ការភ័យខ្លាចធ្ងន់ធ្ងរ

កា​ល​ពី​ឆ្នាំ​១៩៨៣ ក្រុមចម្រៀង​កុមារ នៅ​ព្រះវិហារ​របស់ខ្ញុំ ​ បានត្រៀ​មខ្លួ​ន ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ សម្រាប់​ការ​ប្រគុំ​តន្រ្តី​បុណ្យ​ណូអែល ប្រចាំ​ឆ្នាំ នៅ​ពេល​យប់។ ពេល​កម្ម​វិធី​នោះម​កដ​ល់ ក្រុ​មកុ​មារ​ដែល​បាន​ស្លៀក​ពាក់​ឯកស​ណ្ឋាន​រួច​ជា​ស្រេច បាន​ចាប់​ផ្តើម​ចូល​ទៅ​ក្នុង​មហោ​ស្រព ជា​បណ្តើរ​ៗ ប៉ុន្តែ ភ្លាម​នោះ យើង​បាន​ឮ​សម្លេង​ស្រែក​យំ​នៅ​ច្រក​ទ្វារខា​ង​ក្រោយ។ ខ្ញុំនិង​ភរិយា​រប​ស់ ខ្ញុំ​ក៏​បាន​ងាក​បែ​រ​ទៅ ឃើ​ញ​កូន​ប្រុស​ដ៏​តូច​ល្អិត​រប​ស់​យើង កំពុង​យំ​ឮ​ៗ   ដោយ​បង្ហាញ​នូវ​ការ​ភ័យ​ខ្លាច   នៅលើផ្ទៃ​មុខ​រ​បស់​​គាត់ ហើយ​ដៃគា​ត់​បាន​កាន់​ដៃ​ទ្វារ​យ៉ាង​ជាប់។​ គាត់​មិន​ព្រ​មចូល​ទៅ​ក្នុង​មហោស្រ​ព​ឡើយ។ បន្ទាប់​ពី​យើង​​បាននិយាយ​ចរចា​គ្នាយូ​រប​ន្តិចម​ក ទី​បំផុត អ្នក​ដឹក​នាំ​កម្ម​វិធី​ក៏បាន​ប្រាប់​គាត់​ថា គាត់​មិន​ចាំបា​ច់ឡើ​ង​លើវេ​ទិការ​ក៏​បាន។ ដូច​នេះ គាត់​ក៏​បានអង្គុយ​ជា​មួយ​យើង ​ហើយ​មិន​យូរ​ប៉ុន្មាន​ការ​ភ័យ​ខ្លាចរ​បស់​គាត់​ក៏​បាន​ថម​ថយ។

តាមធ​ម្មតា យើង​មិន​ដែល​គិត​ថា បុណ្យណូ​អែល​​ជាពេ​លដែ​ល​មាន​ការ​ភ័យ​ខ្លាច​ឡើយ ប៉ុន្តែ តាម​ពិត នៅយ​ប់​ដែ​ល​ព្រះ​យេស៊ូវ​ប្រសូត្រ ក៏​មាន​ព្រឹត្ត​ការណ៍ដែ​ល​ធ្វើឲ្យ​មា​នការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ គឺ​ដូច​ដែល​បទ​គម្ពីរ​លូកា ២:៩ បានចែ​ងថា​ “នោះ​មើល មាន​​ទេ​វតា​​នៃ​​ព្រះ​អម្ចាស់​​មក​​ឈរ​ជិត​គេ ឯ​សិរីល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់​ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង”(លូកា ២:៩)។ កា​រ​មើល​ឃើញ​ទេវតា គឺ​ហួស​ពី​សមត្ថ​ភាពដែ​លពួ​ក​អ្នក​គង្វាល​អាចយល់​បាន។ ប៉ុន្តែ ​ទេវតា​បាន​បញ្ជាក់​ពួក​គេថា​ “កុំ​ខ្លាច​​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(ខ.១០)។

ក្នុង​លោកិយ ដែល​ពេញ​ដោយ​អំពើ​បាប យើង​ចាំបា​ច់​ត្រូវ​ចាំថា​ ព្រះ​យេស៊ូវ​បាន​យាង​មក ធ្វើ​​ជា​​ម្ចាស់​​នៃ​​មេត្រីភា​ព ឬ​ម្ចាស់​នៃ​សន្តិ​ភាព​(អេសាយ ៩:៦)។ យើង​ត្រូវ​ការ​សន្តិ​ភា​ពរ​បស់​ព្រះអង្គ ដោយ​មិន​អាច​អត់បាន។ ពេលយើ​ងមើ​លទៅ​ព្រះ​អង្គ​ នោះព្រះ​អង្គ​បំបា​ត់​ការ​ភ័យ​ខ្លាចរ​បស់​យើ​ង ហើយធ្វើ​ឲ្យ​ចិត្ត​យើងស្ងប់​រំងាប់។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles