតឡើយ​។ ពេល​ដែល​នាង​ក្លា​យជា​ម្តា​យវ័​យ​ក្មេង​ម្នា​ក់ អ្នក​ស្រីវ៉ូសខា​មបាន​ចាប់​ផ្តើ​ម​ធ្វើកា​រ​ស្វែងយល់ អំពី​សេចក្តី​អំណរ ដែល​មា​នចែ​ង​ក្នុ​ងព្រះ​គ​ម្ពី​រ។ នាង​បាន​រ​ក​ឃើ​ញ​ថា ក្នុងព្រះ​គម្ពីរ​ដើមភាសា​ក្រិក ពាក្យ​អំណរ និងពា​ក្យព្រះ​គុណ មានប្រ​ភព​ម​កពី​ពា​ក្យ ឆែរ៉ូ(chairo)​ ដែល​ជា​ចំណុចស្នូ​ល​នៃ​ពា​ក្យ​មួយ ក្នុង​ភាសា​ក្រិ​ក ដែល​​​មា​ន​​ន័​​យ​ថា ការអ​រ​​ព្រះគុ​ណ។ នាង​ក៏​ឆ្ង​​ល់​​ថា​ តើ​អត្ថ​ន័យ​នៃពាក្យនេះ​…

Read article
ទទួលជានិច្ច

លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។​ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។ ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ​(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។​ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំ​បាន​បង្ហើយ​ការ…

Read article
ប៉មបញ្ចាំងភ្លើងរបស់ព្រះ

ប៉ម​បញ្ចំាំង​ភ្លើ​ងចំ​ណុច​បេ​សក​កម្ម(Mission Point)ត្រូវ​បាន​គេ​សាង​សង់​ ក្នុ​ងឆ្នាំ​១៨៧០ នៅ​លើជ្រោយ​មួយ ក្នុងតំ​បន់​មីឈី​ហ្គិនខា​ងជើ​ង ដើម្បី​ដាស់​តឿន​នាវាទាំង​ឡាយ ឲ្យបា​នដឹ​ង​អំពី​កំណ​ល់ដីខ្សា​ច់ និង​បណ្តាឆ្នេ​រ​ដែលមាន​ថ្មជា​ច្រើន នៅបឹ​ងមី​ឈីហ្គិ​ន។ ប៉ម​បញ្ចាំ​ងភ្លើ​ងនេះ​ ត្រូវបាន​គេដា​ក់ឈ្មោះ​ឲ្យ ដោយ​ផ្អែក​លើ​ឈ្មោះ​ប៉ម​បញ្ចាំង​ភ្លើងមួយប្រ​ភេទ​ទៀត​ ដែល​មាន​ឈ្មោះ​ថា ព្រះវិហារបេ​សក​កម្ម ដែលគេបា​ន​សាង​សង់​មុនប៉មនោះ៣​០​ឆ្នាំ។ ក្នុង​ឆ្នាំ១៨៣៩ លោកគ្រូគង្វា​ល ភីធ័រ ឌ័រធី(Peter Dougherty) បាន​ឆ្លើយ​តបការត្រាស​ហៅរប​ស់​ព្រះ ​ឲ្យ​ធ្វើជា​គ្រូ​គង្វា​ល នៃ​ព្រះ​វិហារ​មួយ​កន្លែង នៅតំបន់បេសកកម្មចាស់ ដែលមានទៅដោយជនជាតិដើ​ម​នៃអា​មេរិក ដែល​បាន​រស់​នៅ​ឆ្ងាយ​ពី​នោះ នៅភា​គខាងត្បូ​ងនៃ​ជ្រោយ​នោះ​។ នៅក្រោម​ការ​ដឹក​នាំរ​ប​ស់គា​ត់ សហគមន៍​ដ៏រី​កច​ម្រើន ដែលមា​នក​សិករ គ្រូ​បង្រៀន និង​សិប្ប​ករ បាន​ធ្វើកា​​រទ​ន្ទឹម​គ្នា​ ដើម្បី​ក​សា​ងជី​វិត​ឲ្យ​កា​ន់​តែប្រសើរ​សម្រាប់​ស​ហគម​ន៍​​នោះ។ ពេល​ដែល​អ្នក​ជឿ​ព្រះគ្រី​ស្ទធ្វើ​កា​រជា​មួយ​គ្នា ដោយ​ការ​រួ​ប​រួម នោះការ​ប្រក​បនៃ​សេ​ចក្តី​ជំនឿរបស់ពួ​ក​គេ ​បានប​ញ្ចេញ​ព​ន្លឺខា​ងវិ​ញ្ញាណ ដែ​ល​បំភ្លឺ​លោ​កិយ​ដ៏ងងឹត(ភីលីព ២:១៥-១៦)។ ព្រះ​យេស៊ូវ​មាន​ប​ន្ទូល​ថា “អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ … ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៤-១៦)។ ប៉មប​ញ្ចាំង​ភ្លើ​ងចំ​ណុចបេ​សកក​ម្ម​​ដាស់​តឿ​ននា​វាទាំ​ងឡាយ អំពី​គ្រោះថ្នា​ក់ ប៉ុន្តែ…

Read article
គ្មានរូបមន្តដែលសាមញ្ញឡើយ

ពេលដែ​ល​យើង​រៀប​ចំ​ពី​ធី​ខួប​កំណើត ​ឲ្យ​ចៅ​ប្រុសរបស់​យើង ភរិយា​របស់​ខ្ញុំបា​ន​ដុត​នំសំប៉ែត​ដ៏​ធំមួយ ដែល​មា​ន​បន្ទះ​ស្ករ​សូ​កូឡា​ពីលើ ហើយ​បាន​តុ​បតែ​ង​ពីលើនំ​នោះ​យ៉ា​ង​ស្រស់​ស្អា​ត សម្រាប់​​ពីធី​ខួ​ប​កំណើ​តរ​ប​ស់​ចៅ​ប្រុស​​។ ពេល​ដែល​នា​ង​ចា​ប់ផ្តើ​ម​ធ្វើ​នំ​នោះ ​នាងបា​ន​យកសៀវ​ភៅ​ធ្វើ​ម្ហូប​រ​បស់​នា​ងចេ​ញ​ម​ក នាង​បា​ន​ប្រមូ​ល​គ្រឿងផ្សំ ហើយ​ក៏​ចាប់​ផ្តើ​មអ​នុ​វត្ត​តា​ម​កា​រណែ​នាំ​ ក្នុងសៀវភៅនោះ​ជាជំ​ហា​ន​ៗ ដើម្បី​ធ្វើ​នំសំប៉ែត​នោះ។ នាង​បាន​ធ្វើ​តាមក្បួន​ធ្វើ​នំដ៏​សាម​ញ្ញនោះ​ ហើយ​ជា​លទ្ធ​ផល នាង​​ក៏​ដុត​បា​ន​នំដ៏​ល្អមួ​យ។ តើ​វាមិ​ន​មែ​នជា​កា​រ​ល្អទេ​ឬ​ បើ​សិន​ជា​ជីវិ​តយើ​ង មាន​ការអ​នុវ​ត្ត​តា​ម​ការ​បង្រៀ​នរ​ប​ស់ព្រះ​ ​ជា​ជំហាន​​ៗ​ដូច​នេះដែរ? គឺ​គ្រាន់​តែស្តា​ប់ប​ង្គាប់​តា​មព្រះ​​គ្រប់ជំ​ហាន រួច​ហើយ​រស់​នៅដោ​យ​អំណ​រ។​ ប៉ុន្តែ ជីវិតមិ​ន​មា​ន​ភា​ពសា​មញ្ញ​ដូចនេះឡើ​យ។​ យើង​កំពុ​ង​តែរ​​ស់​នៅក្នុ​ង​លោ​កិយ​ដែ​ល​ធ្លាក់ចូល​ក្នុង​អំពើបា​ប ហើយ​គ្មាន​ក្បួន ដែល​យើង​ស្រួ​លអ​នុវត្តតាម ដែលធា​នា​ថា ​ជីវិត​យើ​ង​នឹ​ងគេ​ច​ផុតពី​កា​រឈឺ​ចាប់ ការបាត់បង់ ភាពអ​យុត្តិធម៌ ឬកា​រ​រង​ទុក្ខ​ឡើ​យ។ ក្នុង​ពេល​ដែលយើងកំ​ពុងស្ថិ​ត​ក្នុង​ការ​ឈឺចា​ប់​នៃជី​វិ​ត យើង​ត្រូវ​ការ​ការ​មើល​ថែរ​ដោយផ្ទាល់ ពីព្រះ​សង្រ្គោះ​ ដែលធ្លា​ប់មា​ន​ព្រះជ​ន្មរ​ស់នៅ​ក្នុ​ងលោ​កិយ​ ហើយ​ឆ្លង​កាត់​ការ​ពិបាកដែ​លយើ​ង​បា​នជួ​ប​ប្រ​ទះ​ដែរ។ បទគ​ម្ពី​រ​ហេព្រើ​ ៤:១៥ បាន​លើកទឹ​កចិ​ត្ត​យើ​ង​ថា “ដ្បិត​សំដេច​​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ”។ ព្រះគ្រី​ស្ទបា​ន​សុ​គត ដើម្បី​ឲ្យយើ​ង​មា​ន​ជី​វិ​ត​រស់ ទ្រង់មា​ន​ល​ទ្ធភា​ព​គ្រ​ប់គ្រា​ន់ ដើម្បី​នាំ​យើងឆ្ល​ង​កាត់​ប​ញ្ហា​ ដែ​លធ្វើ​ឲ្យយើង​ឈឺ​ក្បា​ល ក៏ដូ​ច​ជាឆ្ល​ង​កាត់​ប​ទ​ពិសោ​ធន៍ ​ ដ៏ខ្មៅ​ងងឹ​ត។ ទ្រង់​បាន “​ទ្រាំទ្រ…

Read article
មកុដនៃសិរីល្អ

យានអវកាសវ៉ូ​យអ៊ិជ័រទី១(Voyager 1) ដែ​លគេ​បានបា​ញ់​បង្ហោះ​ ឡើង​ទៅ​ក្នុង​អាវ​កាស​ ក្នុង​ឆ្នាំ ១៩៧៧ កំពុង​តែ​ស្ថិ​ត​នៅ​ជាយ​ខាងក្រៅ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើ​ង ដែលមា​នច​ម្ងាយ​ប្រ​ហែ​លជា​ង ​១៦​ពាន់លានគីឡូ​ម៉ែត្រ​។ ក្នុងខែ​កុ​ម្ភៈ ឆ្នាំ ១៩៩០ ពេលដែ​លយា​ន​អវកា​សវ៉ូយអ៊ិជ័រទី១ មានច​ម្ងាយ​ជិ​ត​៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យា​សាស្រ្ត​បា​នប​ញ្ជា​វាពី​ច​ម្ងា​យ ដោយ​ឲ្យ​វាបង្វែរ​ម៉ាស៊ីន​ថត​រូ​ប​រប​ស់​វា​ មក​រ​ក​ផែន​​ដី ហើយថ​ត​យ​ក​រូបភាពមួ​យ​ចំនួ​ន​ ​ដែល​ប​ង្ហា​ញថា​ ​ភព​ផែ​ន​ដីរ​បស់​យើ​ងស្ទើ​រ​តែប្រៀបដូ​​ច​ជា​ចំណុ​ច​ព​ណ៌​ខៀវ​ដ៏​តូច​ដែ​ល​មិ​នអា​ច​ពិ​​ពណ៌នាបាន នៅ​ក្នុ​ង​មហា​សាគ​រ​ដ៏ធំ​ឥ​តកោះ​ត្រើ​យ​ នៃអាវកាស។​ បើ​​យើង​ប្រៀ​បធៀ​ប​ផែ​ន​ដី នឹ​​ងស​កលោក​ដ៏​ធំ​មិ​ន​អាច​វា​ស់បាន​​រ​ប​ស់​យើ​ង នោះផែ​នដី​គ្រា​ន់​តែ​ជា​ចំ​ណុ​ច​​ដ៏​​តូចល្អិត​ជាទីបំផុ​ត។ ហើយ​មាន​ម​នុ​ស្ស​៧​ពាន់​លា​ន​នាក់​ ​កំពុង​តែរ​ស់នៅ ក្នុង​គ្រាប់​ខ្សាច់​​ដ៏តូ​ច​មួ​យ​នេះ ដែល​ស្ថិត​​នៅក្នុ​ង​ម​ហាសមុទ្រ​នៃ​កាឡាក់ស៊ី​។ បើកា​រប្រៀ​បធៀ​ប​នេះ​ ធ្វើឲ្យ​អ្នក​មា​ន​អារ​ម្មណ៍ថា ​អ្នក​មិន​មា​នសារៈ​សំ​ខា​ន់ ​នោះព្រះ​​ទ្រង់មាន​ដំណឹង​ល្អ​សម្រា​ប់​អ្ន​ក។ ក្នុងទំនុ​ក​ដំកើ​ង​រ​បស់ស្តេ​ចដា​វី​ឌ មាន​សំណួរ​ដ៏​គួ​រឲ្យ​ចាប់​អារ​ម្មណ៍មួយ​ ដែល​អាច​អ​នុញ្ញា​ត​ឲ្យអ្ន​ក​បោះ​ជំហាន​ចេ​ញ​ ទៅ​យក​ខ្យល់​នៅ​ពេល​រាត្រី គយ​គន់​ផ្កាយ​នៅ​លើមេឃ ដោ​យអំ​ណ​រ។ បទ​គម្ពី​រ​ទំនុ​ក​ដំកើ​ង ៨:៣-៥ បា​នប្រា​ប់​យើ​ងថា​ ​យើងគឺ​ជា​ដួងតារា​ដ៏អស្ចារ្យ នៅចំ​ពោះព្រះ​នេ​ត្រ​ទ្រ​​ង់ ​​គឺដូចដែលមា​ន​សេ​ចក្តី​ចែ​ង​ថា ​“កាល​​ណា​​​ទូ​លប​ង្គំ​​​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? … ក៏​បាន​បំពាក់​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ”។…

Read article
ភាជនៈដី

ពេលដែ​លលោក​​អ្ន​កទិ​ញ​គ្រឿង​អល្ល័ង្កាដ៏ស្រ​​ស់​ស្អាត​មួយខ្សែរ ជាញឹកញាប់គេ​វេច​ខ្ចប់​វា​ នៅក្នុ​ងប្រ​អប់ពណ៌ខ្មៅ​ ឬព​ណ៌​ក្រ​ហ​មចាស់​។ ខ្ញុំយ​ល់ថា​ ​គេបា​ន​​រចនាយ៉ាងនេះ​មក​ ដើម្បី​កាល​ណាយើ​ង​មើ​ល​ទៅ​ប្រអ​ប់​នោះ នោះយើ​ងក៏​ចា​ប់អារម្មណ៍ មកលើ​ស​ម្រ​ស់​នៃគ្រឿ​ង​អ​ល្ល័ង្កានោះភ្លា​ម។ បើសិ​ន​ជា​គេ​បា​ន​តុប​តែ​ង​ប្រអ​ប់​នោះ​ឲ្យ​បានខ្លាំង​ជាង​នោះ​ទៅទៀ​ត​ នោះ​ប្រអ​ប់​នោះ​នឹង​ប្រ​ជែងជា​មួ​យ​នឹងសម្រស់​រប​ស់​គ្រឿង​អ​ល្ល័​ង្កា​ដ៏មា​ន​ត​ម្លៃនោះ​ហើ​យ។ ការ​នេះ​បា​ន​ធ្វើឲ្យ​ខ្ញុំ​នឹ​កចាំ​ អំ​ពី​ការ​បង្រៀនរ​បស់​សា​វ័កប៉ុល អំពីព្រះ​រាជ​កិ​ច្ច​រ​បស់​ព្រះ​យេ​ស៊ូវ ដែល​ទ្រង់​ធ្វើ​តា​ម​រ​យៈយើង គឺដូ​ច​ដែល​គា​ត់​បា​ន​មាន​ប្រ​សា​សន៍​ថា​ “យើង​​មាន​ទ្រព្យស​ម្បត្តិ​​​នេះ​ នៅ​​​ក្នុ​​​ង​​ភា​ជនៈ​ដី ដើម្បី​​​ឲ្យ​​ឥ​ទ្ធិ​ឫទ្ធិ​​លើស​លប់​​បា​ន​​មក​​​ពី​ព្រះ មិន​មែន​​ពី​យើង​ខ្ញុំ​ទេ”​(២កូរិនថូស ៤:៧)​។ យើង​ងាយ​នឹង​ភ្លេ​ច​​ថា យើង​គឺជា​ភា​ជនៈ​ដី ហើយព្រះ​រាជ​កិ​​ច្ចដែ​ល​ទ្រង់​ធ្វើ​តាម​រ​យៈ​យើ​ង គឺជា​ភោគ​ទ្រ​ព្យ​ដ៏មាន​តម្លៃ។ ហេតុ​នេះ​ហើ​យបា​ន​យើង​ច្រើ​នតែ​ចង់​តុ​ប​តែងភាជនៈដី​រប​ស់​យើង​ ដោយ​ខំ​ធ្វើឲ្យ​គេស​រសើ​រ​យើង​ សម្រាប់​កា​រ​អ្វីដែ​ល​យើង​បា​នធ្វើ​ ដើម្បី​បម្រើ​ព្រះគ្រីស្ទ។​ យើង​ចង់​ឲ្យគេ​ស​រសើ​រយើ​ង ពេល​ដែល​យើង​អ​ត់ទោ​ស ឬប​ង្ហាញ​ក្តី​មេ​ត្តា​ ឬ​ក៏ភា​ពសប្បុរ​ស​ដល់​នរ​ណា​ម្នាក់។ បញ្ហា​នៅត្រ​ង់​ចំណុ​ចនេះ​ ​គឺថា​ ​ពេល​ដែ​លយើ​ងចា​ប់ផ្តើ​ម​ស្វែង​រក​ការប​ញ្ជាក់ ឬកា​រ​សរ​សើរ សម្រា​ប់កា​រ​ល្អដែ​លយើ​ង​ធ្វើ នោះ​មាន​ន័​យថា យើង​កំពុ​ង​ប្រជែងជាមួយ​ភាព​រុង​រឿង​នៃទ្រ​ព្យស​ម្ប​ត្តិ ដែល​​ជា​ព្រះរា​ជ​កិច្ច​ដែលទ្រ​ង់​ធ្វើ​តាម​រយៈ​យើ​ង​ហើយ។ ពេលដែ​លយើ​ង​ធ្វើកា​រ​អ្វីថ្វា​យ​ព្រះ​គ្រីស្ទ គឺយើ​ងមិ​ន​មែន​ធ្វើដើ​ម្បី​ខ្លួ​នឯ​ង​ឡើយ​ តែ​ដើម្បី​សិរីល្អ​ទ្រង់​។ ហេតុនេះ​ហើ​យ បាន​ជាសា​វ័ក​ប៉ុ​លបា​ន​មា​នប្រ​សា​សន៍​ថា ​ព្រះបា​ន​ដា​ក់​ទ្រ​ព្យក្នុង​ភាជនៈដី​ ដើ​ម្បីឲ្យយើ​ង​បាន​ថ្វា​យ​សិ​រីល្អ​ដ​ល់​ព្រះនាមទ្រង់​។ ម្យ៉ាង​ទៀត​ យើងត្រូ​វដឹ​ង​ថា ​តើ​ភាជនៈ​ដីមា​នត​ម្លៃដោ​យ​សារអ្វី? គឺដោយ​សារ​ទ្រ​ព្យស​ម្ប​ត្តិដ៏​មាន​ត​ម្លៃ ដែលនៅខាងក្នុ​​​ង​នោះ​ឯង​!–Joe Stowell

Read article
សូមទៅតាមផ្លូវផ្សេង

មាន​ពេ​ល​មួយ​ ខ្ញុំ​បា​ន​និ​យា​​យ​ទៅ​កាន់​អ្ន​ក​ដំណើរទាំងឡាយ​រប​ស់​ខ្ញុំ​ថា​ “សូមកុំ​បារ​ម្ភ​ ខ្ញុំ​ស្គាល់​ផ្លូ​វ”។ បន្ទាប់ម​ក ខ្ញុំភ្ញាក់​ខ្លួ​ន​ព្រើត ពេល​ដែ​លមាន​ស​ម្លេ​ងម​នុស្សបន្លឺឡើ​ង​ពីក្នុ​ង​ឧប​ក​រណ៍​ជីភី​អេស(GPS)​ថា “សូម​បើកតាម​ផ្លូវ​ផ្សេង…សូមបើ​ក​តាមផ្លូ​វ​ផ្សេ​ង​”។ ពេល​នោះ មនុស្ស​ទាំង​អ​ស់នៅ​ក្នុ​ង​ឡា​នក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​កំពុង​វង្វេង​ផ្លូវហើយ! សព្វថ្ងៃ​នេះ ​មានអ្ន​ក​បើ​ក​ប​រ​រាប់​លា​ន​នាក់ ​បាន​ស្គាល់​សម្លេង​នោះ ដែល​ជា​សម្លេ​ង​ប្រា​ប់ថា​ ពួក​គេបា​ន​បើ​កខុ​ស​ផ្លូ​វ ឬ​បត់​តាមផ្លូ​វខុ​ស​ហើ​យ។ ឧបករណ៍ជី​ភី​អេស​ មិនគ្រា​ន់​តែ​អាចដឹងថា​ អ្នកបើ​ក​ប​រ​កំពុងបើក​ខុ​ស​ផ្លូវ​ប៉ុណ្ណោះ​ទេ តែថែម​​ទាំងរកផ្លូ​វ​ភ្លាម​ៗ សម្រាប់​ឲ្យ​ពួ​កគេ​បើក​មករ​ក​ផ្លូវ​ត្រូវ​វិញ​។ ជួនកា​លអ្ន​ក​ដើ​រ​តា​មព្រះ​យេ​ស៊ូវ​ ត្រូវ​ការ​ជំ​នួ​យ ដើម្បី​ឲ្យងាកម​ករ​ក​ផ្លូ​វត្រូ​វ​ខាង​វិ​ញ្ញាណ​វិ​ញ​។ យើង​ប្រហែ​ល​ជាមានចេ​ទនា​ដើ​រ​ចេញ​ពី​ផ្លូ​វ​នោះ ដោយ​សារ​យើ​ង​គិ​ត​ថា ​យើងចេះជាង​គេ​ ឬរ​សាត់​ចេ​ញបន្តិ​ចម្ត​ង​ៗ ដោយ​មិន​ដឹ​ង​ខ្លួន ទៅកាន់តែ​ឆ្ងាយ​ទៅ​ៗ​ ពីផ្លូ​វ​ដែល​ព្រះស​ព្វ​ព្រះទ័​យនឹ​ង​ដើ​រជា​​​មួ​យយើង។ ទោះបីជាយ៉ា​ងណា​ក៏​ដោ​យ ព្រះមិ​នដែ​ល​ទុ​ក​យើ​ងចោ​ល ឲ្យ​​គ្មាន​ទីពឹ​ង​ឡើយ​។ ទ្រង់បាន​ប្រទា​នអ្ន​កជឿព្រះទាំង​អស់ នូ​វព្រះ​វិ​ញ្ញា​ណ​បរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែ​លប​ណ្តាល​​ចិត្ត​យើង​ឲ្យ​ដឹ​ង​ថា ខ្លួ​ន​​​បា​ន​ប្រព្រឹ​ត្ត​អំ​ពើ​បាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែ​លយើ​ង​ដើ​រ​ខុ​ស​ផ្លូវ ទ្រង់ប​ន្លឺ​សម្លេង​ដាស់​តឿន​ ហើយ​ដាស់សតិ​របស់​យើង​ឲ្យភ្ញា​ក់​ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើង​ប្រហែ​ល​ជា​ធ្វើព្រ​ងើយចំ​ពោះកា​រដា​ស់​តឿ​ន​នោះ ប៉ុន្តែ ការធ្វើ​ដូច​នេះ នឹង​នាំឲ្យ​យើ​ង​មា​នគ្រោះ​ថ្នា​ក់​មិន​ខា​ន (អេសាយ ៦៣:១០ កាឡាទី…

Read article
រង់ចាំ

នៅក្រុងសាន​ ហ្វ្រង់ស៊ីស្កូ រដ្ឋកាលី​ហ្វូញ៉ា​ មាន​អ្នក​បើក​បរ​ដែ​ល​គ្មា​ន​ការ​អ​ត់​ធ្ម​ត់​ម្នាក់ បាន​ព្យាយា​មបើកឡា​នជ​ម្នះ​ចរាចរណ៍ ដោយ​បើក​វ៉ាឡាន​មួយ​ជួ​រដែលកំពុងតែ​ឈ​ប់​ លើដ​ង​ផ្លូ​វនោះ​។ ទោះបីជា​យ៉ា​ងណា​ក៏​ដោ​យ គាត់មិន​បា​នដឹ​ង​ទេ​ថា​ ផ្លូវ​ដែល​គា​ត់​បា​ន​បើ​ក​វ៉ាចូ​លនោះ​ កំពុង​​តែមា​ន​ស៊ី​ម៉ង់​ចា​ក់​ថ្មីៗ​ ធ្វើឲ្យ​ឡា​ន​ម៉ាក​ផរឆ័រ៩១១(Porsche 911)របស់​គាត់ ​ត្រូវ​ជា​ប់ក្នុ​ង​ស៊ី​ម៉ង់​នោះ​។ ដូចនេះ បុរស​ម្នាក់​នេះ​ ត្រូវ​ខា​តប​ង់​យ៉ាង​ដំ​ណំ​ ដោ​យ​សា​​រ​តែ​គាត់​ខ្វះការអត់​ធ្ម​ត់​។ ព្រះគម្ពីរ​បា​ន​ចែង​អំ​ពី​ស្តេ​ចមួ​យ​អ​ង្គ ដែល​បាន​ខា​ត​ប​ង់ធ្ងន់ធ្ង​រ ដោយ​សា​រ​ខ្វះការ​អត់​ធ្ម​ត់ផង​ដែរ។​ ស្តេចសូ​លមា​​នចិត្តអ​ន្ទះ​សារ​ច​ង់​ឲ្យព្រះ​​​ប្រទាន​ពរ​ដ​ល់​រាស្រ្ត​អ៊ី​ស្រាអែ​​ល ក្នុង​សង្រ្គាមទា​ស់នឹ​ង​សាសន៍ភី​លី​ស្ទីន ហើយ​ទ្រង់​ក៏​​បានប្រព្រឹត្ត​ដោ​យខ្វះ​ការ​អត់​ធ្ម​ត់។ ពេលដែ​លលោ​កសាំ​យ៉ូ​អែលមិនបា​នម​កតាម​ពេ​លកំណត់ ដើម្បីថ្វា​យ​ដ​ង្វាយ​ដ​ល់​ព្រះអម្ចាស់ ស្តេចសូ​ល​ក៏​គ្មាន​ចិ​ត្តអ​​ត់ធ្មត់ ហើ​យមិ​ន​ស្តា​ប់​ប​ង្គាប់តាមព្រះ​រាជប​ញ្ជា​រ​បស់​ព្រះឡើយ​​(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះ​កា​រ​អត់ធ្មត់ បា​ន​នាំឲ្យ​ស្តេ​ច​​សូ​ល​គិត​​ថា ទ្រង់ធំ​ជា​ង​ក្រឹ​ត្យ​វិន័យ ហើយ​ក៏​បានធ្វើកិច្ច​ការ​រ​ប​ស់ពួ​កសង្ឃ ដោ​យ​គ្មា​ន​ការ​អ​នុញ្ញា​ត​ពី​ព្រះ​។ ទ្រង់​គិតថា​ ទ្រង់​អា​ចប្រ​ព្រឹ​ត្ត ដោយ​មិន​ស្តា​ប់​​បង្គា​ប់​ព្រះ ​ដោយ​គ្មាន​ផ​ល​វិបា​ក​នៅពេ​ល​ក្រោ​យឡើ​យ​។ តែទ្រ​ង់បា​ន​គិ​ត​ខុសហើយ។ ពេលដែ​ល​​លោក​សាំយ៉ូ​អែ​ល​មក​ដ​ល់ គាត់​ក៏​បាន​ស្តី​ប​ន្ទោស​ស្តេច​សូ​ល ដោយ​ព្រោះ​ទ្រង់មិន​ស្តាប់​ប​ង្គាប់ ហើយបានថ្លែង​ទំ​នាយ​ថា ស្តេច​សូល​នឹង​បាត់បង់រាជ​ប​ល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេ​ច​សូល​មិនព្រ​មរង់​​ចាំឲ្យ​ព្រះធ្វើ​តាមផែ​ន​កា​រទ្រ​ង់ បាន​ធ្វើឲ្យ​​ទ្រ​ង់​ប្រព្រឹ​ត្ត​​លឿន​ពេក ហើយកា​រ​នេះ​ក៏បា​ន​ធ្វើ​ឲ្យ​ទ្រង់ដើរ​ខុ​សផ្លូ​វ ​(មើលសុភាសិត ១៩:២)។ ការខ្វះ​កា​រ​អត់​ធ្ម​​ត់ គឺ​ជាសញ្ញា​បញ្ជាក់ថា​ ទ្រង់​កំ​ពុ​ង​តែខ្វះ​ជំ​នឿ​ហើ​យ។ ព្រះអម្ចា​ស់ទ្រ​ង់នឹងប្រ​ទា​ននូវព្រះ​​វ​ត្តមាន​ នៃការ​ដឹ​កនាំ​រ​បស់​ទ្រ​ង់ ពេល​ដែ​ល​យើង​រ​ង់​ចាំ​ដោយចិ​​ត្តអ​ត់​ធ្ម​ត់…

Read article