ភាពខ្លាំងក្នុង នាមជាបុរស

កាលពីប៉ុន្មានឆ្នាំមុ​ន ខ្ញុំ​បាន​ជិះ​ជណ្តើរ​យន្ត ជា​មួយ​ប្រុស​ៗ​បួន​ប្រាំនា​ក់។ កា​លនោះ​ យប់​ជ្រៅ​ណាស់​ហើយ យើ​ង​ក៏​មាន​ការ​នឿយ​ហត់​ណា​ស់ដែ​រ។ ជណ្តើរ​យន្ត​ក៏បា​នជា​ប់គាំ​ង ហើ​យឃើ​ញ​​​មាន​បុរស​ម្នាក់បា​នចុះ​ម​ក​ជួយ​យើង។​ គាត់មា​ន​មាឌ​ធំ​ជាង​អ្ន​ក​គង្វា​ល​គោ​ មួក​ដែល​នៅលើ​ក្បាល​គា​ត់ក​ញ្ចាស់ និង​អាវ​ស្បែក​ស​ត្វ ហើយ​មាន​ពាក់​ស្បែក​ជើ​ង​កវែ​ង​ក​ណ្តាច​ផ​ង។ គាត់​ក៏មើ​ល​យើ​ង​ចុះ​ឡើង​ៗ​ ហើយ​មើល​មុខ​យើង​ចំ​ រួច​និយាយ​ដោយ​សម្លេង​គ្រល​ថា “សួរ​ស្តី ក្រុម​បុរស”។ ពេល​ឮគា​ត់និ​យា​យដូ​ច​នេះ ​យើង​ទាំង​អស់​គ្នាក៏​ត​ម្រង់​ខ្លួ​នឲ្យ​ត្រ​ង់ ដើម្បី​ខំប​ង្ហាញ​ភាព​រឹង​ប៉ឹង ក្នុង​នាម​ជា​បុរស។

កាល​ពីថ្ងៃ​នោះ​ គាត់​បាន​ឲ្យ​តម្លៃ​ពួ​កខ្ញុំ​ដែ​លជា​បុរស ​ឥឡូវ​នេះ សូម​យើង​និយា​យ​អំពី​កា​ររ​ស់​នៅ​ឲ្យសម​ជា​បុរស។ តាម​ធម្មតា មនុស្ស​ប្រុស​បា​នព្យា​យាម​ធ្វើ​ខ្លួ​នឲ្យ​មា​នភា​ព​រឹងមាំ ក្នុង​នាម​ជា​បុរ​ស ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មាន​ភាព​រឹង​ប៉ឹង​តែស​ម្ប​ក​ក្រៅប៉ុ​ណ្ណោះ​។ ទោះបីជា​យើង​ខិ​ត​ខំ​យ៉ាង​ណា​ក៏ដោ​យ ក៏​យើង​នៅ​តែ​ដឹង​ខ្លួ​នថា​ យើង​មិន​មា​នភា​ព​រឹ​ង​មាំ​ដូច​កា​រ​រំពឹ​ងទុ​ក​ឡើយ។​ ​នៅពី​​ក្រោយ​ភាព​ក្លៀវ​ក្លារ​ប​ស់យើ​ង យើង​បា​ន​លាក់​ទុ​កកា​រ​ភ័​យ​ខ្លាច ការ​គ្មា​ន​ទំនុក​ចិត្ត និ​ងកា​រ​ខ្វះ​ខាត។ ភាគច្រើ​ន​នៃភា​ព​ជាបុ​រស គ្រាន់​តែ​ជាកា​រប​ន្លំភ្នែ​ក​ប៉ុណ្ណោះ។​

យ៉ាង​ណាមិ​ញ សាវ័​ក​ប៉ុ​លមា​ន​ភាព​ជា​បុរ​ស ដែល​រឹង​មាំ​ល្ម​មនឹ​ង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន បាន​ជាគា​ត់​មាន​ប្រ​សាសន៍​ថា “យើ​ងខ្ញុំ​ក៏​ខ្សោយ​ដែ​រ”(២កូរិនថូស ១៣:៤)។ ត្រង់​ចំណុច​នេះ គាត់មិ​ន​បាន​និ​យាយ​តាម​បែ​ប​មនុ​ស្សមា​ន​ពុ​តឡើ​យ តែបា​ន​និយាយ​អំពី​ការ​ពិត ​ដោយ​ការ​បន្ទា​បខ្លួ​ន។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សាវ័ក​ប៉ុល​បា​ន​លើក​ទឹក​ចិត្ត​យើង​ថា​ យើង​ត្រូវ ​“​​ប្រព្រឹ​ត្ត​​ឲ្យ​​ពេញ​ជា​​ភាព​បុរស ចូរ​ឲ្យ​មាន​កំឡាំង​ចុះ”(១កូរិនថូស ១៦:១៣)។

តើយើ​ងអា​ច​ធ្វើ​ជា​មនុស្ស​រឹង​មាំ តាម​បំណង​ព្រះហ​ឫទ័​យ​ព្រះ ដោយ​របៀប​ណា? យើង​អាចធ្វើ​ជា​មនុ​ស្ស​រឹង​មាំបា​ន​ ទាល់​តែ​យើង​ថ្វា​យខ្លួ​ន​យើង​ ក្នុង​ព្រះ​ហស្ត​ព្រះ ហើយ​សូម​ឲ្យ​ទ្រង់​ចម្រើន​កម្លាំ​ងយើ​ង​ឲ្យរឹ​ង​មាំ​ឡើ​ង ដោយ​អំណាច​ចេស្តា និង​ជំនួយ​រ​បស់​​ទ្រង់។–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles