ការភ័យខ្លាចក្លែងក្លាយ

មាន​ឪពុក​ម្តា​យ​ជា​ច្រើ​ន ចូល​ចិត្ត​លេង​ល្បែង​ពញ្ញាក់​កូន​តូច​រ​បស់​​ខ្លួន ជា​ការ​​កម្សាន្ត​សប្បាយ​ទាំង​អ​ស់​គ្នា​ ដែល​ក្នុង​នោះ​ ឪពុក​ឬម្តាយយ​ក​បា​ត​ដៃ​មក​បិ​ទ​មុខ​រ​បស់​ខ្លួ​ន ពី​មុខ​​កូន​តូច រួច​​ក៏ដ​ក​ដៃនោះ​ចេ​ញ​វិញ​ភ្លាម ដើម្បី​បង្ហាញមុ​ខ​ខ្លួន​ ឲ្យ​កូន​តូ​ច​មើ​ល ហើយ​ស្រែក​ថា “​វ៉ាក់​អឺ!” ពេល​នោះ កូនតូ​ច​ក៏​ភ្លា​ក់​ខ្លួ​ន​ព្រើត ហើយ​ក៏សើ​ច​ក្អឹក​ៗ​ តាម​ភាព​​​ឡេះ​ឡោះ​​​​រ​បស់​គាត់​។ ការ​លេង​ពញ្ញាក់​នេះ ​គ្រាន់​តែ​ជាកា​រ​បន្លា​ចក្លែ​ង​ក្លា​យ ដែល​នាំ​ឲ្យ​មាន​ភាព​សប្បាយ​រីក​​រាយ។ តែ​ក្រោយ​មក កូន​នោះ​ក៏​បា​នជួ​ប​រឿង​ដែល​ពិ​តជា​ធ្វើ​ឲ្យ​​ខ្លាច​មែ​ន ដែល​មិន​​អាច​លេង​សើច​បាន​ឡើ​យ។ ការ​ភ័យ​ខ្លាច​ពិ​ត​ប្រា​កដ​ដំបូ​ង​បំ​ផុត ច្រើន​តែ​កើ​តមា​ន ពេល​ដែល​​ក្មេង​វង្វេង​ឪពុ​ក​ម្តាយ។ ពេល​នោះ ក្មេង​ដើរ​បែ​ក​ពី​ឪពុក​ម្តាយ​ដោ​យ​មិន​ដឹង​ខ្លួន ពី​កន្លែង​មួ​យ​ទៅ​កន្លែង​មួ​យ​ទៀ​ត។ តែពេ​ល​ដែល​វា​ដឹង​ថា ​វាបា​នវ​ង្វេ​ង​ឪពុ​កម្តា​យហើ​យ វាក៏​ចា​ប់ផ្តើ​ម​មាន​ការ​តក់ស្ល​ត់ ហើយ​ស្រែកយំ​ភ្លា​ម។ ឪពុ​កម្តា​យ​វា​ក៏​​ប្រញាប់​រត់​មក​រក​វា​ ដែល​ជា​ការ​ធានាថា​ ពួ​កគា​ត់​មិ​នបា​ន​ទុក​វា​ចោលម្នា​ក់ឯ​ង​ទេ។​

ពេល​យើង​ធំ​ឡើ​ង យើង​អាច​រ​ក​បា​ន​ការ​ភ័យខ្លា​ច​ក្លែង​ក្លាយ ដែលមា​ន​ល​ក្ខណៈ​ទំ​នើប​ជា​ង​មុ​ន ដូច​ជា សៀវភៅរឿ​ង និង​ខ្សែភាពយ​ន្ត​បែប​ភ័យ​រន្ធត់ និង​ការ​​ជិះ​គ្រឿង​យន្ត ដែល​ធ្វើ​ឲ្យភ័​យ​ខ្លា​ច ក្នុង​សួន​កម្សាន្ត​ជា​ដើម។ ការ​ភ័យ​ខ្លាច​បែប​នេះ​ ពិត​ជា​មាន​ការ​ពេញ​និយម​ណាស់ បាន​ជា​មាន​អ្ន​កខ្លះ​បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ធំ​ជាង​មុ​ន ដើម្បី​ទទួ​ល​បាន​នូវការ​រំភើប​ចិត្ត​កាន់​តែ​ខ្លាំ​ង។

ប៉ុន្តែ ពេល​ដែ​លកា​រ​ភ័យ​ខ្លាច​ពិត​ប្រាកដម​ក​ដល់ យើង​ប្រហែល​ជា​ដឹង​ខ្លួ​ន​ថា យើង​បាន​វង្វេង​ចេញ​ពី​ព្រះដែ​លបា​នស្រ​ឡាញ់ និងយ​ក​ព្រះ​ទ័យ​ទុ​ក​ដាក់​ចំពោះ​យើ​ង គឺ​មិន​ខុស​ពី​សាសន៍​អ៊ីស្រាអែល​សម័​យដើ​ម​ឡើ​យ(អេសាយ ៣០)។ ពេល​យើង​ដឹ​ង​ថា ​យើងកំ​ពុង​ស្ថិត​ក្នុង​ស្ថានភា​ព​ដ៏គ្រោះ​ថ្នាក់ យើង​ក៏​ចាប់​ផ្តើម​មាន​ការ​តក់​ស្ល​ត់។ ពេល​នោះ យើង​ស្រែក​ហៅ​រក​ជំ​នួយ ដោយ​មិន​ចាំ​បាច់​ប្រើភា​សាកា​ទូ​ត ឬ​ប្រាប់​ពី​ហេតុ​ផល​អ្វី​ឡើ​យ គឺ​គ្រាន់​តែ​ស្រែក​អំពាវ​រក​ព្រះ​ ដោយ​អស់​​ពី​ចិត្ត​ប៉ុណ្ណោះ។ នោះព្រះ​អ​ង្គ​ក៏​​ឆ្លើយ​តប​ភ្លា​ម​ៗ គឺ​មិន​ខុស​ពី​ឪពុ​កម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់​ចំពោះ​កូន​ឡើយ ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹ​ងឲ្យ​យើង​រស់​នៅ​ ក្នុង​ការ​ការ​ពារ​នៃសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​យើង​មិន​ចាំបាច់ត្រូ​វមាន​​ការ​ភ័យ​ខ្លាច​អ្វី​ឡើ​យ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles