កាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់

រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈ​ទេសៈ​ល្អ ក៏​ដូច​ជា​កាលៈទេ​សៈ​អាក្រក់ ឲ្យ​គាត់​ជួប​ប្រទះ។ បទ​គម្ពីរ​យ៉ូណាស ១:៤ បាន​ចែង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះកើ​ត​ឡើង។ គឺ​ដូច​ដែល​មានសេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ ដូច្នេះ​កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ”។ ពេល​ដែល​ពួក​នាវិក​បាន​ដឹង​ថា ខ្យល់​ព្យុះនេះ​កើត​ឡើង ដោយ​សារ​លោក​យ៉ូណាស ពួក​គេក៏​បា​នបោះគាត់ទំ​លាក់​ទឹក(១:១៥)។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន “​បម្រុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សម្រាប់នឹង​លេប​យ៉ូណាស​ទៅ” ដើម្បី​កុំ​ឲ្យ​គាត់​លង់​ទឹក​ស្លាប់(២:១)។

ក្នុងសា​ច់​រឿ​ង​ក្រោយ​ៗ​មក​ទៀត “ព្រះអ​ម្ចាស់ ក៏​បាន​បម្រុង​ឲ្យមា​ន​ដើម​វល្លិ​ដុះ” គ្រប់បាំ​ង​ថ្ងៃ ឲ្យ​លោក​យ៉ូណាស​បាន​សម្រាក​ក្នុង​ម្លប់​(៤:៦)។ បន្ទាប់​មក ព្រះអ​ង្គ​ក៏​បាន​រៀប​ចំ​ឲ្យ​មាន​សត្វ​ដង្កូ​វ​មកស៊ី​ស្លឹ​កវល្លិនោះ​ ព្រមទាំ​ង​ឲ្យ​មានក​ម្តៅថ្ងៃ​ និង​ខ្យល់​ដ៏​ក្តៅ​ហួត​ហែង​បក់​មក​លើ​គាត់(៤:៧-៩)។​ ព្រះ​បានប្រើកា​លៈទេ​សៈទាំ​ង​នេះ ដើម្បី​បង្ហាញ​លោក​យ៉ូណាស ឲ្យ​បាន​ដឹង​ខ្លួន​អំពី​អាកប្ប​កិរិយ៉ា​នៃកា​រ​មិន​ស្តាប់ប​ង្គាប់​របស់​គាត់។ ទាល់​តែ​ព្រះ​បាន​បើក​សម្តែ​ង​ឲ្យ​គាត់​​ភ្ញាក់​ខ្លួន​ ទើប​​គាត់​ប្រែ​ចិត្ត​ស្តាប់​បង្គាប់​តាម​ព្រះអ​ង្គ​វិញ។

ទោះ​យើ​ង​ជួប​ស្ថាន​ភាព​បែបណា​ក៏​ដោយ   ចូរ​យើង​ចង​ចាំថា ​ ព្រះ​អម្ចាស់​មាន​អំណាច​ធំ​​បណ្តាច់ នៅ​ក្នុង​ការ​អនុញ្ញា​ត​ឲ្យ​ព្រះ​ពរ និង​បញ្ហា​ចូល​មកក្នុ​ង​ជីវិត​យើង។ ព្រះ​អង្គ​សព្វព្រះទ័​យ​​​នឹង​ប្រើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​កសាង​បុគ្គ​លិក​លក្ខណៈ​យើ​ងឲ្យ​បាន​ល្អ​ឡើង(យ៉ាកុប ១:១-៥)។ ព្រះ​អង្គ​ប្រើ​ទាំង​ការ​ល្អ ​និងកា​រអា​ក្រក់ ដើម្បី​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្រែ និង​ដឹក​នាំយើ​ង ក្នុង​ដំណើរ​នៃ​ជីវិត។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles