រង្វាន់ដ៏ស្ថិតស្ថេរ

មាន​កីឡា​ករផ្នែក​​កាយ​សម្ព័ន្ធ​ ​ជន​ជាតិ​អ៊ុយក្រែ​ន​ម្នា​ក់ ឈ្មោះឡា​រីសា ឡាទីនីណា(Larisa Latynina) បានបំ​បែក​ឯក​ត្ត​កម្ម ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិ ដោយ​ទទួល​បាន​មេដាយ ចំនួន​១៨។ គាត់ឈ្នះ​​បា​នមេដាយ​ទំាង​នោះ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក ក្នុង​ឆ្នំា ១៩៥៦ ១៩៦០ និង​ឆ្នាំ១៩៦៤។ គាត់​បាន​ធ្វើ​ជា​ម្ចាស់​ឯកត្ត​កម្ម​នេះអ​ស់រ​យៈ​ពេល​៤៨​ឆ្នាំ រហូតដ​ល់​ពេល​ដែល​លោក​ម៉ៃឃល ភែពស៍(Michael Phelps) បាន​​ជំនួស​តំណែង​របស់​គាត់ ដោយ​បំបែក​ឯក​ត្ត​កម្ម​ថ្មីមួយទៀ​ត ដោយ​ប្រកួត​បាន​មេដាយ​មាស​ទី​១៩ ក្នុង​​ការ​ប្រកួ​តហែល​ទឹ​ក​សេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់​ចុះឡើ​ង៤​ដង ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុងប្រទេស​អង់​គ្លេស។ ក្រោយ​មកទស្សនា​វដ្តីកា​យ​​​សម្ព័ន្ធ​អន្ត​រ​ជាតិ បាន​ចេញ​ផ្សាយ​ថា “គេហា​ក់ដូ​ច​ជា​បាន​ភ្លេច​អ្នក​ស្រី​ឡាទីនីណា​ហើយ គេ​ស្គាល់​ឈ្មោះគា​ត់ ​តែនៅ​ក្នុ​ង​ប្រវត្តិ​នៃកា​រប្រ​កួត​ប៉ុណ្ណោះ”។ ពេល​ដែល​សហភាព​សូវៀត​​​ដួល​រំលំ “គេក៏​បាន​ឈ​ប់នឹក​ចាំអំ​ពីគា​ត់តែ​​ម្តង​”។

យ៉ាងណា​មិញ​ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ជួនកាល គេ​មិន​នឹក​ចាំ​អំពី​កិច្ច​ការដែល​យើង​បាន​ខិត​ខំ​ធ្វើ​ឡើយ។ កីឡាក​រ​​ដែល​ប្រកួត​គ្នា គេ​​​ខំ​​​អត់​​សង្កត់​​ចិត្ត​​គ្រ​ប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែមេដាយ​ដែល​ត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេ​ដាយ​នោះមិ​ន​គ្រាន់​តែ​សាប​សូន្យ​ប៉ុណ្ណោះទេ​ តែយូ​រ​ៗ​ទៅ ​គេក៏នឹ​ង​លែង​នឹក​ចាំអំ​ពីស្នាដៃ​ដែល​កីឡាក​រនោះ​​បានសម្រេច​ផង​ដែរ។ បើសិ​ន​ជាកី​ឡាករ​អាច​លះ​បង់​​​ខ្លាំងយ៉ាងនេះ​ ដើម្បី​ឲ្យ​បាន​រង្វាន់​ក្នុង​លោកិយ ដែល​មិន​ស្ថិត​ស្ថេរ​ទៅហើ​យ ចុះទំ​រំា​តែ​យើង​ដែល​ជាអ្ន​កដើ​រ​តាម​ព្រះគ្រី​ស្ទ​វិញ តើ​គួរតែ​​មា​នការខិត​ខំ​ខ្លាំង​ជាង​អម្បាល​ម្មាន​ទៀត ដើម្បី​ឲ្យ​បាន​មកុដ​ដែល​មិន​ចេះពុ​ក​ផុយ?(១ធីម៉ូថេ ៤:៨)

ការ​លះប​ង់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កី​ឡាករ នាំឲ្យ​​ពួកគេ​ទទួលបា​ននូ​វ​រង្វាន់​ជាមេ​ដាយ កម្រង​ផ្កា និង​ប្រាក់​ជាដើ​ម។ ប៉ុន្តែ កូនរ​បស់​ព្រះ នឹង​បាន​ទទួលរ​ង្វាន់​កាន់​តែ​អស្ចារ្យ​ជាង​នេះទៅ​ទៀ​ត សម្រាប់​ភាព​ស្មោះត្រ​ង់ ដែល​យើង​មាន​ចំពោះ​ព្រះអ​ង្គ(លូកា ១៩:១៧)។ ព្រះ​ទ្រង់​នឹង​មិនដែល​ភ្លេច​កិច្ច​ការ​ដែល​យើងបា​ន​ធ្វើ ដោយ​សេចក្តី​ស្រឡាញ ចំពោះ​ព្រះអ​ង្គ ដែល​បាន​ស្រឡាញ់​យើង​ជា​មុននោះ​​ឡើយ។—C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles