ការ​ប្រកួត​ឲ្យអំ​ណោយ

ក្នុង​រដូ​វកា​លនៃ​បុ​ណ្យណូ​អែល មាន​ការ​ផ្សាយ​ពាណិជ្ជក​ម្ម​មួយ តាម​ទូរទស្សន៍ដែ​លខ្ញុំ​ចូ​ល​ចិត្ត​ទស្សនា ដែល​និយាយ​អំពី​អ្នក​ជិត​ខាង​ពីរ​នាក់ ដែល​កំពុង​ប្រកួតប្រ​ជែង​គ្នា​ជា​លក្ខណៈមិ​ត្តភាព ដើម្បី​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​នរណាអា​ច​​នាំម​កនូ​វភា​ពរី​ក​រាយនៃ​បុណ្យណូ​អែល​ច្រើន​ជា​ង​គេ។ ដូច​នេះ អ្នក​ទាំង​ពីរក៏​បា​នស​ង្កេត​មើល​គ្នា​ទៅ​វិញ​ទៅម​ក ខណៈ​ពេ​ល​ដែល​ពួក​គេ​កំពុង​តុប​តែង​ផ្ទះ និង​ដើម​ឈើ​​ ដោយ​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាតរៀ​ង​ៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ម្នាក់​​ៗបា​នតុ​ប​តែ​ង​លម្អ​ផ្ទះ​របស់​ខ្លួន ​ជាប​ន្ថែ​ម​​ទៀត ដើម្បី​ឲ្យ​មា​ន​ភាព​ស្រស់​ស្អាត​ជាង​ផ្ទះ​របស់​គូរ​ប្រកួត។ ហើយ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ប្រកួ​ត​គ្នា ដើម្បី​ឲ្យ​ដឹង​ថា នរណាឲ្យ​អំណោយ​ទៅ​អ្នក​ជិត​ខាង​ខ្លួ​ន​បាន​ច្រើន​ជាង​គេ ដោយរ​ត់​ចុះឡើ​ង​ៗ ហើយ​ចែក​អំណោយ​ឲ្យ​គេ យ៉ាង​សប្បាយ​រី​ក​រាយ។​

រាស្រ្ត​របស់​ព្រះ​មិន​ប្រកួត​គ្នា ដើម្បីឲ្យ​ដឹ​ង​ថា នរណា​ចេះ​លះ​បង់​ច្រើន​ជាង​គេ​នោះទេ ប៉ុន្តែ ព្រះអ​ង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ “ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ចែក​ទាន​ដោយ​សុធា ហើយ​ប្រុងប្រៀ​បនឹងជួយ​គេ​ផ​ង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាង​ទៀត លោក​សាវ័ក​​ប៉ុល​​ក៏​បា​នប​ង្រៀន​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​​ឲ្យ “ធ្វើ​​តាម​​ដែ​ល​សំរេច​​ក្នុង​ចិ​ត្ត មិន​​មែ​ន​​ដោយ​​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ”(២កូរិនថូស ៩:៧)។

ក្នុង​រដូវកាល​នៃបុ​ណ្យណូ​អែល ពេលដែ​ល​យើង​ឲ្យអំ​ណោយ​ដល់​អ្នក​ដទៃ សូម​យើង​នឹក​ចាំ​ អំពី​ភាព​សប្បុរស ដែលព្រះមា​ន​ចំពោះយើ​ង ក្នុង​ការ​ដែល​ព្រះអង្គ​បាន​ថ្វាយ​ព្រះរា​ជបុ​ត្រា​តែមួ​យ មក​ជា​អំណោយ​ដល់​យើង។ លោក​រេយ ស្តេតមិន(Ray Stedman) បាន​មាន​​ប្រសាសន៍​ថា “ព្រះ​យេស៊ូវ​បាន​លះចោលភាព​ស​ម្បូរ​ស​ប្បាយរ​បស់ព្រះ​អង្គ ហើយ​យាង​ចុះម​ករកស្នា​ព្រះហ​ស្តរ​បស់​ព្រះអង្គ ដោយ​ចាប់​កំណើត និង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ភាព​សម្បូរ​សប្បាយ​ជាប​រិបូរ ដោយសារ​ព្រះ​គុណ​ព្រះ​អង្គ”។

គ្មាន​​​អំណោយ​ណា ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​​​អំ​ណោយ​ដ៏​លើស​លប់​របស់​ព្រះ​អម្ចាស់​ឡើយ​។ យើង​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​ព្រះ​យេស៊ូវ ម​ក​ជា​អំណោយ​ដែល​ល្អ​ហួស​ពី​ការ​បរិយ៉ាយ(ខ.១៥)។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles