ព្រះកំ​ពុង​រង់​ចាំ

ក្នុង​អំឡុង​ពេល​រដូវ​កាលបុណ្យ​ណូអែល នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ជា​ច្រើន ដែលយើង​ត្រូវ​រង់​ចាំ។ យើង​រង់​ចាំធ្វើ​ដំណើរ​បន្ត​ទៀត ក្នុង​ពេល​កំពុង​កក​ស្ទះ​ចរាចរណ៍។ យើង​ឈរ​តម្រង់​ជួ​រ​រង់​ចាំទិ​ញ​អំណោយ​ សម្រាប់​ញាតិ​មិត្ត។ យើង​រង់​ចាំ​ក្រុម​គ្រួសារ​យើង​មក​ជុំ​គ្នា។ យើង​រង់​ចាំ​ពេល​ដែល​យើង​អង្គុយ​ជុំ​គ្នា ជុំវិញ​តុដែល​មាន​អាហារ​ដែល​យើង​ចូល​ចិត្ត​ញាំ។ យើង​រង់​ចាំ​បើក​ប្រអប់​អំណោយ ដែលគេ​បាន​ជ្រើស​រើស​ឲ្យ​យើង ដោយសេ​ចក្តី​ស្រឡាញ់។

ការ​រង់​ចាំទាំ​ងអ​ស់​នេះ អាច​ជា​ការ​រំឭក​ដល់​គ្រីស្ទប​រិស័ទ​ ទាំង​ឡាយ​ថា បុណ្យណូ​អែល ជា​ពិធី​បុណ្យ​នៃ​ការ​រង់​ចាំ​ព្រះគ្រីស្ទ​យាងម​ក​ម្តង​ទៀត ដែល​ការ​រំឭក​​នេះ​សំខាន់​ជាង​ការ​ប្រារព្ធ​ធ្វើ​​​ពិធី​តាម​ប្រពៃណី​ទៅ​ទៀត។ យើង​កំពុង​រ​ង់​ចាំ​ព្រះយេ​ស៊ូវ​យាង​មក​ម្តង​ទៀត គឺមិ​ន​ខុស​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​រង់​ចាំ​ព្រះ​អង្គ ​នៅ​សម័យ​បុរាណ​ឡើយ។ ទោះ​បី​ជា​​ព្រះអ​ង្គ​បាន​យាង​មក ក្នុង​នាម​ជា​ព្រះមែ​ស៊ីដែលគេ​បា​ន​រង់​ចាំតាំង​ពី​យូរ​ណាស់​មក​ហើយ​​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​ទាន់​បាន​យាង​មក​ដល់ ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល​នៅ​ឡើយ​ទេ។ ដូច​នេះ សព្វ​ថ្ងៃ យើងរ​ង់​ចាំ​ការ​យាង​​មក​ម្តង​ទៀត នៃ​ព្រះ​គ្រីស្ទ។

ពិធី​បុណ្យ​ណូអែល​រំឭ​កយើ​ងថា​ ព្រះ​ទ្រង់​ក៏រ​ង់​ចាំផ​ងដែរ គឺរ​ង់ចាំ​ពេលដែ​លរា​ស្រ្ត​របស់​ព្រះអង្គ មើល​ឃើញ​សិរីល្អ​របស់​ព្រះ​អង្គ រង់​ចាំពេល​ដែល​ពួក​គេទ​ទួល​ស្គាល់ថា​ បើ​សិន​ជាគ្មា​នទ្រ​ង់​ទេ នោះ​ពួក​គេ​គ្រាន់​តែ​ជាមនុស្សបា​ត់​បង់​ប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​រង់​ចាំ​ពេល​ដែល​ពួក​គេ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ព្រម​ទាំង​រង់​ចាំពេ​ល​​ដែល​ព្រះអ​ង្គ​យាងម​ក​វិញ ក៏​ដូច​ជា​រង់​ចាំ​ពេល​ដែល​មនុស្ស​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប។ យើង​ហាក់​ដូច​ជា​យល់​ថា ព្រះ​ទ្រង់​ក្រ​យាង​មក​វិញ ជា​ជាង​យល់​ថា ព្រះ​អង្គ​កំពុង​រង់ចាំ​យើង ដោយ​​អត់​ធ្មត់(២ពេត្រុស ៣:៩)។

ព្រះ​អម្ចាស់​កំពុង​រង់​ចាំពេល ដែ​លព្រះអង្គ​នឹង​​មាន​ទំនាក់​ទំនង ជា​មួ​យអ្នក​ដែល​ព្រះ​អង្គ​ស្រឡាញ់។ ព្រះ​អង្គ​បាន​យាង​មក​រកយើ​ង ដោយ​ប្រសូត្រ​ជា​ព្រះឱរស ដែល​មាន​ព្រះនាម​ថា យេស៊ូវ ហើយ​បាន​ធ្វើ​ជាកូ​ន​ចៀម​សម្រាប់​ថ្វាយ​ជា​ដង្វាយ​លោះបាបមនុស្ស​គ្រប់​គ្នា។ ពេល​នេះ ព្រះ​អង្គ​រង់​​ចាំ​មនុស្សទ​ទួល​ស្វាគមន៍​ព្រះ​អង្គ ក្នុង​ជីវិ​តរបស់ខ្លួន​ ជា​ព្រះ​សង្រ្គោះ និង​ព្រះ​អម្ចាស់។—Julie Ackerman Link

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles