ការការពារចិត្ត

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក​ន្លង​មក​នេះ​ ខ្ញុំបា​នប​ង្រៀនព្រះបន្ទូ​ល នៅក្នុ​ង​ថ្នាក់​រៀន​ព្រះ​គម្ពីរ​យុ​វជន ក្នុង​ពួក​ជំនុំ​ប្រចាំតំ​បន់​មួ​យក​ន្លែង ហើយ​ខ្ញុំ​បាន​ខិត​ខំ​ពិចារណា​អំពី​បទ​គម្ពីរ យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បីត្រៀ​ម​ឆ្លើ​យ​សំណួរ​ផ្សេង​ៗ ​នៅក្នុ​ងពេ​លប​ង្រៀន។ ក្រោយម​ក ក្នុង​អំឡុង​ពេល​ឆមាស​ទី​១ នៃ​ការ​បង្រៀន​របស់​ខ្ញុំ នៅ​សាលា​ព្រះ​គម្ពីរ ពេល​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​បាន​ផ្តល់​នូវ​ចម្លើយ​មិន​ត្រឹម​ត្រូវ ចំពោះ​សំណួរ​ដែល​ស្រ្តី​ម្នាក់​បាន​សួរ​ចេញ​ពីចិ​ត្ត ក្នុង​ពេល​បង្រៀន​នៅ​ថ្ងៃ​មួយ។​ ខ្ញុំដឹ​ង​ច្បាស់ថា ​ចម្លើយ​របស់​ខ្ញុំ នៅ​ថ្ងៃនោះ​ បាន​នាំឲ្យ​គា​ត់មា​នកា​រធ្លា​ក់​ទឹកចិត្ត អស់​រយៈ​ពេ​ល២​ឆ្នាំ​មក​ហើ​យ ដូច​នេះ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ឡើង​វិ​ញ ខ្ញុំមា​ន​ចិត្ត​អន្ទះ​សារ​ច​ង់ ប្រាប់​គាត់ថា​ ខ្ញុំ​បាន​ឆ្លើយ​ខុស​​ហើយ។​

ខ្ញុំ​ក៏ប្រ​ញាប់​ត្រឡ​ប់ម​ក​ផ្ទះ​វិញ ហើយ​ទូរ​ស័ព្ទ​ទៅ​គាត់ ដើម្បីសុំ​អភ័យ​ទោស សម្រា​ប់កំហុ​សរ​បស់​ខ្ញុំ។ គាត់​ក៏​មិន​បាន​និយាយ​អ្វី​អ​ស់មួ​យ​សន្ទុះ ហើយ​ក៏ប​ញ្ចេញ​សម្លេង​របៀប​ឆ្ងល់​ថា “សុំ​ទោស ខ្ញុំ​មិន​បាន​ចាំពី​ប​ញ្ហានោះទេ​ ​នៅពេល​នេះ”។ ពេល​ឮគា​ត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏បា​ន​ដឹង​ថា គាត់​មិន​បាន​ចាំ​ពីរឿ​ង​នោះ ហើយ​ក៏មិ​ន​បាន​ពិបាក​ចិត្ត​ដោយសារ​រឿង​នេះ​ដែ​រ។ ​គឺនៅ​ពេ​ល​នោះ​ហើយ ដែ​លខ្ញុំ​បា​នដឹ​ង​ថា ព្រះ​ទ្រង់​តែង​តែ​ការពារ​សេចក្តី​ពិត​របស់​ទ្រង់ នៅ​ពេល​ដែល​យើង​មាន​ការ​លូត​លាស់ នៅក្នុ​ង​ការ​យល់​ដឹង​ព្រះប​ន្ទូ​លទ្រ​ង់។ ខ្ញុំ​សូម​អរ​ព្រះគុ​ណព្រះ​ ដែល​បាន​ការ​ពារ​ចិត្តរ​បស់​ស្ត្រីម្នា​ក់​នេះ ​មិ​នឲ្យ​រ​ងគ្រោះ​ ដោយ​សារ​ការ​ឆ្លើ​យ​ខុស​នោះ។

យើង​ជាម​នុស្ស ហើយ​ជួន​កាល យើង​និ​យាយ​ខុស ពេ​ល​ដែល​យើង​ចែ​ក​ចាយ​ព្រះ​បន្ទូល​ព្រះ ដល់​អ្នក​ដទៃ។ ប៉ុន្តែ យើង​មាន​កា​តព្វ​កិច្ច​ស្វែង​យល់​អំ​ពី​សេចក្តី​ពិត​របស់​ទ្រង់ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​ដែល​យើង​ចែក​ចាយ​អំពី​សេចក្តី​ពិត(២ធីម៉ូថេ ២:១៥)។ ដូច​នេះ ​យើងអា​ច​ប្រកាស់​អំ​ពីទ្រ​ង់ ដោយ​ចិត្ត​ក្លាហា​ន ដោយ​អធិ​ស្ឋាន​សូម​ឲ្យ​ព្រះ​វិញ្ញាណ​ទ្រង់​ការពារ​ចិត្ត​យើង ហើយ​ថែម​ទាំ​ងការពា​រ​ចិត្ត​អ្នក​ដែល​ខិត​ខំ​រក​ឱកាស​បម្រើទ្រ​ង់។ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត ពេល​យើងនិ​យាយ​អំពី​ព្រះ និង​ព្រះបន្ទូ​ល​ទ្រង់។–Randy Kilgore​

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles