តើខ្ញុំមានកំណើត មកពីណា?

ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ​៧​ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មា​ន​ពេល​មួយ ​គាត់​បាន​សួរ​​នូវសំ​ណួរ​មួយ ដែល​ធ្វើឲ្យ​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ ថា “ដោយសារអ័​ដាំម និង​នាង​អេវ៉ា មាន​ស្បែក​សរ តើ​ម​នុស្សស្បែកខ្មៅ​កើត​ចេ​ញពី​ណា​ម​ក?” ខ្ញុំក៏​បា​នប្រា​ប់គា​ត់​ថា យើងមិ​នដឹ​ង​ថា ពួក​គេមា​ន​ស្បែ​កពណ៌​អ្វីទេ​ ហើយ​ខ្ញុំ​ក៏​សួរគាត់​ថា តើហេ​តុ​អ្វីបា​ន​ជា​គាត់​គិ​តថា​ ពួកគេ​មា​ន​ស្បែក​ពណ៌ស​រ។ គាត់​ក៏និ​យាយ​ថា ពេល​គាត់​មើល​សៀ​វភៅ​រឿង​ព្រះគ​ម្ពីរ នៅ​ព្រះវិហារ និ​ង​នៅប​ណ្ណាល័​យ គាត់​តែង​ឃើញ​រូបគំនូ​រ​រប​ស់អ្ន​ក​ទាំ​ងពី​រ​មាន​ស្បែក​ស​រជា​និ​ច្ច។ ខ្ញុំមា​នកា​រស្រង៉ាក​ចិត្ត ហើយច​ង់​ដឹង ថា​តើគា​ត់​បា​នគិ​ត​ថា​ ខ្លួន​គាត់​មាន​តម្លៃ​​​តិ​ចជា​ង​មនុ​ស្សស្បែ​ក​ស​រ ឬ​គិត​ថា​ ខ្លួនមិ​ន​មែ​ន​ជាស្នា​ព្រះហ​ស្តព្រះ​ឬ​ ពេល​ដែ​លគា​ត់​ឃើញ​រូ​បគំ​នូរ​បស់​អ័ដាំម ​និងនា​ង​អេវ៉ា​មាន​ស្បែ​ក​សរ ខណៈ​ពេល​ដែ​លគា​ត់​​មាន​ស្បែក​ខ្មៅនោះ​។

មនុស្ស​ទាំង​អ​ស់​សុ​ទ្ធ​តែមា​ន​ដើ​មកំណើត នៅ​ក្នុង​ព្រះ​ដ៏ជាព្រះ​អ​ទិក​រ ដូច​នេះ​ មនុស្ស​យើ​ងមា​ន​តម្លៃ​ស្មើ​គ្នា។​ គឺដូ​ច​ដែល​សា​វ័ក​ប៉ុល​បា​ននិ​យាយ​​ប្រាប់​អ្នកក្រុ​ង​អា​ថែន​ថា​ “ទ្រង់​​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា”(កិច្ចការ ១៧:២៦)។ យើងរា​ល់​គ្នា​សុទ្ធ​តែ​ “កើត​ចេញ​ពី​ឈាម​តែ​មួ​យ”។ លោក​ដារ៉ែល បក់(Darrell Bock) បាន​សរសេរ នៅក្នុ​ង​សៀវ​ភៅ​ពន្យ​ល់​គ​ម្ពី​រកិ​ច្ច​ការ​ថា​ ​“អ្នក​ក្រុងអា​ថែនពិ​បាកនឹ​ងទទួលយកកា​រប​ញ្ជាក់ រប​ស់សា​វ័ក​ប៉ុល នៅពេ​លនោះ​ ព្រោះពួ​កគេ​មា​នមោ​ទ​នៈ​ភាព​ ដោយ​បាន​ចាត់​ទុកខ្លួ​ន​ឯង​ជា​ពូ​ជសា​ស​ន៍ដែ​ល​ខ្ព​ង់​ខ្ពស់​ជា​ងគេ​ ហើយបា​នហៅ​ជា​តិ​សា​សន៍​ដ​ទៃ​ទៀត​ថា ​មនុស្ស​ព្រៃ”។ ទោះ​បី​ជាយ៉ា​ង​ណា​ក៏ដោ​យ ដោយសា​រ​យើង​រា​ល់​គ្នាជា​កូ​ន​ចៅជំ​នា​ន់​​ក្រោ​យ​របស់​ឪពុក​ម្តាយ​ដំបូ​ង​រប​ស់​យើង​ គឺ​អ័ដាំម និងនាង​អេ​វ៉ា ដូច​នេះ គ្មា​នពូ​ជ​សា​សន៍​ណាខ្ព​ង់ខ្ព​ស់ ឬ​អន់​ជាង​ពូជ​សាស​ន៍​ដទៃ​ទៀ​ត​​ឡើយ។

យើង​ឈរ ដោយ​ចិត្ត​ស្ញ​ប់ស្ញែ​ង ចំពោះ​ព្រះអា​ទិក​រនៃ​យើ​ង ដែល​បានប​ង្កើត​យើង ហើយ​បាន​ឲ្យ “​គ្រប់​​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម”(ខ.២៥)។ យើងមា​ន​ភាព​ស្មើគ្នា​នៅក្នុ​ង​ព្រះ​នេត្រ ព្រះ ដូច​នេះ យើង​គួរ​រួប​រួម​គ្នា​សរសើរដំ​កើង និង​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles