ជ័យជម្នះដ៏វេទនា

លោក​ចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជា​ជន​ជាតិ​ស្ក​ត់​​ឡិន ជាអ្នកនិ​ព​ន្ធ​រឿង​ប្រ​លោ​ម​លោក និង​កំណាព្យ និងជា​អ្ន​ក​បម្រើព្រះ​។ គាត់​បា​ន​​ស​រ​សេរ​នៅ​ក្នុ​ងសៀ​វ​ភៅ​រ​បស់​គា​ត់​​ថា “ការ​អ្វីក៏​ដោ​យ ដែល​មនុ​ស្សធ្វើ​ ដោយ​គ្មាន​ព្រះ​ ការ​នោះនឹ​ង​ត្រូវ​បរាជ័​យយ៉ា​ង​វេទ​នា ឬ​ជោគ​ជ័​យ​កា​ន់​តែវេ​ទ​នា”។ ជាញឹក​ញាប់ ពាក្យស​ម្តី​ដ៏គួ​រ​ឲ្យ​ចា​ប់អា​រ​ម្ម​ណ៍​នេះ ត្រូវ​បាន​វាទគ្មិន និង​អ្នក​និ​ពន្ធ​ស​ម័​យទំនើ​ប​ដ​កស្រ​ង់ ហើយ​ឃើញ​មាននៅក្នុង​សៀវ​ភៅ​ដែ​លគា​ត់​បាន​និ​ពន្ធ ដែល​មាន​ចំ​ណ​ង​ជើងថា ការ​អធិ​ប្បា​យដោ​យ​មិ​ន​ប្រើ​ពាក្យ​ស​ម្តី។

ពាក្យ​ស​ម្តី​មួ​យ​ឃ្លានេះ​ ​និយាយអំ​ពី​កា​រ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​កា​រ​លះចោ​លអា​ត្មាខ្លួ​ន​ឯ​ង និង​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវ​ត្តតាមសេ​ចក្តីប​ង្រៀន ដែល​ព្រះយេ​ស៊ូវ​បាន​មាន​ប​ន្ទូល​ថា “រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា ៩:២៣-២៤)។

លោកមែ​ក​ដូណាល់​បាន​មាន​ប្រ​សា​សន៍​ថា​ កា​រប​ដិសេធន៍​អា​ត្មាខ្លួ​ន​ឯ​ង​ដ៏ពិ​ត​ គឺមា​ន​ន័យ​ថា យើង​មិ​នគ្រា​ន់​តែ​ត្រូ​វព្យា​យាម​ជម្នះ​បំណ​ងប្រា​ថ្នា​ ខា​ង​សាច់​ឈា​ម​រប​ស់​យើ​ង​ប៉ុណ្ណោះ​ឡើ​យ តែថែ​មទាំ​ង​ត្រូវ​​​មា​នទ​ស្សនៈ និង​គំនិ​ត​ដូចព្រះ​គ្រីស្ទ ចំ​ពោះអ្វី​ៗ​ដែ​លយើ​ង​ឃើញ​ ពោលគឺ​យើង​ត្រូវតែ​រា​ប់បំ​ណ​ងព្រះ​ទ័​យព្រះ​ ជាសំ​ខា​ន់ជា​ង​ជី​វិត​យើ​ង​ទៅទៀ​ត​ …យើងត្រូ​វឈ​ប់​គិត​​ថា “តើ​យើ​ងខ្ញុំគួ​រ​ធ្វើអ្វី​​?” តែ​ត្រូវ​គិ​ត​ថា “តើព្រះ​ដ៏​មាន​ព្រះ​ជ​ន្មរ​​ស់ស​ព្វ​ព្រះ​ទ័​យ ឲ្យ​ខ្ញុំ​ធ្វើអ្វី?” ​

ការរ​ក​បាន​តែ​រ​ប​ស់ដែ​ល​យើ​ងច​ង់​បា​នស​ម្រា​ប់​តែ​ខ្លួន​ឯ​ង គឺ​ជាកា​រ​ប​រាជ័​យ​ដ៏វេ​ទ​នា។ ជ័យជ​ម្នះដ៏​ពិត​ គឺមា​ន​នៅ​ក្នុង​កា​រ “​លះប​ង់” ជីវិ​តរ​ប​ស់យើ​ង ថ្វាយព្រះ​គ្រី​ស្ទ ហើយរ​ក​បាន​ជី​វិ​ត​នោះ​យ៉ាងពេ​ញ​លេញ​ម​ក​វិញ​ និងមា​នសេ​រី​ភាព តាម​បំណ​ង​ព្រះ​ទ័យ​ទ្រ​ង់។–David McCasland.

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles