ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ និង​គ្រប់​គ្រាន់ ដល់​យើង​រាល់​គ្នា​។ ឱ​សូម​យើង​ចូល​មក សរសើរ​ដំកើង​ព្រះ​អង្គ!—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles