គ្មានអ្វីទ្រទេ

មាន​​ផែន​ទី​ពិភព​លោក​មួយ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ ​ដោយ​សមាគមន៍​ភូមិ​សាស្រ្ត​ជាតិ ដោយ​ចេញ​ទ្រឹស្តី​ថា “ផែន​ដី​មាន​ទម្ងន់ ៦,៦ ពាន់​លាន…តោន” តើ​មាន​របស់​អ្វី ដែល​បាន​ទ្រ​ទម្ងន់​ផែន​ដី? គឺ​គ្មាន​ទេ។ ភព​ផែន​ដី​ដែល​យើង​កំពុង​រស់​នៅ បាន​ធ្វើដំ​ណើរ​ជំវិញ​ខ្លួន​ឯង ដោយ​ល្បឿន ១៦០៩ គឺឡូ​ម៉ែត្រ​ក្នុង​១ម៉ោ​ង​ ហើយ​វិល​ជុំវិញ​ព្រះ​អាទិត្យ​តាម​គន្លង​ក្នុង​អវ​កាល។ ប៉ុន្តែ យើង​ងាយ​នឹង​មិន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ ក្នុង​ការ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ​ដែល​មាន​ទៅ​ដោយ​ការ​ព្រួយ​បារម្ភ អំពី​បញ្ហា​សុខ​ភាព ​ទំនាក់​ទំនង និង​ការ​ចំណាយ​ឥត​ឈប់​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យ៉ូប ដែល​ជា​តួរ​អង្គម្នាក់ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ពិចារណា​ម្តង​ហើយ​ម្តងទៀត អំពី​ស្នារ​ព្រះ​ហស្ត​របស់​ព្រះ ដើម្បី​ទទួល​បាន​នូវ​ការ​កម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​គាត់​កំពុង​មាន​ទុក្ខ​វេទ​នា ដោយ​សារ​ការ​មាន​សុខ​ភាព​ចុះខ្សោ​យយ៉ា​ង​ខ្លាំង ព្រម​ទាំង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ និង​កូន​ស្លាប់​ចោល​អស់​។ គឺ​ដូច​ដែល​គាត់​បាន​មានប្រ​សាសន៍​ថា “ទ្រង់​​ត្រដាង​​ទិ​ស​​ខាង​​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង”(យ៉ូប ២៦:៧)។ លោក​យ៉ូប​បាន​ស្ងើច​សរសើរ​ព្រះ ដែល​ឲ្យព​ពក​ផ្ទុក​នូវ​ទឹក​ជាច្រើ​ន មិន​ឲ្យ​ធ្លាយ​ពី​ក្រោម​ឡើយ​(ខ.៨) ហើយ​បាន​​​ធ្វើ​របង​​ព័ទ្ធ​​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ (ខ.១០) ប៉ុន្តែ គា​ត់​បាន​មាន​ប្រសាសន៍​ទៀត​ថា “ការ​​ទាំង​​​នេះ​គ្រាន់​តែ​​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ” (ខ.១៤)។

ស្នា​ព្រះ​ហស្តរ​បស់ព្រះ​មិ​នបា​នឆ្លើ​យ​តប​ចំពោះ​សំណួរប​ស់លោ​កយ៉ូ​ប​ទេ ប៉ុន្តែ ផ្ទែ​មេឃ ​និង​ផែនដី​បា​នប​ង្អុល​បង្ហាញ​គាត់ ឲ្យងា​ក​បែរ​ទៅ​រក​ព្រះអា​ទិករ ដែល​មា​នតែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាចឆ្លើ​យត​ប ដោយ​ផ្តល់​ជំនួយ និង​សេចក្តី​សង្ឃឹម​ដល់​គាត់​បាន។​ ព្រះ​អម្ចាស់​ទ្រង់​បាន​ទ្រទ្រង់​សក​លោក​ទាំង​មូល “ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់”(ហេព្រើ ១:៣ កូល៉ុស ១:១៧) ហើយ​ទ្រង់​បាន​គ្រប់​គ្រង​ស្ថាន​ការណ៍ នៅ​ក្នុង​ការ​រស់​នៅរ​បស់យើ​ងជា​រៀង​រាល់​ថ្ងៃ។ បទ​ពិសោធន៍​នៃ​ការ​លំបា​ក​របស់​យើងហា​ក់ដូ​ចជា “គ្មាន​តម្លៃ​អ្វីទាំ​ងអ​ស់” ប៉ុន្តែ ព្រះវ​របិតា​នៃយើង​ដែល​គង់​នៅស្ថា​នសួ​គ៌ ទ្រង់បា​នគ្រ​ប់គ្រ​ងប​ទពិ​សោធន៍ទាំ​ង​នោះ ដោយ​អំណាច និង​សេចក្តី​ស្រឡាញ់​រប​ស់​ទ្រង់។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles