សំបុត្ររបស់លោកស៊ី អេស លូវីសា

ក្នុងខែ​កញ្ញា ឆ្នាំ១៩៦១ លោក​ហាវេយ ខាលសិន(Harvey Karlsen) គឺ​ជា​សិស្ស​វិទ្យា​ល័យ​ម្នាក់ នៅ​សង្កាត់​ប្រ៊ូក​លីន ក្រុង​ញូយ៉ក។ កាល​នោះគា​ត់​បាន​សរសេរ​សំបុត្រ​ផ្ញើទៅ​លោ​ក ស៊ី អេស លូវីស(C.S. Lewis)​ នៅ​ប្រទេស​អង់​គ្លេស។ លោក​ហាវេយ បាន​អាន​សៀវ​ភៅ​រឿង​ដែល​លោក​លូវីស​និពន្ធ ដែល​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​អារក្ស ហើយ​បាន​សួរ​គាត់​ថា “ពេល​អ្នក​និពន្ធ​សៀវ​ភៅ​នេះ តើ​សាតាំង​បា​នធ្វើ​ទុក្ខ​អ្នក​ទេ? បើ​សិន​ជា​វា​បាន​ធ្វើ​ទុក្ខ​អ្នក​មែន តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទប់​ទល់​នឹង​វា?”

បី​សប្តាហ៍​ក្រោយ​មក លោក​លូវីស​ក៏​បាន​សរ​សេរ​សំបុត្រ​​ផ្ញើ​មក​វិញ ដែល​ក្នុង​នោះ គាត់​បាន​បញ្ជាក់​ថា គាត់​នៅតែ​ជួ​ប​ការ​ល្បួង​ជា​ច្រើន។​ គាត់​មាន​ប្រសាសន៍​ថា ពេលគាត់​ជួប​ការ​ល្បួង​ទាំង​នោះ “ប្រហែល​ជា … ការ​សំខាន់​បំផុត គឺ​យើង​ត្រូវ​តែ​បន្ត​សរសេរ​សៀវ​ភៅ​នេះ ដោយ​គ្មាន​ការ​បាក់​ទឹក​ចិត្ត ទោះ​បី​ជា​យើង​ច្រើន​តែ​ចាញ់​ល្បួង​មែន តែ​យើង​ត្រូវ​ក្រោក​​ឈ​រ​ឡើង ហើយ​សូម​ការ​អត់​ទោសពី​​ព្រះ”។

កណ្ឌ​គម្ពី​រសំ​បុត្រ ក្នុង​ព្រះគ​ម្ពីរ​ស​ញ្ញាថ្មី​ ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ មាន​ពេញ​ទៅ​ដោយ​ការលើ​កទឹ​កចិ​ត្ត ឲ្យ​មាន​ការ​ទ្រាំអ​ត់ ពេល​ជួប​ការ​ល្បួង។ គឺដូ​ចដែ​ល​គាត់​បាន​មាន​ប្រសាសន៍​ថា “កូន​​តូ​ចៗ រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ​ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ”(១យ៉ូហាន ២:១២-១៣)។

ទោះ​បី​ជាយើ​ង​កំពុង​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​បទ​ពិសោធ​តិច​ឬ​ច្រើន​ក៏​ដោយ យើង​រាល់​គ្នា​សុទ្ធ​តែ​កំពុង​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ​ដូច​គ្នា។ “ឯ​​លោកីយ៍​​នេះ និង​​សេចក្តី​ប៉ងប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៧)។

សូម​យើង​តោង​ព្រះ​ឲ្យជា​ប់ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច!–DaviD McCasland

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles