ប៊ិចដែលអសកម្ម
លោកហារី ទ្រូមិន(Harry Truman) ដែលជាអតីតប្រធានាធិបតីអាមេរិក មានក្បួនមួយសម្រាប់អនុវត្តតាម។ គាត់ថា ចំពោះសំបុត្រណាដែលគាត់បានសរសេរ ទាំងមានកំហឹង គាត់ត្រូវតែទុកវានៅលើតុ ឲ្យបាន២៤ម៉ោងសិន មុននឹងសម្រេចចិត្តផ្ញើរសំបុត្រនោះ។ បើសិនជាគាត់បាន “សម្រួលអារម្មណ៍” បាន២៤ម៉ោងហើយ តែនៅតែមានអារម្មណ៍ខឹងទៀត នោះគាត់នឹងមិនផ្ញើសំបុត្រនោះទៅគេឡើយ។ ជាក់ស្តែង នៅចុងបញ្ចប់នៃជីវិតរបស់លោកទ្រូមិន គាត់បានបន្សល់ទុកនូវសំបុត្រពេញក្នុងថតតុដ៏ធំមួយ ដែលគាត់មិនបានផ្ញើទៅឲ្យគេ។ សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងសម័យដែលមនុស្សអាចទំនាក់ទំនងគ្នា ពីចម្ងាយបានភ្លាមៗ ហើយជាញឹកញាប់ ការពន្យាពេលឲ្យបាន២៤ម៉ោង ដើម្បីរម្ងាប់អារម្មណ៍មុននឹងផ្ញើសារទៅគេ ក៏អាចជួយឲ្យយើងជៀសផុតពីភាពអាម៉ាសផងដែរ។ ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កយ៉ាកុប យើងឃើញថា គាត់បានលើកឡើងអំពីគ្រោះថ្នាក់នៃការប្រើអណ្តាត ដោយគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលនេះជាបញ្ហាដែលបានកើតឡើងជាធម្មតា នៅគ្រប់សម័យកាល។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់”(៣:៨)។ ពេលដែលយើងកំពុងនិយាយដើមគេ និងនិយាយទំាំងកំហឹង នោះមានន័យថា យើងកំពុងតែធ្វើខុសនឹងបំណងព្រះទ័យព្រះហើយ។ អណ្តាតរបស់យើង ប៊ិចរបស់យើង និងសូម្បីតែឃីប៊តរបស់កំព្យូទ័រឬទូរស័ព្ទយើង គួរតែមានភាពអសកម្មឲ្យកាន់តែញឹកញាប់ ពេលដែលយើងមានកំហឹង ហើយយើងគួរអរព្រះគុណព្រះ នៅក្នុងចិត្តយើង សម្រាប់ការដែលព្រះអង្គប្រទាន នូវការគ្រប់គ្រងអារម្មណ៍របស់យើង។ មានពេលជាច្រើនដងពេកហើយ ដែលយើងបានធ្វើឲ្យគេដឹងថាយើងទន់ខ្សោយយ៉ាងណា…
Read article