សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ

នៅ​កន្លែងធ្វើ​កា​រ ខ្ញុំតែ​ង​តែ​រក​ឱកាស​នាំមិ​ត្ត​រួមកា​រងា​រ​ឲ្យ​ជឿព្រះ​។ ការនេះបា​ន​​នាំឲ្យ​ខ្ញុំយ​ល់ថា ខ្ញុំមាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​សន្ទនា​ជា​មួយ​មនុស្ស​ដែល​មានទស្សនៈ​ផ្សេង​ៗ​គ្នា។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​​ខ្លះមិន​ព្រមទ​ទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​បា​​នរ​ក​ឃើញ​ឧបស័គ្គ​បីយ៉ា​ង​ ដែល​រា​រាំង​មិន​ឲ្យ​ពួក​គេ​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែ​លបា​ន​ដឹ​ងថា មូលហេ​តុ​ទី​មួយ ដែល​ពួក​គេ​មិន​ទទួល​ជឿ​ព្រះ គឺ​មិន​មែន​ដោយ​សារ​ពួកគេ​មិ​ន​ព្រម​ជឿថា​ ព្រះ​មាន​មែននេះ​ទេ តែ​ផ្ទុយ​​ទៅវិ​ញ គឺ​ដោយ​សារ​ពួក​គេមិ​ន​យ​ល់ថា​ ខ្លួន​សក្តិ​សម​នឹង​ឲ្យព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ខ្លួន​​ទេ។ មូលហេតុ​ទីពីរ ដែ​លអ្ន​ក​ខ្លះមិ​នទ​ទួលជឿ​ព្រះ​ គឺដោយ​សារពួក​គេ​ជឿថា   ខ្លួនមិ​ន​សក្តិស​មនឹ​ង​ទទួលកា​រអត់​ទោស​បាបរ​បស់​ព្រះ។ ត្រង់​ចំណុច​នេះ បញ្ជាក់​ថា មនុស្ស​យើង​ច្រើន​តែ​ថ្កោល​ទោស​ខ្លួន​ឯង ​យ៉ាង​សាហាវ​បំផុត​។ ចុះ​ចំណែក​ឯ​មូល​ហេតុ​ទីបីវិ​ញ? ត្រង់​ចំណុច​នេះ ពួក​គេឆ្ង​ល់ថា ហេតុ​អ្វីបា​ន​ជាព្រះមិ​ន​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​គេ បើសិ​នជា​​ព្រះ​​​ពិត​ជាមា​ន​​មែន​នោះ។

សូម​យើង​ស្វែង​យ​ល់ថា ព្រះបន្ទូ​ល​ព្រះ​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​មូល​ហេតុ​ទាំង​បី​នេះ។ ជាដំ​បូង សូមយើ​ង​សិក្សា​អំពី​មូល​ហេតុ​ទី៣​ ជា​មុន​ សិន​។ ព្រះ​អម្ចាស់​មិន​សព្វ​ព្រះទ័យ​នឹង​ធ្វើ​ឲ្យម​នុស្ស​មានកា​រ​ភ័ន្តច្រ​ឡំ​ឡើយ។ ព្រះអ​ង្គ​សន្យា​ថា ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹងធ្វើឲ្យ​ព្រះ​បន្ទូ​លនោះ​ សម្រេច​បំណង​ព្រះ​ទ័យ​របស់​ព្រះអង្គ​ជា​មិន​ខាន(អេសាយ ៥៥:១១)។ បានសេច​ក្តី​ថា បើ​សិន​ជា​យើង​អាន​ព្រះ​បន្ទូល​ព្រះ នោះយើ​ង​ត្រូវដឹ​ងថា ព្រះ​អង្គកំពុង​មាន​បន្ទូល​មក​កាន់យើង តាម​រយៈ​ព្រះ​ប​ន្ទូល​រប​ស់​ព្រះ​អង្គ។

នេះ​ប្រាកដ​ជា​មក​ពី​ហេតុនេះ​ហើ​យ បាន​ជាព្រះគម្ពីរ​បាន​និយាយ​ជា​ញឹក​ញាប់ អំពី​ព្រះ​គុណ និង​សេចក្តី​មេត្តា​ករុណា ដែល​ព្រះអ​ង្គ​មាន​ចំពោះមនុស្ស​គ្រប់​គ្នា(ខ.៧)។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យនឹ​ង​អត់​ទោស​បាប​ ឲ្យម​នុស្ស​រា​ល់​គ្នា តែយើង​មិ​ន​ងាយ​នឹង​អត់​ទោស​ឲ្យគេ​ ឲ្យ​បាន​ដូ​ច​ព្រះ​អង្គ​ឡើយ។   ពេល​ដែល​យើ​ងដឹ​​​ងថា​ យើង​អា​​ចស្តា​ប់​ឮ​ព្រះមានប​ន្ទូល​មក​កាន់​យើង   តាម​រយៈ​ព្រះគ​ម្ពីរ ហើយ​ពេល​ដែល​យើង​ដឹង​​ថា ព្រះ​គម្ពីរ​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សេចក្តី​មេត្តា​របស់ព្រះ​អ​ង្គ នោះយើង​កាន់​តែងាយនឹ​ង​ជឿថា​ ព្រះ​អង្គ​យក​ព្រះទ័​យ​ទុក​ដាក់​ចំពោះ​យើង​ ពេល​ដែល​យើង​ស្រែក​អំពាវ​រក​ព្រះ​អង្គ។

រឿង​របស់​ព្រះពិ​ត​ជា​អស្ចារ្យ​ណាស់។ ព្រោះ​សេច​ក្តី​សង្ឃឹម​អាច​កើត​មាន ចំ​ពោះអ្ន​កដែ​ល​បាន​ស្តាប់​រឿង​របស់​ព្រះអង្គ។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles