ថ្វាយសិរីល្អដល់ព្រះ

មាន​​ពេល​​មួ​យ​​លោក​​ចេសិន​(Jason) បាន​​​ទៅ​​ចូល​រួម​​ជា​​ភ្ញៀវ នៅក្នុ​​ង​​ក​ម្ម​​វិធី​​​ថ្វាយ​​ប​ង្គំ​​ព្រះ ក្នុ​ង​​ព្រះ​វិហារ​​មួ​យ​។ គេ​ក៏បា​នសុំ​ឲ្យគា​ត់ច្រៀ​ងប​ទ​ចម្រៀង​ពិសេស​មួយប​ទ ហើយ​គា​ត់​នៅតែ​មា​នអំ​ណរ នៅក្នុ​ង​ការ​ចូល​រួ​ម​នៅពេល​នោះ ទោះបី​ជា​ការ​ស្នើរ​សុំនេះ​ ត្រូវ​បាន​ធ្វើឡើ​ង មុនពេល​កម្ម​វិធី​ថ្វាយ​បង្គំ​នឹង​ចាប់​ផ្តើម ពីរ​បីនា​ទី​ទៀត​​ក៏​​ដោយ។​ គាត់​ក៏បា​ន​ជ្រើស​រើស​បទ​ទំនុកប​រិសុទ្ធ ដែល​មាន​ចំណងជើង​ថា “ថ្វាយ​សិរីល្អ​ដ​ល់​ព្រះ” ព្រោះបទ​នេះមា​​ន​ន័យណាស់ ជាពិ​សេសចំ​ពោះខ្លួ​ន​គាត់​ផ្ទា​ល់។ ដោយ​សារ​គាត់​គ្មាន​ពេល​គ្រប់​គ្រាន់ សម្រាប់​ត្រៀម​ខ្លួន គាត់​ក៏​បាន​ហាត់​សមម្នា​ក់​ឯង រយៈ​ពេល​ពី​របី​នាទី​ នៅជា​ន់​ក្រោម​ដី​នៃ​ព្រះវិហារ​នោះ ហើយ​គាត់​ក៏​បាន​ច្រៀង​គោក​យ៉ាង​ពិរោះ ដោយ​គ្មាន​ភ្លេង នៅក្នុ​ង​ក​ម្មវិ​ធី​ថ្វាយ​បង្គំ​ពេល​នោះតែ​ម្ត​ង។

បី​បួន​សប្តាហ៍​ក្រោ​យម​ក លោក​ចេសិន​ក៏​បាន​ដឹង​ថា ​នៅក្នុង​ព្រះ​វិហា​រនោះ​ មាន​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ច្រៀង​របស់​គាត់​ទេ​។ ពួក​គេយ​ល់ថា​ គាត់​គ្រាន់​តែ​សំញែង​សមត្ថ​ភាព​ឲ្យ​គេមើ​​លប៉ុ​ណ្ណោះ។ ពួក​គេមិ​នដែ​លស្គា​ល់គាត់ទេ បាន​ជា​ពួក​គេស​ន្និដ្ឋាន​ថា គាត់ច្រៀ​ង ដើម្បី​តែ​ធ្វើ​ឲ្យពួ​កគេ​ស្ងើច​សរសើរ ហើ​យមិ​ន​គោរព​ប្រតិប​ត្តិ​ដល់​ព្រះ។

ក្នុង​ព្រះ​គម្ពី​រ​សញ្ញាចា​ស់ យើង​ឃើញ​ថា ព្រះបា​នជ្រើ​ស​តាំង​ពួក​​អ្នក ដែល​មាន​ជំនាញ​ សម្រាប់​ឲ្យ​ចូល​រួម នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ ក្នុង​ព្រះ​វិហារ។ ទ្រង់​បានជ្រើស​រើស ដោយ​រាប់​ចាប់​ពី​កម្ម​ករ​សំណង់ រហូត​ដល់​អ្នក​នាំ​ថ្វាយ​បង្គំ ដោយ​​ផ្អែក​ទៅ​លើ​ជំនាញ​របស់​ពួក​គេ(១​របាក្សត្រ ១៥:២២ ២៥:១,៧)។

ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​យើង​ម្នាក់​ៗ មាន​ជំនាញ និង​អំណោយ​ទាន​ខាង​វិញ្ញាណ​ខុស​ៗ​គ្នា​ សម្រាប់​ឲ្យ​យើង​ប្រើ ដើម្បី​សិរីល្អ​ទ្រង់​(កូល៉ុស ៣:២៣-២៤)។ កាល​ណា​យើង​បម្រើ​ព្រះ​អម្ចាស់​ ដោយ​ចិត្ត​ចង់​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តែ​មិន​មែន​ដើម្បី​លើក​ដំកើង​ខ្លួន​ឯង នោះ​យើង​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ថា អ្នក​ដទៃ​កំពុង​គិត​យ៉ាង​ណា​ចំពោះ​យើង​ឡើយ។ ព្រះ​បាន​ប្រទាន​នូវ​អំណោយ​ល្អ​បំផុត​ដល់​យើង គឺ​អង្គ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ ហើយ​យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់​ ដោយ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ដែល​ជា​ដង្វាយ​ដ៏​ល្អ​បំផុត​ដល់​ទ្រង់។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles