មិនមែនជាការប្រថុយ

ថ្មី​ៗ​នេះ មិត្ត​រួម​ការ​ងារ​របស់​ខ្ញុំម្នា​ក់ បាន​ចែក​ចាយ​បទ​ពិសោធន៍ ដែល​គាត់​មាន នៅ​ក្នុង​ការ​លោត​ខ្សែ​យឺត ពី​លើស្ពាន ដែល​ខ្ញុំមិ​ន​ចង់​សាកល្ប​ង​ឡើយ។ ការ​ពិពណ៌​នា​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំយ​ល់ថា​ ការ​លោត​ខ្សែ​យឺត​ពី​លើ​ស្ពាន មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទា​ក់ទាញ ហើយ​ក៏​គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ សម្រាប់​ខ្លួន​ខ្ញុំផ្ទា​ល់ ខ្ញុំ​មិន​យល់​ថា ការ​លោត​ដាំ​ក្បាលចុះ​ក្រោ​មពី​លើ​ស្ពា​ន កំពស់​រាប់​សិប​ម៉ែត្រ ដោយ​មាន​កៅស៊ូ​យក្ស​ចង​ភ្ជាប់​ជើង គឺ​ជាកា​រ​កម្សាន្ត​សប្បាយ​ឡើយ។ ប៉ុន្តែ គាត់​បាន​​រៀ​បរា​ប់ថា​ គាត់​លោត​ដោយ​មាន​ខ្សែ​សុវត្ថិ​ភាព​ចង​ភ្ជាប់​ខ្លួន​គា​ត់ ដោយ​ចំណង​ពីរ ជា​បន្ថែម​​ទៀត ដើម្បី​កុំឲ្យ​មានគ្រោះ​ថ្នាក់។ គាត់មា​នទំ​នុកចិ​ត្ត​យ៉ាង​ខ្លាំង នៅក្នុ​ងកា​រលោត​ពីកំ​ពស់​ដ៏​ខ្ពស់​នោះ ដោយ​សារ​គាត់​បាន​ដឹងច្បាស់​ថា​ គេ​បា​នផ​លិត និង​សាក​ល្បង​ចំណង​ដ៏រឹង​មាំ​នោះយ៉ាង​ប្រុង​ប្រយ័ត្ន​រួច​ជា​ស្រេច​ហើយ។

ពេល​ដែល​ខ្ញុំ​ឮគា​ត់និ​យាយ​ដូ​ច​នេះ ខ្ញុំក៏​បា​ននឹក​ចាំ​ថា សម្រាប់អ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ ការ​រស់​នៅ​ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​អំពើ​បាប មិន​មែន​ជា​ការ “លោត​នៃ​សេចក្តី​ជំនឿ” ទាំង​ងងឹត​ងងល់​នោះ​ឡើយ។ ព្រោះយើ​ងអា​ច​ដឹង​ថា យើង​ក៏មា​ន​ចំណង​សុវត្ថិ​ភាព​មួយ​គូរ ដែល​អាច​ការពា​រយើ​ងឲ្យ​មាន​សុ​វត្ថិភាព សូម្បី​តែ​នៅក្នុ​ងពេល​ដ៏ង​ងឹត​បំផុត​ក៏​ដោ​យ។ ក្នុងបទ​គម្ពីរ​អេភេសូរ ២:៨-៩ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន”។

ចំណង​សុវត្ថិ​ភាព​ទាំង​ពីរនោះ គឺ​ជាព្រះ​គុ​ណ និង​សេចក្តី​ជំនឿ លើកិ​ច្ចការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រេច ដែល​បាន​ធានា​នូវ​និរ​ន្តភាព នៃទំ​នាក់ទំ​នង​ដែល​យើង​មាន​ជាមួ​យ​ព្រះ។ តាម​រយៈ​ការ​ធានា​នោះ យើង​អាច​ដឹង​ថា សេចក្តី​សង្រ្គោះ មិន​មែន​ជា​ការ​ហ​ក់លោត​ទាំង​ប្រថុយប្រថាន ចូល​ទៅក្នុ​ង​ភាព​ទទេ​នោះឡើ​យ តែ​ជា​ការរៀ​ន​ទុក​ចិត្ត​ព្រះបន្ទូល​ព្រះ និង​ទុក​ចិត្ត​សេចក្តីស្រឡាញ់ និង​ការ​ការពា​ររបស់​ទ្រង់ ដែល​មិន​ដែល​ចេះអា​ក់ខា​ន។​–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles