លុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល
ពេលដែលផ្កានៃរដូវផ្ការីក បានចាប់ផ្តើមរីកជាលើកដំបូង ក្នុងទីធ្លាផ្ទះយើង កូនប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានវែកមើលគុម្ពផ្កាដាហ្វូឌីល។ វាបានកត់សំគាល់ឃើញថា ស្រទាប់ដែលបានដាច់ធ្លាក់ចេញពីដើមផ្កាទំាងនោះមក បានងាប់ពីរបីខែមកហើយ ហើយវាក៏ប្រាប់ខ្ញុំថា “ម៉ាក់ ពេលដែលកូនឃើញអ្វីមួយស្លាប់ កូនក៏នឹកឃើញបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ព្រោះព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង”។ ខ្ញុំក៏តបថា “ពេលដែលម៉ាក់ឃើញអ្វីមួយមានជីវិតរស់ ដូចផ្កាដាហ្វូឌីល នោះម៉ាក់ក៏នឹកឃើញព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ”។ យើងដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដោយផ្អែកទៅលើហេតុផលដូចតទៅ : តាមកណ្ឌគម្ពីរដំណឹងល្អលូកា បានឲ្យដឹងថា ព្រះយេស៊ូវបានយាងជាមួយពួកសិស្សពីរនាក់ ដែលកំពុងដើរទៅភូមិអេម៉ោស បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាងបានបីថ្ងៃ។ ព្រះយេស៊ូវបានដើរជាមួយពួកគេ ទ្រង់បានសោយអាហារជាមួយពួកគេ ទ្រង់ថែមទាំងបានបង្រៀនពួកគេ អំពីបទទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ទៀតផង (២៤:១៥-២៧)។ ការជួបគ្នាលើកនោះ បានបង្ហាញអ្នកដំណើរទាំងពីរនាក់ថា ព្រះយេស៊ូវបានឈ្នះអំពើបាបហើយ ព្រោះទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ដូចនេះ អ្នកទាំងពីរក៏បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយបានប្រាប់ពួកសិស្សថា “ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ!”(ខ.៣៤)។ បើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿដែលយើងមាន ក្នុងនាមជាគ្រីស្ទបរិស័ទ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ហើយយើងនៅតែស្ថិតនៅក្រោមទោសនៃអំពើបាបដដែល(១កូរិនថូស ១៥:១៧)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានប្រាប់យើងថា ព្រះ “បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(រ៉ូម ៤:២៥)។ នៅថ្ងៃនេះ យើងអាចជានឹងព្រះ…
Read article