ការដាក់បង្ហាញ

ភរិយា​របស់​ខ្ញុំ ជា​អ្នក​ពូកែធ្វើ​​ម្ហូ​បណាស់។​ បន្ទាប់​ពី​ខ្ញុំ​ធ្វើការពេ​ញមួ​យថ្ងៃ​ ជាញឹក​ញាប់ ខ្ញុំ​ច្រើន​តែត្រ​ឡប់មក​ផ្ទះ​វិញ ដោយ​រំពឹង​ថា​នឹង​បាន​ធំ​ក្លិន​ដ៏ឈ្ងុ​យ​ឈ្ងប់​នៃ​ម្ហូប​ដែល​នាង​បាន​ចម្អិន ដែល​ជា​សញ្ញា​បញ្ចាក់​ថា ខ្ញុំ​នឹង​បាន​ញាំ​អាហារ​ដ៏ឈ្ងុយ​​ឆ្ងាញ់​ទៀត​ហើយ។ នាង​មិន​គ្រាន់​តែ​ចេះ​របៀប​ធ្វើ​ម្ហូប​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ជា​អ្នក​ជំនាញ​ខាង​តម្រៀប​អាហា​រ​នៅ​លើ​តុបាយ​ផង​ដែរ។ បាន​ជា​នាង​តែង​តែរៀប​ចំអា​ហារ​នៅក្នុ​ង​ចាន ឲ្យ​ត្រូ​វ​នឹង​ពណ៌​របស់​សាច់ បាយ និង​បន្លែ នៅ​លើ​តុ​អាហារ​ ដើម្បីស្វា​គមន៍​ខ្ញុំ ចូល​អង្គុយ​ញាំ​អាហារ​ដែល​នាង​ចម្អិន​ផ្ទាល់​ដៃ ដោយ​អំណរ។ បើ​សិន​ជា​នាង​មិន​បាន​ចម្អិន ហើយ​រៀប​ចំអាហា​រ​ឲ្យមានរ​បៀប​ទេ នោះ​យើង​មិន​អាច​ញាំអា​ហារ​នោះកើត ហើយ​វា​ក៏មិ​ន​សូវ​ទាក់​ទាញ​ឡើយ។ ព្រោះសា​ច់​ឆៅ ត្រូវ​ការ​ការ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ហើយ​អង្ករ​ក៏​ត្រូវ​ការ​ដាំឲ្យ​ក្លាយ​ជាបា​យ រីឯ​បន្លែ​វិញ ​គឺ​ត្រូវ​ការ​ការ​លាង​សម្អាត និង​កាត់​តម្រឹ​ម​ឲ្យ​ស្អាត​ផង​ដែរ។  ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពី​កិច្ច​ការ​​ដែលព្រះ​យេស៊ូ​វ​បាន​ធ្វើ ដោយ​ព្រះ​គុណ​ព្រះអ​ង្គ សម្រាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា ខ្លួន​ខ្ញុំផ្ទាល់​មិន​សក្តិស​ម​នៅឈ​រនៅ​ចំពោះព្រះ​អង្គ​ឡើយ។ តែពេ​ល​ដែល​ខ្ញុំបា​ន​ទទួល​សេចក្តី​សង្រ្គោះ​ហើយ ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ថ្មី(២កូរិនថូស ៥:១៧)។ ព្រះ​អង្គ​ទទួ​លខ្ញុំ​ ទោះបី​ខ្ញុំមាន​បាបយ៉ា​ងណា​ក៏​ដោយ ហើយ​បានធ្វើ​ឲ្យ​ខ្ញុំក្លាយ​ជាដ​ង្វាយ​ដ៏​ “បរិសុទ្ធ ឥត​​សៅ​ហ្មង ហើយ​​ឥត​​កន្លែង​​បន្ទោស​​បាន នៅ​​ចំ​ពោះ​​ទ្រង់” តាម​ដែល​សម​គួរ(​កូល៉ុស ១:២២)។ ព្រះ​អង្គ​កែឆ្នៃ​និង​រៀប​​ចំ​​ខ្លួ​ន​ខ្ញុំ សម្រាប់​បង្ហាញ​ដល់​ព្រះ​វរ​បិតា ឲ្យ​សម​ជា​ដង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​។

ពេល​ដែល​ព្រះអង្គជួ​យឲ្យ​​ជីវិត​យើង​មាន​ការ​ផ្លាស់​ប្រែ សូម​ព្រះអង្គប​ណ្តាល​ចិត្ត​យើង ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ថ្មី ហើយ​បន្ទាប​ខ្លួន ដោយ​ការ​ដឹង​គុណ​ ចំពោះ​ព្រះ​គ្រីស្ទ សម្រាប់​ព្រះរា​ជ​កិច្ច​ដែល​ព្រះ​អង្គ​បាន​ធ្វើស​ម្រេច​ក្នុង​ជីវិត​យើង!—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles