សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​

ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។

ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង គឺ​មិន​ខុស​ពី​ការ​ដែល​សាវ័ក​ប៉ុល​ពឹង​ផ្អែក​លើ​ជំនួយ​របស់​មិត្ត​ភ័ក្រ​គាត់ ក្នុង​ក្រុង​ភីលីព សម្រាប់​ការងារ​ដំណឹង​ល្អ​(ភីលីព ១:៥) សម្រាប់​បំពេញ​ការ​ខ្វះខា​ត(៤:១៦) និង​សម្រាប់​ការ​ទំនុក​បម្រុង(៤:១៨)។ ពេល​ដែល​យើង​លើកទឹ​ក​ចិត្ត​មិត្ត​ភ័ក្រ​យើង ដែល​បាន​ចេញ​ពី​តំបន់​ដែល​ខ្លួន​ចូល​ចិត្ត​រស់​នៅ ទៅ​ធ្វើ​ការ​បម្រើ​ព្រះ នៅ​កន្លែ​ងផ្សេ​ង នោះ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញសេចក្តី​ស្រឡាញ់ ដល់​ព្រះដែ​លបា​ន​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ​ធ្វើ​ការ​នោះផង​ដែរ។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles