ក្នុងព្រះហស្តព្រះអង្គ

មាន​​ពេល​មួយខ្ញុំ និងមិ​ត្ត​ភ័ក្រ​របស់​ខ្ញុំ​ បាន​ដឹក​ដៃ​ក្មេង​តូច​ៗ​ដើរ​ឆ្លង​ផ្លូវ​ថ្មល់​ដ៏ម​មា​ញឹក​មួយ។ យើង​បាន​ឲ្យ​ពួក​គេកា​ន់​ដៃ​របស់​យើង ហើយ​ប្រាប់​ពួក​គេថា “សូម​កាន់​ដៃ​ឲ្យជា​ប់” ហើយ​ពួក​គេ​ក៏ខំ​កាន់​ដែ​យើងយ៉ា​ងណែ​ន។ ប៉ុន្តែ បើគ្រាន់​តែ​ឲ្យ​ពួក​គេកាន់​ដៃ​យើង​តែម្យ៉ា​ង នោះ​ខ្ញុំមិ​ន​មាន​ទំនុក​ចិត្តទេ ព្រោះ​ពួក​​គេ​​អាច​​របូតដៃ បាន​ជាយើ​ង​ដែល​ជាម​នុស្ស​ធំ ចាំបា​ច់ត្រូ​វកា​ន់​ដៃពួ​កគេ​​ឲ្យ​ជាប់ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សុវត្ថិភា​ព។ ហេតុនេះ​ហើយ​បាន​ជាសា​វ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​គ្រីស្ទយេ​ស៊ូវ​​បា​ន​​ចាប់​​​ខ្ញុំ​​ឲ្យ​​បាន”(ភីលីព ៣:១២)។ ឬអា​ចនិ​យាយ​បា​នម្យ៉ា​ង​ទៀត​ថា “ព្រះ​គ្រីស្ទ​បាន​កាន់​ដៃ​ខ្ញុំជា​ប់!”

ត្រង់​ចំណុច​នេះ​ យើងអា​ច​ដឹង​ច្បា​ស់ថា យើង​មាន​សុវត្ថិភា​ព មិន​មែន​ដោយសា​រយើង​បាន​តោង​ព្រះហ​ស្តព្រះអ​ង្គ​ឡើយ តែ​គឺដោ​យ​សារ​ព្រះអង្គ​បាន​កាន់​ដៃយើ​ង​ជាប់ ដោយ​សារ​អំណាច​ចេស្តារ​បស់ព្រះ​​អង្គ​ទៅវិ​ញ​ទេ។ គ្មាន​នរណា​ម្នាក់ អាច​ទាញ​ដៃ​យើង​ចេញ​ពីព្រះ​ហ​ស្ត​ព្រះ​អង្គ​បាន​ឡើយ សូម្បី​តែ​វិញ្ញាណអា​ក្រក់ ឬខ្លួ​ន​យើង​ក៏មិ​ន​អាច​ទាញចេ​ញបា​ន​ដែរ។ ដរាប​ណាព្រះ​អង្គ​បានកា​ន់​ដៃយើង​ហើយ ព្រះអ​ង្គ​នឹង​មិន​ព្រលែង​ឡើយ។ គឺដូ​ច​ដែល​ព្រះ​អង្គ​បាន​ធានាដ​ល់​យើង​ថា “ខ្ញុំ​ឲ្យ​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់​កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ ព្រះវរបិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​វា​ចេញ​ពី​ព្រះហស្ត​របស់​ព្រះវរបិតា​ខ្ញុំ​បាន​ ឡើយ”(យ៉ូហាន ១០:២៨-២៩)។

បទ​គម្ពីរនេះបានបញ្ជា​ក់ថា​ យើង​មាន​សុវត្ថិ​ភាព​ទ្វេរ​ដង ព្រោះ​ព្រះវ​របិតាកា​ន់​ដៃយើ​ងម្ខា​ង ហើយ​ព្រះយេស៊ូវ​ដ៏ជា​ព្រះ​សង្រ្គោះនៃ​យើង កាន់​ដៃយើ​ងម្ខាងទៀ​ត។ ព្រះហ​ស្ត​ព្រះអង្គជា​ព្រះហស្ត​ដែល​បាន​បង្កើត​ភ្នំ មហាស​មុទ្រ ហើយ​បាន​ដាក់ហ្វូងផ្កា​យក្នុ​ងលំ​ហរ​អវ​កាស។ គ្មាន​អ្វី “អាច​​ពង្រាត់​យើ​ង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​បាន​ឡើយ” ទោះ​ជា​ក្នុង​មួយ​ជីវិ​តនេះ​ ឬ​បន្ទាប់​ពីយើ​ងលា​ចាក​លោកនេះទៅ​ក្តី​(រ៉ូម ៨:៣៩)។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles